Social Network

ក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ

ភ្នំពេញ៖ នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២ ខែឧសភាកន្លងទៅនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ក្នុងគោលបំណងស្តាប់នូវសេចក្តីរាយការណ៍អំពីវឌ្ឍន៍ភាព និងផ្តល់អនុសាសន៍នានា ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងជាពិសេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិនិត្យចុងក្រោយ ដែលនឹងប្រព្រឹត្តិទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។

Read more: ក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំផ្ទៃក្នុង...

សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលយក លោកអៀ ចាន់ណា ជាសមាជិកបក្សប្រជាជន ហើយបញ្ជាក់ថា CPP បើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសទទួលយក លោក អៀ ចាន់ណា អតីតតំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) ឱ្យធ្វើជាសមាជិកបក្សប្រជាជនកម្ពុជា ហើយបញ្ជាក់ថា CPP បើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ។

Read more: សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលយក លោកអៀ ចាន់ណា ជាសមាជិកបក្សប្រជាជន...

ស៊ីហ្គេមសម្រេចយកបទ ” ស្រឡាញ់អ្វីដែលខ្មែរមាន ” សម្ដែងឈុតធំជាផ្លូវការ អ្នកសម្ដែងអាចឈានដល់ជាង ១.០០០ នាក់ ជូនថ្នាក់ដឹកនាំអាស៊ានទស្សនា ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញៈ បទ ” ស្រឡាញ់អ្វីដែលខ្មែរមាន ” ឬ CAMBODIAN PRIDE ត្រៀមឈុតធំ អ្នករាំជាង ១.០០០នាក់ ក្នុងកម្មវិធីបិទរបស់ផលិតកម្ម Galaxy Navatra ដែលជា បទចម្រៀងមួយ មានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបទ ការប្រកួត ដែលកម្មវិធី គ្រោងធ្វើនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

Read more: ស៊ីហ្គេមសម្រេចយកបទ ” ស្រឡាញ់អ្វីដែលខ្មែរមាន ” សម្ដែងឈុតធំជាផ្លូវការ...

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងពីការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ សរុបចំនួន២រូប។

Read more: រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការជ្រើសរើសប្រធាន...

សម្តេចតេជោ ស្នើរក្សាសណ្តាប់ធ្នាប់ពេលប្រកួតកីឡាស៊ីហ្គេមឲ្យម៉ឺងម៉ាត់ជៀងវាងកើតមានឧបទ្ទវហេតុដូចនៅកោះពេជ្រ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឲ្យ រក្សាសណ្តាប់ធ្នាប់ពេលប្រកួតស៊ីហ្គេមឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីជៀសវាងកើតមានករណីឧបទ្ទវហេតុកើតឡើងណាមួយដូចនៅកោះពេជ្រ កាលពីប៉ុន្មានឆ្នាំមុនកន្លងមក ។

Read more: សម្តេចតេជោ...

សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តលុម្ពិនីសាលវ័ននារាម ហៅវត្តអូរសោម

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ធផលនានាក្នុងវត្តលុម្ពិនីសាលវ័ននារាម ហៅវត្តអូរសោម ស្ថិតក្នុងឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

Read more: សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារថ្មី...

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យមន្រ្តីនៅមូលដ្ឋានដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការត្រូវឈរនៅកណ្ដាលនិងថ្លឹងថ្លែងឲ្យបានម៉ត់ចត់

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់មន្ត្រីតាមបណ្ដារាជធានី-ខេត្តនៅពេលដោះស្រា យបញ្ហានានាក្រៅប្រព័ន្ធតុលាការត្រូវតែឈរនៅកណ្ដាលនិងថ្លឹងថ្លែងឲ្យបានម៉ត់ចត់ហើយសម្របសម្រួលគូភាគីឲ្យត្រូវរ៉ូវគ្នា។សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំបែបនេះនៅក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៣របស់សាលា ភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣នេះ។

Read more: សម្តេចតេជោ ហ៊ុន សែន...

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងបទបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ

(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធនឹងបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈ កម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។

Read more: គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ...

ថ្ងៃទី៣ គ.ជ.បទទួលចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន៧ក្នុងចំណោម២៥រាជធានី-ខេត្ត

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បាននៅថ្ងៃទី៣ បន្ទាប់ពីប្រកាសចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនមកបានទទួលចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះគណបក្សបានចំនួន៧ហើយ ។

Read more: ថ្ងៃទី៣ គ.ជ.បទទួលចុះបញ្ជីគណបក្សនយោបាយ...

ទេសរដ្ឋមន្រ្តី លី ធុជ៖ បច្ចេកវិទ្យាបានក្លាយទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់តំបន់លើកទី១ ស្តីពីដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់កិច្ចការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្រោមកិច្ចសហការរវាងអាជ្ញាធរមីន និងក្រុមហ៊ុន Vallon GmbH នៃប្រទេសអាល្លឺម៉ង់ ដែលបានប្រព្រឹត្តិទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៣ នៅទឹកដីខេត្តសៀមរាប។

Read more: ទេសរដ្ឋមន្រ្តី លី ធុជ៖...

វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​៖​មជ្ឈមណ្ឌល​វ​ជ្ជ​សាស្ត្រ​សាន់​រ៉ា​យស៍​សែន​សុខ នឹង​ជួយ​ធ្វើឱ្យ​ការផ្ដល់សេវា​សុខាភិបាល​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង​

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងពង្រឹង និងកែលំអប្រព័ន្ធសុខាភិបាលបន្ថែម ដើម្បីបំពេញតម្រូវការសេវាពិនិត្យ និងព្យាបាលជូនដល់ប្រជាជនឱ្យបានទាន់ពេលវេលា

Read more: វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​៖​មជ្ឈមណ្ឌល​វ​ជ្ជ​សាស្ត្រ​សាន់​រ៉ា​យស៍​សែន​សុខ...

កម្ពុជាប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តី និងកម្មសិទ្ធិបញ្ញ៖ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ» លើកកម្ពស់ស្រ្តី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តី និងកម្មសិទ្ធិបញ្ញ៖ពន្លឿនការបង្កើតថ្មី និងភាពច្នៃប្រតិដ្ឋ» ដើម្បីពង្រីកសក្តានុពលរបស់ស្រ្តី តាមរយៈការប្រើប្រាស់ចំណេះដឹង គំនិតច្នៃប្រតិដ្ឋ និងជំនាញ ក្នុងការបង្កើតម៉ាក និងផលិតផល និងការអភិវឌ្ឍអាជីវកម្ម។

Read more: កម្ពុជាប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តី...

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្រាប់មនុស្សម្នាក់ៗ ជីវិតសំខាន់ជាងអ្វីៗទាំងអស់ ហើយពលរដ្ឋបានទុកចិត្តសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកការពារអាយុជីវិតរបស់ពួកគេ (Video inside)

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត បានលើកឡើងថា សម្រាប់មនុស្សយើងម្នាក់ៗ ជីវិតសំខាន់ជាងអ្វីៗទាំងអស់ ហើយពលរដ្ឋបានទុកចិត្តសម្តេចតេជោថាជាអ្នកការពារអាយុជីវិតរបស់ពួកគេ។

Read more: លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្រាប់មនុស្សម្នាក់ៗ ជីវិតសំខាន់ជាងអ្វីៗទាំងអស់...

ប្រតិភូជាង ២៥០រូប មកពី ១៩ ប្រទេស នឹងចូលរួមវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងវេទិកាទេសចរណ៍ មេគង្គ ឆ្នាំ២០២៣ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថល នីយកម្ម (Rethink Resilience and Digitalization)” ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។

Read more: ប្រតិភូជាង ២៥០រូប មកពី ១៩ ប្រទេស នឹងចូលរួមវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣

សម្តេចតេជោ ហ៊ុន សែន ប្រាប់បរទេសមួយចំនួន កុំឱ្យសាងកំហុសទី៣ ចំពោះប្រទេសកម្ពុជា ខណៈសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមានតែនៅលើបបូរប៉ុណ្ណោះ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចំពោះបរទេសមួយចំនួន កុំឱ្យសាងកំហុសទី៣ មកលើប្រទេសកម្ពុជា ខណៈដែលពួកគេធ្លាប់បានសាងកំហុស២លើករួចទៅហើយ។

Read more: សម្តេចតេជោ ហ៊ុន សែន ប្រាប់បរទេសមួយចំនួន កុំឱ្យសាងកំហុសទី៣ ចំពោះប្រទេសកម្ពុជា...

សម្តេចតេជោ ហ៊ុន សែន យើងចាំបាច់ត្រូវហ៊ានវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖យើងត្រូវហ៊ានវិនិយោគលើ ធនធានមនុស្សបើមិនហ៊ានទេគឺមិនចាំបាច់និយាយដល់ការអភិវឌ្ឍទេ ។

Read more: សម្តេចតេជោ ហ៊ុន សែន យើងចាំបាច់ត្រូវហ៊ានវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស

សម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ឈរឈ្មោះបោះឆ្នោតធ្វើមេឃុំ នៅពេលសម្តេចចាកចេញពីនាយករដ្ឋមន្រ្

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញបំណងចង់ឈរឈ្មោះបោះឆ្នោតធ្វើមេឃុំ នៅពេលដែលសម្តេចចាកចេញពីនាយករដ្ឋមន្រ្តី ដើម្បីស្វែងយល់ពីរបៀបធ្វើការរបស់មេឃុំ ស្មៀន ជាពិសេសស្ថានភាពនានានៅក្នុងមូលដ្ឋានជាដើម។

Read more: សម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ឈរឈ្មោះបោះឆ្នោតធ្វើមេឃុំ...

ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ។

Read more: ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត...

លោក ហ៊ុន កុសល៖សម្តេចតេជោមានចរិយាវត្តពោរពេញសេចក្តីសន្តោស និងមេត្តាករុណាយ៉ាងជ្រាលជ្រៅ

ភ្នំពេញ៖លោក ហ៊ុន សែន ដែលត្រូវបានគេស្គាល់ថា ជាអតីតអ្នកគាំទ្រគណបក្សប្រឆាំងយ៉ាងងុបងល់ ហើយទើបនឹងជួប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហាញនូវអារម្មណ៍កោតសរសើរនិងគោរពសម្ដេចតេជោយ៉ាងជ្រាលជ្រៅបំផុត។

Read more: លោក ហ៊ុន កុសល៖សម្តេចតេជោមានចរិយាវត្តពោរពេញសេចក្តីសន្តោស...

កម្ពុជាចូលរួមព្រឹត្តិការណ៍សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន លើកទី១ នៅប្រទេសចិន

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យក្រុមសិល្បករកម្ពុជាចំនួន ១២រូប ដឹកនាំដោយលោក លី វណ្ណា អនុរដ្ឋលេខាធិការ ចូលរួមកម្មវិធី «សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-អាស៊ានលើកទី១» នៅទីក្រុងណាននីង នៃខេត្តក្វាងស៉ី សាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍

Read more: កម្ពុជាចូលរួមព្រឹត្តិការណ៍សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន លើកទី១...

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យដឹងពីពាក្យ ដែលត្រូវថ្លែងបើកស៊ីហ្គេម ២០២៣

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ការ ថ្លែងបើកស៊ីហ្គេម នៅពេលខាងមុខ គឺ “ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

Read more: សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យដឹងពីពាក្យ ដែលត្រូវថ្លែងបើកស៊ីហ្គេម ២០២៣