Social Network

រឿង​ «ព្រហ្មលិខិត» នឹង​ចាប់​ផ្ដើម​បើក​កាមេរ៉ាថត​ ក្រោយ​បុណ្យចូល​ឆ្នាំ​ខាង​មុខ​នេះ

បន្ទាប់ពីជោគជ័យរឿងភាគ «បុព្វេសន្និវាស» អ្នកគាំទ្រសឹងតែទាំងអស់ នាំគ្នាទន្ទឹងរង់ចាំដំណឹងថ្មីៗទាក់ទងនឹងភាគ២នៃរឿងនេះដែលមានចំណងជើងថា «ព្រហ្មលិខិត»។

បើតាមអ្នកស្រី Nong Arunosha អ្នកនិពន្ធរឿងនេះ ក៏ដូចជាជាអ្នកតំណាងចាន់ខ្ពស់របស់ក្រុមហ៊ុន Broadcast Thai Television Company Limited បានបង្ហើបដំណឹងល្អដែលអ្នកគាំទ្រទន្ទឹងចង់ដឹងនោះគឺ រឿង «ព្រហ្មលិខិត» ដែលជាភាគបន្ទាប់នៃរឿង «បុព្វសន្និវាស» គ្រោងនឹងចាប់ផ្ដើមថតជាផ្លូវការ នៅក្រោយបុណ្យចូលឆ្នាំរួច ហើយតួឯកវិញដូចមហាជនភាគច្រើនជ្រាបស្រាប់ថា ជា Pope Thanawat និង Bella Ranee ដដែលដូចភាគមុនដែរ។

បន្ថែមពីលើនោះ អ្នកស្រី Nong ក៏បានបញ្ជាក់ដែរថា ក្រៅពីតួឯកទាំង ២ ក៏នឹងមានតួសម្ដែងភាគមុនរួមជាមួយនឹងតួថ្មីៗមករួមសម្ដែងជុំគ្នាទៀត ហើយតើមានអ្នកណាខ្លះ អ្នកស្រីសូមឲ្យអ្នកគាំទ្ររង់ចាំអ៊ុតមើលទាំងអស់គ្នា៕

ដកស្រង់ពី៖ Sabay