Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុង​ជីវិត​​ Cha Eun Woo ស្អប់​បំផុត​ចរិត​ ៤​យ៉ាង​នេះ

  • Print

Cha Eun Woo ត្រូវបានគេចាត់ទុកថាជាតារាប្រុសបេះដូងបរិសុទ្ធ ដែលនារីៗនាំគ្នាលង់ស្នេហ៍ និងចង់បានជាគូអនាគតទៀតផង។

ជាក់ស្ដែងអំឡុងពេលចូលរួមកម្មវិធី «Master in the House» កាលពីថ្ងៃទី១៩ ខែមេសា Cha Eun Woo បានបង្ហាញពីចំណុចទាក់ទងនឹងខ្លួនផ្ទាល់ ពេលដាក់ពាក្យធ្វើការតំណែងជា «អ្នកហាត់ការថ្មីថ្មោង»។ Eun Woo បានសរសេរពីព័ត៌មានមួយចំនួនផ្ទាល់ខ្លួនមួយចំនួនតាំងពី ឈ្មោះកំណើត ឈ្មោះក្រៅ អាយុ កម្ពស់ និងទម្ងន់ -ល-។

ប៉ុន្តែក្នុងចំណោមអ្វីដែលបង្ហាញពេលនោះ មានចំណុចមួយដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងគេនោះគឺ ពេលឃើញ Eun Woo សរសេររៀបរាប់ពីចំណុចដែលលោកស្អប់។ ម្ចាស់ Profile រូបនេះបានសរសេរថា មានរឿង ៤យ៉ាងដែលលោកស្អប់បំផុតគឺ ការប្រកាន់រើសអើងច្រើន ការកុហក ការមិនប្រាកដប្រជានឹងគម្រោងអ្វីមួយ និងការខ្ជះខ្ជាយពេលវេលា។

តាមរយៈអ្វីដែលបង្ហាញពេលនេះ ពិតជាបានធ្វើឲ្យអ្នកគាំទ្រដឹងច្បាស់ហើយ ថា Eun Woo មានបេះដូងបែបណា ហើយពួកគេរឹតតែពេញចិត្ត Idol ម្នាក់នេះកាន់តែខ្លាំង៕

ដកស្រង់ពី៖ Sabay