Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរសព្ទតម្លៃ ៣៨០ដុល្លារនេះ មានទាំងឈីប SD865 អេក្រង់ 144Hz សាកថ្មល្បឿន 44W

  • Print

កាលពីខែមុន iQOO ដែលជាម៉ាកសញ្ញាសាខារបស់ vivo បានប្រកាសចេញ iQOO 3 5G ដែលជាស្មាតហ្វូនប្រើឈីប Snapdragon 865 មានតម្លៃធូរបំផុតមួយលើទីផ្សារ។

ពេលនេះក្រុមហ៊ុនបានបញ្ចេញស្មាតហ្វូនតម្លៃធូរលក្ខណៈសម្បត្តិខ្ពស់មួយទៀតគឺ iQOO Neo3។

iQOO Neo3 គឺមានបំពាក់ដោយអេក្រង់ទំហំ ៦,៥៧អ៊ីញ ជាប្រភេទ LCD មានកម្រិតបង្ហាញ FHD+ និងមាន Refresh Rate 144Hz ហើយមានគាំទ្រនូវ HDR10 ផងដែរ។

លើអេក្រង់នេះមានចោះរន្ធនៅផ្នែកលើខាងស្ដាំសម្រាប់បំពាក់កាមេរ៉ា Selfie ទំហំ ១៦MP។កាមេរ៉ាក្រោយមានគួបផ្សំដោយកាមេរ៉ាទំហំ ៤៨MP, កាមេរ៉ា Ultra-Wide ទំហំ ៨MP និងកាមេរ៉ា Macro ទំហំ ២MP។

បន្ទះឈីប Snapdragon 865 ដែលបំពាក់លើ iQOO Neo3 គឺគួបផ្សំដោយ RAM ទំហំ ៦/៨/១២GB និងអង្គផ្ទុកទំហំដល់ ២៥៦GB ជាប្រភេទ UFS 3.1 ហើយមានថ្មទំហំ ៤៥០០ mAh ដែលគាំទ្រការសាកល្បឿន ៤៤វ៉ាត់។

សម្រាប់ផ្នែក Software វិញគឺមានដំណើរការប្រព័ន្ធប្រតិបត្តិការ Android 10 និងប្រើប្រាស់ស្បែក iQOO UI។ ស្មាតហ្វូននេះក៏មានប្រព័ន្ធបញ្ចេញសំឡេងបែប Stereo, មានរន្ធដោតកាស 3.5mm និងមានទ្រនាប់ស្កេនម្រាមដៃនៅផ្នែកចំហៀង។

iQOO Neo មានតម្លៃចាប់ពីប្រមាណ ៣៨០ដុល្លារ សម្រាប់ប្រភេទ 6GB/128GB, តម្លៃប្រមាណ ៤២៣ដុល្លារ សម្រាប់ 8GB/128GB និងប្រមាណ ៤៦៦ដុល្លារ សម្រាប់ 12GB/128GB។

ចង់បានអង្គផ្ទុកធំក៏មានប្រភេទ 8GB/256GB ដែលមានតម្លៃប្រមាណ ៤៨០ដុល្លារ។ ស្មាតហ្វូននេះនឹងលក់នៅចិននាថ្ងៃទី ២៩ ខែមេសា ហើយការលក់លើទីផ្សារបរទេសមិនទាន់មានដំណឹងនៅឡើយទេ៕

 

 

 ដកស្រង់ដោយ៖sabay