Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារា​ស្រី​ចិន​ស្អាតម្នាក់ ហុច​ក្រដាស​ជូត​សំបោរ​ឲ្យ​បុគ្គលិក​កាន់ ផ្ទុះ​ការ​រិះគន់

  • Print

តារាចម្រៀង និងសម្ដែងស្រីចិនកំពុងមានប្រជាប្រិយភាព Yang Chaoyue កំពុងរងការស្ដីបន្ទោសជាខ្លាំងក្រោយសកម្មភាពហុចក្រដាសជូតសំបោរឲ្យបុគ្គលិកប្រុសម្នាក់កាន់ ក្រោយខ្លួនបានជូតច្រមុះហើយ។

បណ្ដាញព័ត៌មាន News បានឲ្យដឹងថា នៅពេលកំពុងថតរឿង តារាសម្ដែង និងចម្រៀងស្រីទើបរះ Yang Chaoyue បានសុំក្រដាសពីជំនួយការរបស់ខ្លួន។ បន្ទាប់មក ក្រោយពេលជូតសំបោររួច នាងក៏ហុចក្រដាសនេះឲ្យទៅបុគ្គលិកប្រុសនេះវិញ។ សកម្មភាពខាងលើរបស់ស្រីស្អាតអាយុ ២១ឆ្នាំបានធ្វើឲ្យគេវាយតម្លៃថា នាងស្អាតតែសម្រស់ខាងក្រៅទេ តែចរិតខាងក្នុងរលួយអស់ហើយ។

សកម្មភាពសុភាពរាបសារដែលនាងតែងបង្ហាញលើឆាកនោះក៏ប្រហែលជាគ្រាន់តែការសម្ដែងដែរ។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា ទើបតែចូលសិល្បៈទេ តែ Chaoyue លេងចរិតដូចកំពូលតារា ធ្វើឲ្យគេមើលមិនចូលភ្នែក។ នេះមិនមែនជាលើកទី១ឡើយដែល ស្រីស្អាតកើតឆ្នាំ១៩៩៨ ត្រូវគេរិះគន់ដោយ កាលពីទើបជាប់ក្នុងកម្មវិធី Produce 101 នាងត្រូវគេបកអាក្រាតថា មានស្ទីលរស់នៅភ្លើតភ្លើនពីក្មេង និងលេងចរិតព្រះនាងជាដើម។

ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ នាងបានវ៉ាមុខតារារៀមច្បងជាច្រើនដូចជា Yang Mi, Liu Yifei, Angelababy ក្នុងការគ្រងតំណែងតារាស្រីចិនស្អាតដាច់គេ ជ្រើសរើសដោយ TC Candler៕

ដកស្រង់ពី៖ Sabay