Social Network

អភិបាលខេត្តត្បូងឃ្មុំ បន្តជួបសួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកា ឧបត្ថម្ភផ្តល់ជូនកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារទប់ស្កាត់ការឈូសឆាយទន្ទ្រានតំបន់ដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ) ៖នាព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បន្តដឹកនាំក្រុមការងារគណៈកម្មាការទប់ស្កាត់ការឈូសឆាយទន្រ្ទានដីព្រៃលិចទឹកខេត្ត អញ្ជើញបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ។

Read more: អភិបាលខេត្តត្បូងឃ្មុំ បន្តជួបសួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកា...

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីក្តីស្រឡាញ់ នៃការបរិច្ចាគឈាម ក្រោមប្រធានបទ "បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត"

(ត្បូងឃ្មុំ) ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយមន្ទីរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីក្តីស្រឡាញ់ នៃការបរិច្ចាគឈាម ក្រោមប្រធានបទ "បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត" ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។

Read more: ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងរដ្ឋបាលខេត្តត្បូងឃ្មុំ...

រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រៀមរួចរាល់រៀបចំពិធីចាប់ត្រី នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ នាថ្ងៃ១៧ កុម្ភៈខាងមុខនេះ ឲ្យកាន់តែអធិកអធម

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំក្រុមការងារដើម្បីរៀបចំពិធីចាប់ត្រី នៅក្នុងបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រៀមរួចរាល់រៀបចំពិធីចាប់ត្រី នៅបឹងត្រពាំងក្រម...

គណកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្តីពី «កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់» សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ហ៊ាង សុផល ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី «កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់» សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។

Read more: គណកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្តីពី...

ក្រុមកីឡាករវាយប៉េតង់ មកពីស្រុកចំនួន០៣ ប្រកួតគ្នាដណ្តើមពានរង្វាន់ថ្នាក់ស្រុក លើកទី១ ឆ្នាំ២០២៤ បានរកឃើញម្ចាស់ជ័យលាភីជើងឯកហើយ ក្រោមការរៀបចំដោយលោកបណ្ឌិត ម៉ាត់ប៉ាសារី

(ត្បូងឃ្មុំ)៖ ក្រុមកីឡាវាយប៉េតង់ចំនួន១៦ក្រុម មកពីបណ្តាភូមិ-ឃុំ-ស្រុកចំនួន៣ រួមមានៈ ស្រុកពញាក្រែក មេមត់ និងស្រុកក្រូចឆ្មារ បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញអស់ជាច្រើនថ្ងៃមក បានរកឃើញក្រុមជើងខ្លាំង ម្ចាស់ជ័យលាភីជើងឯក ពានរង្វាន់ថ្នាក់ស្រុកលើកទី១ ឆ្នាំ២០២៤នេះហើយ។

Read more: ក្រុមកីឡាករវាយប៉េតង់ មកពីស្រុកចំនួន០៣ ប្រកួតគ្នាដណ្តើមពានរង្វាន់ថ្នាក់ស្រុក...

រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងារ នៃក្រសួងបរិស្ថាន ប្រជុំលើកចុងក្រោយ ត្រៀមរៀបចំពិធីបុណ្យឆ្លងព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានា នៅវត្តពោធិសាល (ហៅវត្តអំពិល) ក្នុងស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តពោធិសាល (ហៅវត្តអំពិល) ស្ថិតនៅ ភូមិអំពិល ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំប្រជុំលើកចុងក្រោយជាមួយក្រុមការងារថ្នាក់ជាតិនៃក្រសួងបរិស្ថាន ដើម្បីត្រៀមរៀបចំពិធីបុណ្យឆ្លងព្រះសក្យមុនីចេតិយ និងសមិទ្ធផលនានា ក្នុងវត្តពោធិសាល (ហៅវត្តអំពិល) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងារ នៃក្រសួងបរិស្ថាន ប្រជុំលើកចុងក្រោយ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាលើការងារល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រខេត្ត

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិភាក្សាលើការងារល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ...

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា ក្នុងវត្តក្រពុំឈូក ហៅវត្តកន្លងលេញ ស្ថិតនៅស្រុកមេមត់

នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ណុប ឡងឌី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានា ក្នុងវត្តក្រពុំឈូក ហៅវត្តកន្លងលេញ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាពេលឆាប់ៗខាងមុខនេះ៕

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីបញ្ចុះខណ្ឌសីមា...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណិត្តិទី៣ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍រីកចម្រើនរបស់រដ្ឋបាលខេត្ត

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណិត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

Read more: ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណិត្តិទី៣...

ឯកឧត្តម ជា សុផារ៉ា ជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ មណ្ឌលភូមិភាគ ២ ឆ្នាំ២០២៤ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា

(ត្បូងឃ្មុំ) ៖ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ មណ្ឌលភូមិភាគ ២ ឆ្នាំ២០២៤ «ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥» នៅស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ជា សុផារ៉ា ជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា...

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវជនបទ ដែលរងការខូចខាត និងកំពុងស្ថាបនាថ្មីបន្ថែមប្រវែងជាង១០គីឡូម៉ែត្រ នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ នារសៀលពថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចា័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ ប្រតិភូអមដំណើររួមមានៈ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន មន្ត្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ ឌុង អភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដែលរងការខូចខាតជាដំណំ មួយខ្សែ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចក្លោងទ្វាវត្តដំណាក់ចារ ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាព្រំប្រទល់ភ្ជាប់ទៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានប្រវែងសរុប ១៤,៨៤០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ។

Read more: រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវជនបទ ដែលរងការខូចខាត...

វត្តគុជគិរីវ័ន(ហៅវត្តក្បាលអូរ) ប្រារព្ធធ្វើពិធីបុណ្យកាន់អង្គឆ្លងឧបដ្ឋានសាលាមួយវគ្គ និងសមិទ្ធផលនានា ក្នុងអាវាស្ថានពុទ្ធសីមាវត្ត ស្ថិតនៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ព្រះសិទ្ធាភិញាណ (សុវណ្ណចន្ទត្ថេរ) វ៉ាន ដាវី ព្រះរាជាគណៈថ្នាក់កិត្តយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមធុរធម្មរង្សី ព្រះអនុគណស្រុកត្បូងឃ្មុំ, ព្រះគ្រូលក្ខណភ័ទ្ទមុនី (វិរិយបញ្ញោ) ផន វិចិត្ត ព្រះលេខាអនុគណ និងជាព្រះគ្រូចៅអធិការវត្តគុជគិរីវ័ន(ក្បាលអូរ) និងព្រះសង្ឃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលោកអាចារ្យ គណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ បានមូលមតិជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើពិធីបុណ្យកាន់អង្គឆ្លងឧបដ្ឋានសាលា មួយវគ្គ ដែលកសាងបាន ៥៥% និងសមិទ្ធផលនានា ដើម្បីប្រមូលបច័្ចយកសាងបន្តទៀត ក្នុងអាវាស្ថានពុទ្ធសីមាវត្តគុជគិរីវ័ន (ហៅវត្តក្បាលអូរ) ស្ថិតនៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំដោយមានរយៈពេល បី ថ្ងៃ គឺថ្ងៃអាទិត្យ. ចន្ទ. អង្គារ / ១០. ១១. ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ០៤. ០៥. ០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។

Read more: វត្តគុជគិរីវ័ន(ហៅវត្តក្បាលអូរ)...

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ ដើម្បីបូកសរុបការងាររីកចម្រើន ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខា/អនុសាខាជួបប្រទះ

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ដឹកនាំក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅសាលប្រជុំកាកបាទក្រហមខេត្តត្បូងឃ្មុំ។

Read more: សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ...

ប្រឡាយ២០០០ម៉ែត្រ ក្នុងឃុំប្រធាតុ ស្រុកអូររាំងឪ ត្រូវបានជីកស្តារបន្ថែម សម្រាប់ជួយកសិករកំពុងខ្វះទឹកស្រោចស្រព

ឯកឧត្ដម ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២៤ បានដឹកនាំអាជ្ញាធរស្រុកអូររាំងឪ និងក្រុមការងារ ចុះពិនិត្យស្ថានភាពស្រូវរបស់ប្រជាកសិករនៅឃុំព្រះធាតុ ដែលកំពុងខ្វះទឹកស្រោចស្រព។

Read more: ប្រឡាយ២០០០ម៉ែត្រ ក្នុងឃុំប្រធាតុ ស្រុកអូររាំងឪ ត្រូវបានជីកស្តារបន្ថែម...

ឯកឧត្តម វង សូត និងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងខេត្តត្បូងឃ្មុំ

ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា រួមទាំងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា-ឃុំសង្កាត់ ក្នុងក្របខណ្ឌទូទាំងខេត្តត្បូងឃ្មុំ ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងដោយមានការចួលរួមពីបេក្ខជនឈរឈ្នោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់ភូមិភាគ២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ផងដែរ។

Read more: ឯកឧត្តម វង សូត និងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះសួរសុខទុក្ខ កម្លាំងចម្រុះកំពុងឈរជើងតាមគោលដៅ ការពារការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ បន្ទាប់ពីចាត់វិធានការក្តៅ និងបានដាក់បទបញ្ជារយ៉ាងមុឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរស្រុក និងក្រុមការងារគណៈកម្មាការទប់ស្កាត់ការឈូសឆាយទន្រ្ទានដីព្រៃលិចទឹកខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ទាំង ៤ ទីតាំង គ្រប់ដណ្តប់លើ ៩ ឃុំ ក្នុងចំណោម ១២ ឃុំ នៃស្រុកក្រូចឆ្មារ ដើម្បីត្រួតពិនិត្យសកម្មភាពលបលួចឈូសឆាយទន្រ្ទានដីព្រៃលិចទឹកដោយខុសច្បា់បបន្ត ពីសំណាក់ជនខិលខូច មួយ ចំនួន។

Read more: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះសួរសុខទុក្ខ កម្លាំងចម្រុះកំពុងឈរជើងតាមគោលដៅ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចាត់វិធានក្តៅ ដាក់បទបញ្ជារយ៉ាងមុឺងម៉ាត់ ចំពោះការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្រុមការងារគណៈកម្មារទប់ស្កាត់ និង

Read more: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចាត់វិធានក្តៅ ដាក់បទបញ្ជារយ៉ាងមុឺងម៉ាត់...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចាត់វិធានក្តៅ ដាក់បទបញ្ជារយ៉ាងមុឺងម៉ាត់ ចំពោះការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្រុមការងារគណៈកម្មារទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដឹកនាំដោយ លោក សាំង សែន សមាជិកគណៈកម្មការ ជាប្រធានការិយាល័យប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បាននាំយក អង្ករ ចំនួន ៤០០គ.ក និងថវិកា របស់ឯកឧត្តមបណ្ឌិតអភិបាលខេត្តផ្ទាល់ ចំនួន ៨ លានរៀល ឧបត្ថម្ភជូនកម្លាំងចំរុះទាំង បី ប្រភេទ ដែលឈរជើងប្រចាំការការពារ ចំនួន ៤ ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចាត់វិធានក្តៅ ដាក់បទបញ្ជារយ៉ាងមុឺងម៉ាត់...

រដ្ឋបាលស្រុកត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ ឆ្នាំទី៥ អាណត្តិទី៣ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាស្រុក ដើម្បីត្រួតពិនិត្យសកម្មភាពរីកចម្រើនការងារប្រចាំខែ

(ត្បូងឃ្មុំ): នាព្រឹកថ្ងៃព្រហស្បតិ៍ទី១ ខែ កុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ ឆ្នាំទី៥ អាណត្តិទី៣ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាស្រុក ដើម្បីត្រួតពិនិត្យសកម្មភាពការងាររីកចម្រើនរបស់រដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក អឿន សំអាង ប្រធានក្រុមប្រឹក្សាស្រុក និងលោក សេង សុខខឿន អភិបាលស្រុក។

Read more: រដ្ឋបាលស្រុកត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ ឆ្នាំទី៥ អាណត្តិទី៣...

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បើកអង្គសិក្ខាសាលាស្តីពីកិច្ចពិ គ្រោះយោបល់ដើម្បីរៀបចំផែនទីបង្ហាញផ្លូវពីការគ្រប់គ្រងនិងបង្ការភាពពិការភ្នែកឆ្នាំ២០២៤-២០៣១ ដើម្បីកាត់បន្ថយជម្ងឺភ្នែកក្នុងរយៈពេល៧ឆ្នាំខាងមុខ

នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បើកអង្គសិក្ខាសាលាស្តីពីកិច្ចពិ គ្រោះយោបល់ដើម្បីរៀបចំផែនទីបង្ហាញផ្លូវពីការគ្រប់គ្រងនិងបង្ការភាពពិការភ្នែកឆ្នាំ២០២៤-២០៣១ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ទីប្រឹក្សាឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ។

Read more: មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បើកអង្គសិក្ខាសាលាស្តីពីកិច្ចពិ...

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីសក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានប្រគេនស៊ីមងត៍ តាមរយៈឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ប្រគេនព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ សម្រាប់ចូលរួមកសាងសមិទ្ធផលនានា បន្ថែមក្នុងវត្ត

(ត្បូងឃ្មុំ) ៖ នៅរសៀលថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គល់ យ៉ាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ រួមដំណើរដោយ ឯកឧត្តម នៅ សុភារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បាននាំយកស៊ីម៉ង់ត៍ របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ សូ ភក្រ្តា ចាយបូរិន ប្រគេនព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ ដើម្បីចូលរួមក្នុងការកសាងសមិទ្ធផលនានា ដែលកំពុងដំណើរការសាងសង់ ក្នុងវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីសក្រសួងធម្មការនិងសាសនា និងលោកជំទាវ...