Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាំងពីចូល​សិល្បៈជាង ១០​ឆ្នាំ ទើបតែបទរបស់ D.O អាច​ធ្វើ​ឲ្យ IU យំពេល​ស្ដាប់

  • Print

ពេលចូលរួមកម្មវិធី Jung Eunji's Gayo Plaza របស់វិទ្យុ KBS Cool FM កាលពីថ្ងៃទី១៣ ខែមេសា Iuបានប្រាប់ថាបទ «That's Okay» របស់ D.O (ក្រុម EXO) ជាបទដែលនាងស្រឡាញ់។

IU ផ្ដើមថា៖ «កាលពីនៅជាអ្នកហាត់ថ្មីថ្មោង មិនមានបទច្រើនទេដែលអាចលួងលោមអារម្មណ៍ខ្ញុំឬក៏ធ្វើឲ្យខ្ញុំយំ វាជាង ១០ឆ្នាំហើយ»។ នាងបន្តថា៖ «ទោះជាយ៉ាងណាខ្ញុំធ្លាប់យំពេលស្ដាប់បទរបស់ D.O (ក្រុម EXO) គឺបទ “That's Okay” ពេលយប់។ ដោយសារតែបទនេះលួងចិត្តខ្ញុំខ្លាំងបំផុត ខ្ញុំចាក់បទនេះស្ដាប់ហើយច្រៀងតាម ដោយដាក់សំឡេងតិចៗ ធ្វើបែបនេះខ្ញុំអាចគេងលក់ស្រួល»។

«ខ្ញុំស្ដាប់ចម្រៀងមួយបទនេះពេលមានរឿងអីមិនសប្បាយចិត្ត ពិសេសជាមួយការងារសរសេរបទចម្រៀង ឬក៏ពេលខ្ញុំនឹកអ្នកណាម្នាក់» IU បន្ថែម។ «That's Okay» ជាបទចម្រៀងចេញកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ គឺចំថ្ងៃដែល D.O (ក្រុម EXO) ចូលធ្វើទាហាន។

បទនេះផងដែរក៏ជាស្នាដៃចូលរួមសរសេររបស់ D.O ដែរ ឯអត្ថន័យបទវិញគឺចង់លួងលោមអ្នកស្ដាប់ថា កុំបារម្ភច្រើន បណ្ដោយរឿងខ្លះដែលធ្វើឲ្យយើងមិនសប្បាយចិត្តខ្លះទៅក៏ល្អដែរ ហើយពេលវេលានឹងជាអ្នកព្យាបាលស្នាមរបួសយើង៕

 

 ដកស្រង់ពី៖ Sabay