Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តើហេតុអ្វី បានជាកូនខ្មែរភាគច្រើន ចង់ឡើងធ្វើ «ធំ»?

  • Print

នៅក្នុងប្រទេសជឿនលឿន គោរពច្បាប់ នៅពេលដែលគេសួរសំណួរ ទៅកាន់យុវជន ឬកុមារ ថា តើលោក ឬក្មួយចង់ធ្វើអ្វី នៅពេលអនាគត? យុវជន ឬកុមារ ភាគច្រើនឆ្លើយមកខុសៗគ្នាថា ខ្ញុំចង់ក្លាយទៅជា វិស្វករសំណង់។

ខ្ញុំចង់ក្លាយទៅជាវេជ្ជបណ្ឌិត។  ខ្ញុំចង់ក្លាយទៅជាសាស្ត្រាចារ្យ។ ខ្ញុំចង់ក្លាយទៅជាអ្នកជំនួញ។ ខ្ញុំចង់ក្លាយទៅជានគបាល។ ខ្ញុំចង់ក្លាយទៅជាមេធាវី។ ខ្ញុំចង់ក្លាយទៅជា ចៅក្រម ។ល»។ ជារួម នៅក្នុងប្រទេស ជឿនលឿនគោរពច្បាប់ បុគ្គលម្នាក់ៗប្រាថ្នាចង់ធ្វើកិច្ចការអ្វីដែល ជាជំនាញរបស់ខ្លួន។

នៅក្នុងប្រទេសកម្ពុជាវិញ បើទោះបីជាបុគ្គលម្នាក់ៗទំនងជាមានជំនាញ ខ្លះរៀងៗខ្លួនក៏ដោយ ក៏នៅពេលដែលគេសួរសំណួរថា តើលោក ឬក្មួយចង់ធ្វើអ្វី  នៅពេលអនាគត? ចម្លើយយ៉ាងសាមញ្ញបាន ចេញពីមាត់មនុស្សភាគ ច្រើន មិនថាជាយុវជនឬកូនក្មេងទេ គឺ«ខ្ញុំចង់ធ្វើធំ»។ តើមូលហេតុអ្វីបាន ជាពលរដ្ឋខ្មែរមានផ្នត់គំនិតចង់ធ្វើ «ធំ» ដូចគ្នាទាំងអស់យ៉ាងដូច្នេះ? ចម្លើយយ៉ាងសាមញ្ញ គឺថា ធ្វើ «ធំ» នៅកម្ពុជាមាន អំណាចខ្លាំង និងអាចរក «លុយ» ក្រោមតុបាន៕