Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាយលុយប៉ុន្មានទើបអាចបានឡាន Hummer ដាក់កង់៦ និងការពារគ្រាប់?

  • Print

រថយន្ត Hummer H2 គឺជា SUV ខ្នាតធំដែលមានកាប៊ីនទូលាយ អាចដឹកមនុស្សមួយគ្រួសារ និងឥវ៉ាន់បានមួយចំនួនទៀត។

ថ្មីៗនេះ រថយន្ត Hummer H2 ដាក់កង់៦ និងបំពាក់អាវក្រោះការពារគ្រាប់មួយគ្រឿង របស់ក្រុមហ៊ុនច្នៃរថយន្តមួយនៅរុស្ស៊ី កំពុងដាក់លក់ ដោយគេដឹងថា វាជារថយន្តប្លែកខុសគេ និងមានតែមួយគ្រឿងគត់នៅក្នុងប្រទេស។ជាមួយនឹងតម្លៃប្រមាណ ៣៦ ០០០ដុល្លារ រថយន្ត H2 នេះមានបំពាក់លក្ខណៈពិសេសខុសពីធម្មតា ដូចជា បន្ថែមកង់ចំនួន២ បំពាក់ប៉ុងថែម១ទៀត និងបំពាក់អាវក្រោះការពារកម្រិត B ផងដែរ។ ដោយឡែក ផ្នែកខាងក្នុងវិញមានបំពាក់ប្រព័ន្ធសំឡេង Bose, កាមេរ៉ាមើលក្រោយ, ដៃចង្កូតមានមុខងារបញ្ជាច្រើន និង កៅអីមានមុខងារកម្តៅជាដើម។

វាទើបតែត្រូវគេបានប្រើចម្ងាយ ១៥២ ៨៧៧គីឡូម៉ែត្រប៉ុណ្ណោះ៕

ដកស្រង់ដោយ៖sabay