អតិថិជនចាប់ផ្តើមឈរតម្រង់ជួរនៅពីមុខ Apple Store បណ្តើរៗហើយ ដើម្បីចាំទិញ iPhone 11
- Details
- Category: Other News
ក្រុមហ៊ុន Apple បានចាប់ផ្តើមបញ្ចេញលក់នូវ iPhone ម៉ូឌែលចុងក្រោយរបស់ខ្លួនទៅដល់ដៃអតិថិជននៅ ឯប្រទេស នូវែលសេឡង់ និងអូស្ត្រាលី បានមុខគេហើយក្នុងថ្ងៃនេះ។ ជាទម្លាប់ Apple
នឹងចាប់ផ្តើមបើកលក់សម្រាប់អតិថិជននៅក្នុងប្រទេសដទៃទៀតជាបន្តបន្ទាប់ ស្របទៅតាមតារាងពេលវេលា ក្នុងប្រទេសនីមួយ។ ដោយឡែក នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានគេសង្កេតឃើញថា មានអតិថិជនបានតម្រង់ជួរត្រៀមខ្លួនចាំទិញ iPhone ថ្មីនៅពីមុខ Apple Store យ៉ាងច្រើនកុះករ។ បន្ថែមពីនោះ នៅឯប្រទេស ជប៉ុន ឯណោះវិញ ហាង Apple Store Ginza និង Marunouchi ក៏មានបរិយាកាសមិនខុសគ្នាប៉ុន្មានដែរ ដោយមានមនុស្សបាន ចាប់ផ្តើមឈរតម្រង់ជួរនៅពីមុខទ្វារចូល ហាងយ៉ាងអន្ទះសា។
ក្រុមហ៊ុន Apple ក៏បានត្រៀមក្នុងការបើកឃ្លាំង iPhone 11, iPhone 11 Pro និង 11 Pro Max នៅតំបន់អឺរុប នៅពេលប៉ុន្មានម៉ោងខាងមុខផងដែរ នៅ Apple Store របស់ប្រទេស Austria។ យ៉ាងណាមិញ គេមិនទាន់ឃើញមានការតម្រង់ជួរចាំទិញបានចាប់ផ្តើម នៅឡើយទេ នៅសហរដ្ឋអាមេរិច។ គួបញ្ជាក់ផងដែរថា iPhone ស៊េរីចុងក្រោយរបស់ Apple ក្នុងឆ្នាំនេះ បានលក់ដាច់ក្នុងល្បឿនយ៉ាងលឿន តាមរយៈការកក់ទុកមុន កាលពីថ្ងៃទី 13 កន្លងទៅ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…
FacebookPage
https://www.facebook.com/tvtbaungkhmum
https://www.facebook.com/pditbk
ដកស្រង់ចេញពីCamboReport