Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សុខ ពិសី បរិច្ចាគ​ថវិកា​សន្ធឹកសន្ធាប់​ជូន​រាជរដ្ឋាភិបាល​ទប់​ទល់ Covid-19

  • Print

ដូចនឹងសិល្បករខ្មែរជាច្រើនទៀតដែរ កញ្ញា សុខ ពិសី បានសម្រេចជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាលនូវទឹកប្រាក់ចំនួន ២០០០ដុល្លារសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញលិខិតតបនឹងចិត្តសប្បុរសរបស់តារាចម្រៀងសាន់ដេ។ សារនៅក្នុងលិខិតចុះហត្ថលេខារបស់សម្ដេចតេជោ ថា ប្រជាជនកម្ពុជាយើងកំពុងតែប្រឈមនឹងហានិភ័យ ដែលបណ្ដាលមកពីមេរោគរាលដាល ខូវីត ១៩។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលសូមកោតសរសើរដល់ទឹកចិត្តសប្បុរសរបស់កញ្ញា និងសូមជូនពរឲ្យតារាស្រី និងក្រុមគ្រួសារជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ។ ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសជាង ៥០លើពិភពលោកដែលរងការរាតត្បាតរបស់ ខូវីត ១៩ មានសិល្បករជាច្រើនបានបរិច្ចាគថវិកាផ្ទាល់ខ្លួនរួមចំណែកជាមួយរដ្ឋាភិបាលទប់ទល់នឹងជំងឺខាងលើ ក្នុងនោះគេឃើញមានដូចជា កញ្ញា ស៊ិន យូប៊ីន លោក ណុប បាយ៉ារិទ្ធ ឧកញ៉ា ឡេង ណាវ៉ាត្រា សុខ ពិសី និងសុវត្ថិឌី ធារិកា ជាដើម៕

ដកស្រង់ពី៖ Sabay