Social Network

vivo អាច​នឹង​បង្ហាញ​ស្មាតហ្វូន 5G ដំបូង​របស់​ខ្លួន នៅ​សប្តាហ៍​ក្រោយ​ក្នុង​ព្រឹត្តិ​ការណ៍ MWC Shanghai

មកទល់ពេលនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានបំពាក់ និងខ្លះទៀតបានប្រកាសនូវ  បច្ចេកវិទ្យា 5G នៅលើទូរសព្ទ របស់ខ្លួនរួចមកហើយដែរ ជាក់ស្ដែងដូចជាក្រុមហ៊ុន Samsung (Galaxy S10 5G), Huawei (Mate 20X), OnePlus

(OnePlus 7 Pro) និង LG (V50 ThinQ) ជាដើម។

តាមរយៈរូបភាពមួយសន្លឹកបង្ហោះដោយ vivo ផ្ទាល់ កាលពីពេលថ្មីៗនេះ ដោយមានពាក្យ ”Give me 5!” ហើយក៏មានពាក្យថា 5G ក្នុងរូបភាពដែរនោះ វាអាចបញ្ជាក់បានថា vivo អាចនឹងប្រកាសស្មាតហ្វូន 5G ដំបូងរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC Shanghai ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ ចាប់ពីថ្ងៃទី 26 ដល់ 28 ចុងខែនេះ។ តួយ៉ាងនៅក្នុង ព្រឹត្តិការណ៍នេះដែរ គឺមានគោលដៅ ដើម្បីឲ្យក្រុមហ៊ុនចិនជាច្រើន ដាក់បង្ហាញនូវបច្ចេកវិទ្យា និងផលិតផលថ្មីៗរបស់ខ្លួន ជាក់ស្តែងដូចជា បច្ចេកវិទ្យា 5G បច្ចេកវិទ្យា AI និងផលិតផលជាច្រើនទៀតជាដើម ។

សរុបមកវិញ vivo អាចនឹងបង្ហាញដល់អតិថិជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ទាំងអស់នូវស្មាតហ្វូន ដែលបំពាក់បច្ចេកវិទ្យា 5G ដំបូងរបស់ក្រុមហ៊ុន នៅក្នុងព្រឹត្តិការណ៍ MWC Shanghai នៅចុងខែនេះឯង។ ដូច្នេះហើយ តើអ្នកទាំងអស់គ្នា គិតយ៉ាងណាដែរ ទៅលើទូរសព្ទ 5Gដំបូង របស់ក្រុមហ៊ុនចិនមួយនេះ សូមបញ្ចេញយោបល់ អ្នកទាំងអស់គ្នា នៅខាងក្រោមនេះ។

ដកស្រង់ចេញពីCamborReport