Social Network

ម៉ៅ ស៊ី​ណាត សម្រេចចិត្ត​ទៅ​សម្តែង​នៅ​បារាំង បន្ទាប់​ពី​ផ្អាក​ចេញ​ក្រៅ​១៩​ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលតារាចម្រៀងតូចច្រឡឹងពូកែរែងចង្កេះអ្នកនាង ម៉ៅ ស៊ីណាត មិនទទួលសំណើរចេញទៅសម្តែងនៅក្រៅប្រទេស ។

អ្នកនាងមានបញ្ហាជាច្រើនកាលពីឆ្នាំមុន ក្នុងនោះបញ្ហាគ្រួសារទើបធើ្វឱ្យអ្នកនាងមិនសូវចាប់អារម្មណ៍ចេញច្រៀងទាំងក្នុងស្រុក និងក្រៅស្រុក រហូតមានគេគិតថា នាងចង់ចាកឆ្ងាយពីវិថីសិល្បៈទៀតផង ។ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះអ្នកនាង ម៉ៅ ស៊ីណាត នឹងរៀបបង្វិចហោះហើរចេញទៅច្រៀងនៅប្រទេសបារាំង ។

អ្នកនាងបានសម្រេចចិត្តទទួលសំណើរមួយនេះដោយសារតែមិនចង់ឲ្យពេលវេលាអូសបន្លាយទៀត ព្រោះអ្នកនាងចង់ជួបបងប្អូននៅក្រៅប្រទេសតាមការស្នើសុំដោយសារ ១៩ឆ្នាំ ហើយដែលអ្នកនាងមិនទទួលចេញច្រៀងនៅក្រៅប្រទេស ។ ប្រាប់អ្នកយកព័ត៌មាន ម៉ៅ ស៊ីណាត ឲ្យដឹងថា បើគិតទៅ ១៩ឆ្នាំគត់នាងមិនបានទៅសម្តែងក្រៅប្រទេស បើទោះកន្លងមកមានគេទាក់ទងក៏ដោយតែនាងមិនព្រម ។

នាងបន្តថាកន្លងទៅ មិនអាចចាកចេញ ពីព្រោះជីវិតជួបតែរឿងមិនល្អពិបាកប្រឈមស្តីពីបញ្ហាជីវិតច្រើនពេក ទើបឃុំខ្លួនមិនចង់ចេញទៅណា ។ ក្រៅពីនេះរឿងដែលអ្នកនាងមិនទុកចិត្ត គឺស្វាមីខ្លាចលួចមានថ្មីទើបមិនចង់បែកទៅណាឆ្ងាយ ។ ដោយសារតែពេលនេះ នាងអាចធ្វើចិត្តបានហើយទុកចិត្តប្តីទើបសម្រេចចិត្តទៅសម្តែងនៅបារាំង ។

អ្វីដែលនាងបារម្ភ គឺនឹកកូនស្រីតូចរបស់នាង ព្រោះទៅ ១ខែជាងគិតថា ច្រើនថ្ងៃដោយសារកូនពៅនាងមិនដែលបែកឆ្ងាយ ។ នាងរំពឹងថាបងប្អូននៅស្រុកបារាំងបានសប្បាយរីករាយរាំលេងក្នុងឱកាសបុណ្យភ្ជុំខាងមុខ ព្រោះតារាៗទៅជាមួយក្រុមនាងនៅថ្ងៃ២៥ ខែកញ្ញាខាងមុខ សុទ្ធតែឆ្អិនក្នុងបទចម្រៀងពីដើមដូចជាលោក ជុំ ជឿន កញ្ញារចនា (មេម៉ាយមានយីអ៊ុន) និងតារាផ្សេងទៀត ៕

ដកស្រង់ពី៖ កោះសន្ដិភាព