Social Network

តារា​​រ៉េប​ ៥ រូប មាន​ជាង​គេ​ក្នុង​លោក​

ទិន្នន័យថ្មីរបស់ទស្សនាវដ្ដី Forbes បានបង្ហាញឲ្យស្គាល់តារារ៉េប ៥ រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងលោក ប្រចាំឆ្នាំ ២០១៩ នេះ។

ចង់ដឹងមានតារារូបណាខ្លះ តាមដានខាងក្រោម ៖


 

១. តំណែងកំពូលគឺបានទៅលើ Jay-Z ដែលមានទ្រព្យសម្បត្តិជាង ១ ពាន់លានដុល្លារឯណោះ។ ទ្រព្យរបស់តារាវ័យ ៤៩ ឆ្នាំនេះ បានមកពីចម្រៀង, មុខជំនួញ និងការបណ្ដាក់ទុក។ តាមតួលេខបង្ហាញថាស្វាមីរបស់ Beyonce មានលុយសុទ្ធ និងភាគហ៊ុន (តម្លៃ ២២០ លានដុល្លារ), ចំណូលបទចម្រៀង (៧៥ លានដុល្លារ), ក្រុមហ៊ុនស្រាក្រហម (៤១០ លានដុល្លារ), ក្រុមហ៊ុនស្ដាប់ចម្រៀង Tidal (១០០ លានដុល្លារ), ផលិតកម្ម Roc Nation (៧៥ លានដុល្លារ), បណ្ដុំគំនូរមានតម្លៃ (៧០ លានដុល្លារ) និងអចលនទ្រព្យ (៥០ លានដុល្លារ)។

២. Dr. Dre ឈរនៅលេខពីរ ជាមួយទ្រព្យសម្បត្តិជាង ៨០០ លានដុល្លារ។ តារាវ័យ ៥៤ នេះ រកចំណូលបានតាមរយៈការផលិតបទចម្រៀង និងកាសម៉ាក Beats By Dr. Dre សហការជាមួយ Apple (មានតម្លៃជាង ៥០០ លានដុល្លារ)។

 

៣. លេខបីបានទៅលើ P. Diddy ដែលគ្រាប់គ្រងតំណែងកំពូលនៃបញ្ជីនេះនៅឆ្នាំ ២០១៣។ បច្ចុប្បន្នតារាវ័យ ៤៩ ឆ្នាំ មានទ្រព្យសម្បត្តិប្រហែល ៧៤០ លានដុល្លារ។ ទ្រព្យសម្បត្តិមួយភាគធំបានមកពីការធ្វើជាម្ចាស់ក្រុមហ៊ុន Ciroc Wine ហើយក៏មានភាគហ៊ុនក្នុងក្រុមហ៊ុនទូរទស្សន៍ខ្សែកាប Revolts និងម៉ាកសំលៀកបំពាក់ Sean John ផងដែរ។

៤. Kanye West មានទ្រព្យសម្បត្តិប្រមាណ ២៤០ លានដុល្លារ។ ទ្រព្យរបស់តារាវ័យ ៤២ ឆ្នាំនេះ ភាគច្រើនបានមកពីការចុះកុងត្រាជាមួយម៉ាកសំលៀកបំពាក់ Nike និង Adidas។ បច្ចុប្បន្ន Kanye ជាអ្នកសម្របសម្រួលកម្មវិធី Sunday Services ក្នុងរដ្ឋ Califonia ដែលមានការចូលរួមពីតារាល្បីៗជាច្រើន។

៥.ទ្រព្យសម្បត្តិរបស់ Drake បានកើនឡើងជិត ៥០% នៅក្នុងឆ្នាំ ២០១៨។ ការកើនឡើងដោយសារតែអចលនទ្រព្យ, ជំនួញស្រាក្រហម និងការសម្ដែងនៅទីក្រុង Las Vegas។ បច្ចុប្បន្នតារារ៉េបវ័យ ៣២ ឆ្នាំ សញ្ជាតិកាណាដានេះ មានទ្រព្យសម្បត្តិប្រហែល ១៥០ លានដុល្លារ៕

ដកស្រង់ពី៖ Sabay