Social Network

សឿងសួគ៌ា៖ចាយទុន១ពាន់$ចាប់របរច្នៃរូបសត្វប្លែកៗប្រើពេលមិនដល់៦ខែផងល្បីពេញហ្វេសប៊ុក

ព្រោះតែកង់ឡាន គេថាវាគ្មានប្រយោជន៍ ប្រើការមិនកើត ទើបរុញច្រានចិត្តខ្ញុំយកវាមកកែច្នៃ “។នេះជាសម្តីមួយឃ្លារបស់ លោក សឿន សួគ៌ា ដែលបោះចោលមុខងារជាមន្រ្តីឥណទាន

បែបមកចាប់របរច្នៃរូបសត្វប្លែកៗ កែច្នៃពីសំបកកង់ឡានរហូតបានបង្កើនចំណាប់អារម្មណ៍ ទាក់ទាញយ៉ាងខ្លាំងក្នុងសង្គមហ្វេលប៊ុកធ្វើឲ្យគរសសើរមិនដាច់ពីមាត់ ពីសា្នដៃ និងគំនិតច្នៃប្រឌិតលោក។ 

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានBusiness Cambodia លោកសួគ៌ាបានលើកឡើងយ៉ាងដូច្នេះថា លោកចាប់ផ្តើមកែច្នៃរូបសត្វប្លែកៗធ្វើឡើង ទើបតែរយ:ពេល៦ខែប៉ុណ្ណោះដែលចាយដើមទុន ១ពាន់ដុល្លារសហរដ្ធអាមេរិក ដូចជាការទិញសម្ភារ: មួយចំនួនរួមទាំងម៉ាស៊ីនសម្រាប់កាត់ជាដើម។អតីតអ្នកធ្វើជាមន្រ្តីឥណទានរូបនេះបានបន្តដូច្នេះថា ដំណើរដើមទង ដែលមានអ្នកគាំទ្រស្នាដៃរបស់លោក ព្រោះតែលោកធ្វើឡើង ដោយផ្ចិតផ្ចង់ ដោយក្តីស្រលាញ់ ព្រមជាមួយនិងការច្នៃរូបប្លែកៗជាច្រើនម៉ូតច្រើនម៉ាក ។លោកបន្ថែមថាចំពោះមុខរបរមានគំនិតច្នៃប្រេឌិតនេះលោក អត់បានរៀនពីនរណានោះឡើយ គឺរៀនតែតាមវីដេអូ យូធូប និងមើលរូបភាពតាម Googleប៉ុណ្ណោះក៏នឹកឃើញពីសំបកកង់ឡាន ដែលគេបោះវាចោល ដែលគេលេងត្រូវការ ទើបចាប់យកមកច្នៃចេញជា រូបសត្វប្លែកៗឡើងទៅ។

 

ទាក់ទងនឹងការលើកឡើងខាងលើនេះ លោក សួគ៌ាបានឲ្យដឹងទៀតថា ចំពោះមុខរបរនេះ លោកក៏ជួបបញ្ហាខ្លះៗដែរ ភ្ញៀវមួយចំនួនខ្លះពួកគាត់អត់សូវ មានទំនុកចិត្តពីគុណភាព ប៉ុន្តែទោះជាយ៉ាងលោកនឹងខិតខំប្រឹងប្រែងពង្រឹងកាន់តែល្អឡើងៗ នឹងធ្វើឲ្យពួកគាត់មានភាពជឿជាក់លើផលិតផលរបស់លោក ។បន្ថែមពីនេះលោក ក៏បានបង្ហើបពីតម្លៃនៃគ្រឿងលំអរមានរូបសត្វប្លែកៗ មានឈុតតុ កៅអីគឺចាប់ពី ៦០ទៅ៧០ដុល្លារ និងមានរហូតដល់១៣០ទៅ១៤០ដុល្លារ ព្រោះវាចំណាយពេលពី៤ទៅ៥ថ្ងែឯណ្ណោះ ទម្រាំបានធ្វើរួចរាស់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…

FacebookPage

https://www.facebook.com/tvtbaungkhmum

https://www.facebook.com/pditbk

ដកស្រង់ចេញពីលោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩

 https://www.youtube.com/channel/UC-WnprmMQIt-YAc3fyAD6Mg…

FacebookPage

https://www.facebook.com/tvtbaungkhmum

https://www.facebook.com/pditbk

ដកស្រង់ចេញពីbusiness-cambodia 

អត្ថបទ៖Sreang Chandy