Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lydia និង Matthew ចេញចម្រៀងអរគុណអស់ពីចិត្តដល់គ្រូពេទ្យ និងបង្ហាញពេលរីករាយពេលជុំកូនវិញ

  • Print

បន្ទាប់ពីបានជាសះស្បើយពីជំងឺ COVID-19 និងត្រូវបានអនុញាតិឲ្យត្រឡប់មកផ្ទះវិញ Lydia Sarunrat ស្វាមី Matthew Deane ក៏បានធ្វើវីដេអូមួយបង្កប់អត្ថន័យគ្រប់យ៉ាង អមដោយបទចម្រៀងតែងថ្មីថែមទៀត។

បទថ្មីមួយនេះមានចំណងជើងថា «ស្រឡាញ់» ឬ «Rak» ជាបទដែល Lydia និង Matthew ធ្វើរួមគ្នាពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បទនេះបានបង្ហាញពីពេលវេលាគ្រប់យ៉ាងដែលអ្នកទាំង ២ឆ្លងកាត់រួមគ្នាជំនះនឹងជំងឺដ៏កាចសាហាវ COVID-19 នៅមន្ទីរពេទ្យ។ ជាពិសេសក្នុងបទក៏បានអរគុណខ្លាំងបំផុតដល់ក្រុមគ្រូពេទ្យដែលបាន ជួយជីវិតពួកគេ និងអ្នកជំងឺផ្សេងទៀត អស់ពីចិត្ត។

អ្វីដែលកាន់តែរំភើបពេល ពួកគេប្រាប់ថាសប្បាយចិត្ត និងបានវិលទៅជួបជុំកូនៗ និងក្រុមគ្រួសារវិញ ព្រោះវាជាក្ដីសង្ឃឹមដែលអ្នកទាំង ២តែងមានជាប់ជានិច្ច។

ដកស្រង់ពី៖ Sabay