ក្រសួងអប់រំ ប្រាប់ឲ្យប្រុងប្រយ័ត្ន ពីការលក់វិញ្ញាសាបែកធ្លាយ មុនពេលប្រឡងបាក់ឌុប
- Details
- Category: Other News
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ សិស្សានុសិស្ស ក៏ដូចជា អាណាព្យាបាលសិស្ស ឲ្យប្រុងប្រយ័ត្ន ចំពោះជនខិលខូច មួយចំនួន ដែលបានធ្វើ វិញ្ញាសាប្រឡង បាក់ឌុបគ្រប់មុខ ដើម្បីលក់ និង ចែកចាយ ដោយកុហកថាជា វិញ្ញាសារបែកធ្លាយនោះ។
សេចក្ដីជូនដំណឹង របស់ ក្រសួងអប់រំ ដែលបានចេញផ្សាយ នៅថ្ងៃ សុក្រ ទី ២៥ កក្កដានេះ ក៏បានលើកឡើងផង ដែរពីករណី បើកបង្រៀនត្រៀម ប្រឡងបាក់ឌុប ដោយប្រើទម្រង់ វិញ្ញាសា ប្រហាក់ប្រហែល ឬ ដូចគ្នា ទៅនឹងវិញ្ញាសារ ដែលធ្លាប់បានចេញ ក្នុងពេលប្រឡងកន្លងមក ដែលនាំឲ្យ មានការយល់ច្រឡំថា មានការបែកធ្លាយ វិញ្ញាសានោះ៕