Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ៗ ព្រាប សុវត្ថិ បើកហាងបុកល្ហុងមួយយប់មិញ!

  • Print

តារាចម្រៀងជួរមុខប្រចាំផលិតកម្មរស្មី ហង្ស មាស លោក ព្រាប សុវត្ថិ បានបើកហាងបុកល្ហុងមួយនៅគេហដ្ឋានរបស់លោកផ្ទាល់ ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីល្ងាចមិញនេះ។

លោក ព្រាប សុវត្ថិ និយាយនៅក្នុងវីដេអូឡាយមួយថា រសជាតិបុកល្ហុងនៅផ្ទះរបស់លោកទទួលបានការគាំទ្រយ៉ាងច្រើនពីបងប្អូននៅក្នុងរាជធានីភ្នំពេញ ហើយបើកភ្លាមៗដូច្នេះធ្វើឲ្យមានការយឺតយ៉ាវបន្តិចខាងដឹកជញ្ជូន ដោយសារមានអ្នកកុម្ម៉ង់ច្រើន ហើយមធ្យោបាយមានតិចមិនទាន់បានព្រាងទុក។

លោកក៏បានសូមអភ័យទោសចំពោះការយឺតយ៉ាវបន្ដិចបន្ដួចខាងដឹកជញ្ជូន ហើយសង្ឃឹមថាបងប្អូននៅបន្តគាំទ្របុកល្ហុងរបស់លោក។ តោះ...! ប្រិយមិត្តចូលទស្សនាហាងបុកល្ហុងទើបបើកថ្មីរបស់លោក ព្រាប សុវត្ថិ ទាំងអស់គ្នា មុននឹងទៅភ្លក់រស់ជាតិផ្ទាល់នៅហាងផ្ទាល់៖ ហាងបុកល្ហុងព្រាប សុវត្ថិ ដែលបើកនៅក្នុងគេហដ្ឋានរបស់លោកផ្ទាល់នេះ មានទេសភាពស្អាត សម្បូរដើមឈើម្លប់ត្រជាក់ត្រឈៃ មានសួនផ្កា អាងចិញ្ចឹមត្រី និងមានកញ្ចុះអង្គុយលេងនៅលើស្រះទឹកទៀតផង៕

ដកស្រង់ពី៖ Sabay