Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លាំងណាស់! ស្មាតហ្វូន V19 របស់ VIVO (Global version) ធ្វើឲ្យសារព័ត៌មានបរទេសសរសើរ

  • Print

ប្រិយមិត្ត ដែលនិយមគាំទ្រក្រុមហ៊ុនស្មាតហ្វូន vivo ប្រហែលបានជ្រាបហើយថាម៉ូឌែល V19 កំពុងតែចរាចរនៅលើទីផ្សារដទៃ ត្បិត V19 មិនទាន់មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាក៏ពិតមែន។

កាលនៅថ្ងៃទី ៦ ខែ មេសា ២០២០ កន្លងទៅ ស្មាតហ្វូនម៉ូឌែល V19 (Global Version) បានចេញលក់នៅទូទាំងពិភពលោក និងទទួលបានការអបអរសាទរជាអតិបរមាពី បណ្ដាអ្នកកាសែតនានាជុំវិញពិភពលោក ។

ដោយឡែកក្នុងអត្ថបទនេះ សូមដកស្រង់និងសង្ខេបមតិនានាពីទំព័រសារព័ត៌មានល្បីៗដែលធ្វើការបញ្ចេញយោបល់លើបច្ចេកវិទ្យា និងរចនាបថដ៏ស្រស់ស្អាតរបស់ V19៖ កាសែតនានាបានបញ្ចេញយោបល់ទៅលើរូបរាងខាងក្រៅរបស់ V19 ដោយសរសើរផ្នែកខាងក្នុង និងគ្រឿងក្នុងរបស់ V19 ដែលមានការរៀបចំ មានសណ្ដាប់ធ្នាប់ និងស្រស់ស្អាត។ ចំណែកឯកាមេរ៉ាខាងមុខ ២ សម្រាប់ថតសែលហ្វីស្ថិតក្នុងរង្វង់សញ្ញាដកមានរចនាបថប្លែកទាក់ភ្នែក និងមិនរំខានភ្នែកឡើយ។

នេះវាជាលើកទីមួយ ហើយដែលគេឃើញរចនាបទបែបនេះពីក្រុមហ៊ុនស្មាតហ្វូនចិន។ កាសែតនានាក៏បានសរសើរដែរ អំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះ កាមេរ៉ាទាំង ៤ គ្រាប់នៅខាងក្រោយ ដែលមានលែន (Len) ឯកទេសសម្រាប់ថតយករូបភាពផ្ទៃធំ ដូចជាការថតយកទេសភាព (Super Wide Angle) រូបភាពជិតៗ (Macro) និងរូបភាពបែបផ្ទាំងគំនូរ (Portrait)។ ពណ័ ក៏ទទួលការកោតសរសើរដែរមាន២ ជម្រើសគឺ ព័ណ៌ខ្មៅរាត្រី និងប្រាក់រលោង ដែលពណ៍ទាំងពីរនេះធ្វើឲ្យទូរស័ព្ទដែលមានតម្លៃសមរម្យនេះ ពេលកាន់ក្នុងដៃ នឹងមើលទៅដូចជា មានតម្លៃខ្ពស់ជាងតម្លៃពិតរបស់វា។

វាជាសក្ខីភាពអំពីភាពឈ្លាសវៃក្នុងការច្នៃប្រឌិត និងជ្រើសរើសព័ណ៌ដើម្បីតំណាង V19 ។ ចំពោះតម្លៃលក់ ដែលចេញសម្រាប់ម៉ូដែលពិភពលោកនេះ នឹងខុសគ្នាពីម៉ូឌលដែលនឹងចេញលក់ឆាប់ៗខាងមុខនេះ នៅតាមទីផ្សារប្រទេសនីមួយៗផ្សេងគ្នា ។

កាសែតក្នុងប្រទេសហ្វីលីពីនវិញ បានយល់ឃើញថាជោគជ័យរបស់ V19 តែយ៉ាងណានោះ គេនឹងពឹងទៅលើការដាក់កំហិតឲ្យនៅក្នុងផ្ទះ ក្នុងអំឡុងពេលការកើតជំងឺផ្លូវដង្ហើមថ្មីនេះ៕

លក្ខណៈសម្បត្តិដែលមានលើ V19 ម៉ូឌែលពិភពលោក -មានអេក្រង់ទំហំ ៦,៤៤ អ៊ីញប្រភេទ Super AMOLED កម្រិតភាពច្បាស់ ២៤០០ x ១០៨០p មានផលធៀប (២០:៩) -ប្រើបន្ទះឈីប Octa-core Qualcomm Snapdragon 712 -មាន RAM 8GB ROM 128GB ឫដល់ទៅ 256GB -ទំហំថ្ម ៤៥០០ មិល្លីអំពែម៉ោង(mAh) ពិសេសជាងគេសាកថ្មបានលឿនដល់ទៅ ៣៣ វ៉ាត់ FlashCharge 2.0

ដកស្រង់ដោយ៖sabay