Social Network

ស្មាតហ្វូន​ផលិត​ដោយ Huawei ទាំង​អស់​នេះ នឹង​អាច​អាប់ដេត​ទៅ Android Q ក្នុង​ពេល​អនាគត!

ខណៈពេលដែល ទំនាក់ទំនងជាមួយ ប្រព័ន្ធប្រតិបត្តិការ Android ក្នុងពេលខាងមុខនេះ នៅមិនទាន់មានសភាព ច្បាស់លាស់នៅឡើយ ប៉ុន្ដែទោះបីជាយ៉ាងណា Huawei ក៏នៅតែអះអាងថា EMUI 10 ដែលបានបង្កើតឡើង ដោយផ្អែកនៅលើ Android

Q នឹងប្រាកដជាមកដល់ ស្មាតហ្វូនរបស់ខ្លួនទាំង 11 ម៉ូឌែលខាងក្រោមនេះ។ ចំពោះបញ្ជីពេញលេញ ដែលបានដាក់បង្ហាញ គឺរួមមានដូចជា ស្មាតហ្វូនត្រកូល P30 ហើយក៏ដូចជាម៉ូឌែល Mate 20 និងម៉ូឌែល P Smart ផងដែរ។ សូមកត់សម្គាល់ជាមុនថា បញ្ជីដាក់បង្ហាញថ្មីនេះ គឺមិនត្រូវបានប្រកាស ចេញជាផ្លូវការ ដោយក្រុមហ៊ុនផ្ទាល់នោះទេ ប៉ុន្ដែបែរជាត្រូវបាន រាយការណ៍តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយវិញ។

ប្រសិនបើយោងតាម បញ្ជីប្រកាសចេញថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ស្មាតហ្វូនរបស់ Huawei ដែលអាចទទួលបាន កំណែអាប់ដេតទៅកាន់ ប្រព័ន្ធប្រតិបត្តិការ Android Q គឺរួមមានដូចជា Huawei P30, P30 Pro, P30 Lite, Mate 20, Mate 20 Pro, Mate 20 X 5G, P Smart Plus 2019, P Smart Z, Huawei P20 ហើយនិង P20 Pro ថែមទៀតផង។ ចំណែកឯរបាយការណ៍មួយ បានអះអាងឲ្យដឹងថា Huawei បានចាប់ផ្ដើមធ្វើតេស្ដ EMUI 10 ជាមួយនឹងស្មាតហ្វូន P30 Pro ហើយដូចបានប្រាប់អញ្ចឹង ដោយផ្ទៃមូលដ្ឋានរបស់ EMUI 10 គឺផ្ដោតទៅតាម ប្រព័ន្ធប្រតិបត្តិការ Android Q ទាំងស្រុងតែម្ដង។ នាពេលបច្ចុប្បន្ននេះ ហាក់បីដូចជា មិនសូវមានអ្វីច្រើន ទាក់ទងទៅនឹង EMUI 10 នៅឡើយនោះទេ ដោយគ្រានតែដឹងថា រូបតំណាងស្តង់ដា (Icons) នៅឯផ្ទាំងទំព័រ Home Screen នឹងអាចត្រូវបានឌីហ្សាញ សាជាថ្មីម្ដងទៀត។

សរុបមក យើងបានរំពឹងទុកថា Google នឹងអាចដាក់បង្ហាញ កំណែអាប់ដេតចុងក្រោយ នៃប្រព័ន្ធប្រតិបត្តិការ Android Q នៅក្នុងខែសីហា ឆ្នាំ 2019 ខាងមុខនេះ ដោយឡែកស្មាតហ្វូនត្រកូល Pixel នឹងត្រូវបានអនុញ្ញាតឲ្យ ដំឡើង ប្រើប្រាស់មុនគេ ហើយបន្ទាប់មក ក្រុមហ៊ុនដទៃទៀត ដែលរួមមានទាំង Huawei ផងនោះ នឹងអាចចាប់ផ្ដើមដាក់ឲ្យអាប់ដេត ជាបន្ដបន្ទាប់តែម្ដង។

ដកស្រង់ចេញពីCamborReport