Social Network

ចិនសម្រេចមិនរៀបចំ សន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្រ្តី នៅចុងបញ្ចប់នៃមហាសន្និបាតសភាប្រចាំឆ្នាំ ដែលជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៩៣

  (ប៉េកាំង)៖ មន្រ្តីចិនមួយរូបបានឱ្យដឹងនាថ្ងៃចន្ទនេះថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងមិនធ្វើសន្និសីទសារព័ត៌មានឡើយ ក្រោយមហាសន្និបាតប្រចាំឆ្នាំ នៃសភាប្រទេសចិន បន្ទាប់ពីទម្លាប់ធ្វើសន្និសីទសារព័ត៌មានបែបនេះ ត្រូវបានរក្សាមកអស់រយៈពេល៣ទសវត្សរ៍។

Read more: ចិនសម្រេចមិនរៀបចំ សន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្រ្តី...

ទីក្រុងប៉េកាំងសង្ឃឹមថា ទំនាក់ទំនងនឹងអាចប្រសើរឡើង ទោះនរណាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក ក៏ដោយ

(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ចិនបាននិយាយថា ខ្លួនសង្ឃឹមថាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នឹងអាចប្រសើរឡើង ទោះបីជានរណាទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ឆ្នាំនេះក៏ដោយ។

Read more: ទីក្រុងប៉េកាំងសង្ឃឹមថា ទំនាក់ទំនងនឹងអាចប្រសើរឡើង...

សហរដ្ឋអាមេរិក ស្នើអ៉ីសា្រអែលអនុញ្ញាតឱ្យពលរដ្ឋកាន់សាសនាឥស្លាម ចូលគោរពបូជានៅព្រះវិហារ Al-Aqsa អំឡុងពិធីបុណ្យរ៉ាម៉ាឌន

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានស្នើទៅកាន់អ៉ីស្រាអែល អនុញ្ញាតឱ្យពលរដ្ឋកាន់សាសនាឥស្លាម អាចទៅគោរពបូជានៅឯព្រះវិហារ Al-Aqsa ក្នុងទីក្រុងហ៊្សេរុយសាឡិម អំឡុងពិធីបុណ្យរ៉ាម៉ាឌន បន្ទាប់ពីរដ្ឋមន្រ្តីស្តាំនិយមអ៉ីសា្រអែលមួយចំនួន លើកជាសំណើរហាមឃាត់ពលរដ្ឋប៉ាឡេស្ទីនមកពីតំបន់ West Bank សម្រាប់ការចូលទៅគោរពបូជានៅទីនោះ។

Read more: សហរដ្ឋអាមេរិក ស្នើអ៉ីសា្រអែលអនុញ្ញាតឱ្យពលរដ្ឋកាន់សាសនាឥស្លាម...

សង្រ្គាមអ៉ីស្រាអែល ផ្តាច់ជីវិតមនុស្សកើនលើស៣០,០០០នាក់ នៅតំបន់ហ្កាហ្សា

  (ហ្កាហ្សា)៖ ក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជនជាតិប៉ាឡេស្ទីនកើនលើស៣០,០០០នាក់ហើយ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែលនិងហាម៉ាស បានផ្ទុះឡើងកាលពីជិត៥ខែមុន។

Read more: សង្រ្គាមអ៉ីស្រាអែល ផ្តាច់ជីវិតមនុស្សកើនលើស៣០,០០០នាក់ នៅតំបន់ហ្កាហ្សា

នូវែលសេឡង់ សម្រេចដាក់ក្រុមហាម៉ាសទាំងមូល ចូលក្នុងបញ្ជីអង្គការភេរវករ

(វែលីងតោន)៖ នៅថ្ងៃព្រហស្បតិ៍នេះ នូវែលសេឡង់បានសម្រេចដាក់ ក្រុមហាម៉ាសប៉ាឡេស្ទីនទាំងមូលតែម្តង ចូលក្នុងបញ្ជីអង្គការភេរវករ។

Read more: នូវែលសេឡង់ សម្រេចដាក់ក្រុមហាម៉ាសទាំងមូល ចូលក្នុងបញ្ជីអង្គការភេរវករ

នាវាចម្បាំងអាល្លឺម៉ង់ ច្រឡំបាញ់មីស៉ីលទៅលើយន្តហោះដ្រូនអាមេរិក នៅតំបន់សមុទ្រក្រហម ប៉ុន្តែមិនត្រូវ

 (បែរឡាំង)៖ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះថា នាវាចម្បាំងអាល្លឺម៉ង់១គ្រឿង ដែលត្រូវបានបញ្ជូនឱ្យទៅការពារកប៉ាល់ពាណិជ្ជកម្ម នៅតំបន់សមុទ្រក្រហម ប៊ិះបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក១គ្រឿង ដោយសារការភ័ន្តច្រឡំ។

Read more: នាវាចម្បាំងអាល្លឺម៉ង់ ច្រឡំបាញ់មីស៉ីលទៅលើយន្តហោះដ្រូនអាមេរិក...

អត្រាកំណើតនៅប្រទេសជប៉ុន បន្តធ្លាក់ចុះ៨ឆ្នាំជាប់គ្នាដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០២៣

(តូក្យូ)៖ ទិន្នន័យពីរដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃអង្គារនេះ ចំនួនកំណើតទារកនៅក្នុងប្រទេសអាស៉ីបូព៌ាមួយនេះ បានបន្តធ្លាក់ចុះសម្រាប់៨ឆ្នាំជាប់ៗគ្នា គឺបានធ្លាក់ដល់កម្រិតដ៏ទាបបំផុត កាលពីឆ្នាំ២០២៣។

Read more: អត្រាកំណើតនៅប្រទេសជប៉ុន បន្តធ្លាក់ចុះ៨ឆ្នាំជាប់គ្នាដល់កម្រិតទាបបំផុត...

លោក ហ្សេលេនស្គី សង្ស័យថាផែនការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំ២០២៣ បែកធ្លាយទៅដល់ដៃរុស្ស៉ី

 (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយថាកងកម្លាំងរុស្ស៉ីកំពុងត្រៀមលក្ខណៈបើកការវាយលុកប្រឆាំងកងកម្លាំងអ៊ុយក្រែនសាជាថ្មី អាចនៅចុងខែឧសភា ឬក៏រដូវក្ដៅនេះ ខណៈធ្វើការសន្និដ្ឋានថារុស្ស៉ីប្រហែលជាបានដឹងមុនពីផែនការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំ២០២៣។

Read more: លោក ហ្សេលេនស្គី សង្ស័យថាផែនការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំ២០២៣...

ស្របពេលប្រទេសកូនកោះទូវ៉ាលូតែងតាំងមេដឹកនាំថ្មី តៃវ៉ាន់អះអាងទទួលបានការធានាថា ទំនាក់ទំនងនឹងបន្តយូរអង្វែងទៅមុខទៀត

 (តៃប៉ិ)៖ តៃវ៉ាន់បានឱ្យដឹងថា ខ្លួនទទួលបានការធានាពីនាយករដ្ឋមន្រ្តីថ្មីនៃកូនប្រទេសដីកោះទូវ៉ាលូ (Tuvalu) នៅថ្ងៃចន្ទនេះថា ចំណងទាក់ទងរវាងភាគីទាំងពីរ គឺនឹងនៅឋិតថេរយូរអង្វែងទៅមុខទៀត បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ប្រទេសកូនកោះប៉ាស៉ីហ្វិកមួយនេះ មានបំណងចង់ដោះដៃងាកទៅរកទីក្រុងប៉េកាំង។

Read more: ស្របពេលប្រទេសកូនកោះទូវ៉ាលូតែងតាំងមេដឹកនាំថ្មី តៃវ៉ាន់អះអាងទទួលបានការធានាថា...

មន្ត្រីទ័ពអាកាសអាមេរិកម្នាក់ ចាក់សាំងដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៉ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន

 (វ៉ាស៊ីនតោន)៖ មន្ត្រីទ័ពអាកាសអាមេរិកម្នាក់បានចាក់សាំងដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៉ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ខណៈប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថាមន្ត្រីរូបនេះដុតខ្លួនឯង ជាការសម្ដែងការប្រឆាំងទៅនឹងសង្រ្គាមក្នុងតំបន់ហ្កាហ្សា។

Read more: មន្ត្រីទ័ពអាកាសអាមេរិកម្នាក់ ចាក់សាំងដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៉ីស្រាអែល...

ជប៉ុន គ្រោងចំណាយថវិកា ៦៦០លានដុល្លារបន្ថែម លើការងារកសាងឡើងវិញបន្ទាប់ពីគ្រោះរញ្ជូយដី

 (តូក្យូ)៖ ប្រទេសជប៉ុន នឹងចំណាយថវិកាបន្ថែមចំនួន ៦៦០លានដុល្លារ សម្រាប់ការងារសាងសង់ឡើងវិញក្នុងតំបន់ដែលរងគ្រោះដោយរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំសកល នាំឱ្យថវិកាចំណាយសរុបលើកិច្ចការនេះកើនឡើងដល់ ១.៧ពាន់លានដុល្លារ។

Read more: ជប៉ុន គ្រោងចំណាយថវិកា ៦៦០លានដុល្លារបន្ថែម...

តៃវ៉ាន់ថា មិនមានការបង្កើនការដាក់ពង្រាយកងទ័ព ទៅកាន់កោះស្ថិតនៅទល់មុខចិនឡើយ

ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃពុធ បាននិយាយថា តៃវ៉ាន់ មិនបានបង្កើនការដាក់ពង្រាយកងទ័ព ទៅកាន់កោះដែលស្ថិតនៅទល់មុខចិននោះទេ ហើយស្ថានភាពយោធានៅជុំវិញតៃវ៉ាន់ ក៏មិនមានអ្វីខុស ប្រក្រតីនោះដែរ។

Read more: តៃវ៉ាន់ថា មិនមានការបង្កើនការដាក់ពង្រាយកងទ័ព ទៅកាន់កោះស្ថិតនៅទល់មុខចិនឡើយ

ហ្វាំងឡង់ថា ជនចំណាកស្រុករាប់ពាន់នាក់ មកពីរុស្ស៉ី កំពុងរង់ចាំចូលមកក្នុងប្រទេសរបស់ខ្លួន

រដ្ឋមន្រ្តីមហាផ្ទៃហ្វាំងឡង់ លោកស្រី Mari Rantanen បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ហ្វាំងឡង់ទទួលបានព័ត៌មានអំពីមនុស្សរាប់ពាន់នាក់នៅរុស្ស៉ី កំពុងរង់ចាំឆ្លងដែនចូលមកក្នុងប្រទេសរបស់ ខ្លួន។

Read more: ហ្វាំងឡង់ថា ជនចំណាកស្រុករាប់ពាន់នាក់ មកពីរុស្ស៉ី...

ចិន បិទផ្លូវហាយវ៉េក្នុងរដ្ឋធានីប៉េកាំង បន្ទាប់ពីមានព្យុះព្រិលខ្លាំង

អាជ្ញាធរក្នុងទីក្រុងប៉េកាំង បានបិទផ្លូវហាយវ៉េកាលពីថ្ងៃពុធ បន្ទាប់ពីព្យុះព្រិលខ្លាំង បានបោកបក់មកលើរដ្ឋធានីមួយនេះ បន្ថែមលើអាកាសធាតុដ៏ត្រជាក់ នៅទូទាំងប្រទេសក្នុងសប្តាហ៍នេះ។

Read more: ចិន បិទផ្លូវហាយវ៉េក្នុងរដ្ឋធានីប៉េកាំង បន្ទាប់ពីមានព្យុះព្រិលខ្លាំង

ហ្វីលីពីនថា ការល្បាតដែនអាកាសរួមគ្នាជាមួយអាមេរិក គឺដើម្បីការពារទឹកដី និងផលប្រយោជន៍ជាតិ នៅសមុទ្រចិនខាងត្បូង

 កាលពីថ្ងៃអង្គារ បន្ទាប់ពីទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងម៉ានីលអំពីការដុតបញ្ឆេះឱ្យមានបញ្ហា មន្រ្តី យោធាហ្វីលីពីនម្នាក់ បានចេញមុខនិយាយថា ការធ្វើប្រតិបត្តិការល្បាតដែនអាកាសរួមគ្នារវាងប្រទេស ហ្វីលីពីន និងសហរដ្ឋអាមេរិក មានគោលដៅការពារទឹកដី ក៏ដូចជាផលប្រយោជន៍ជាតិរបស់ខ្លួន នៅតំបន់ សមុទ្រចិនខាងត្បូង។

Read more: ហ្វីលីពីនថា ការល្បាតដែនអាកាសរួមគ្នាជាមួយអាមេរិក គឺដើម្បីការពារទឹកដី...

អូស្ត្រាលី មានផែនការបង្កើតកងទ័ពជើងទឹកដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២ អូស្រ្តាលី

 កាលពីថ្ងៃអង្គារ បានបង្ហើបឱ្យដឹងពីផែនការមួយមានរយៈពេល១០ឆ្នាំ ដើម្បីបង្កើនចំនួននាវា ចម្បាំងទ្វេដង ជាមួយការបង្កើនកញ្ចប់ថវិកាយោធាបន្ថែមពីលើ ៧ពាន់លានដុល្លារ នៅចំពោះមុខការរត់ ប្រណាំងសព្វាអាវុធ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Read more: អូស្ត្រាលី មានផែនការបង្កើតកងទ័ពជើងទឹកដ៏ធំបំផុតរបស់ខ្លួន...

លោក ពូទីន ជូនអំណោយរថយន្ដមួយគ្រឿងផលិតដោយរុស្ស៉ី ដល់លោក គីម ជុងអ៊ុន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃអង្គារបានឱ្យដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានផ្ដល់អំណោយជារថយន្ដមួយគ្រឿង ផលិតដោយរុស្ស៉ីជូនលោក គីម ជុងអ៊ុន ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈប្រទេសទាំង២ កំពុងពង្រឹងទំនាក់ទំនងលើវិស័យជាច្រើនរាប់ចាប់ពីទេសចរណ៍ រហូតដល់យោធា។

Read more: លោក ពូទីន ជូនអំណោយរថយន្ដមួយគ្រឿងផលិតដោយរុស្ស៉ី ដល់លោក គីម ជុងអ៊ុន

ទីបំផុតអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ត្រូវបានដោះលែងឱ្យមានសេរីភាព មុនពេលកំណត់

 កាលពីថ្ងៃអាទិត្យ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ត្រូវបានដោះលែងឱ្យមានសេរីភាព មុនកាលកំណត់ បន្ទាប់ពីរូបលោកត្រូវបានតុលាការ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ នៅពេលវិលត្រឡប់ចូល ស្រុក កាលពី៦ខែមុន។ កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន គឺលោក សេដ្ឋា ថាវីស៉ីន បានប្រកាសជាផ្លូវការថា លោក ថាក់ស៉ីន នឹងត្រូវដោះលែងនៅថ្ងៃអាទិត្យ។

Read more: ទីបំផុតអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ត្រូវបានដោះលែងឱ្យមានសេរីភាព...

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ពិភាក្សាអំពីក្តីសង្ឃឹមនៃសន្តិភាព ជាមួយប្រមុខការទូតចិន

 រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា រូប លោកបានពិភាក្សាអំពីក្តីសង្ឃឹមនៃសន្តិភាពសម្រាប់សង្រ្គាមរយៈពេលជិត២ឆ្នាំមកនេះ ប្រឆាំងការឈ្លានពាន របស់រុស្ស៉ី ជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។

Read more: រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ពិភាក្សាអំពីក្តីសង្ឃឹមនៃសន្តិភាព...

អាជ្ញាធររុស្ស៉ី នៅតែមិនទាន់អាចបញ្ជាក់ជាផ្លូវការ អំពីមូលហេតុនៃការស្លាប់របស់មេបក្សប្រឆាំង Navalny

 អ្នកនាំពាក្យលោក Alexei Navalny បានឱ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមអ្នកស៉ើបអង្កេតរុស្ស៉ី នៅតែពុំទាន់ អាចបញ្ជាក់ជាផ្លូវការអំពីមូលហេតុនៃការស្លាប់របស់មេបក្សប្រឆាំងរូបនេះ ហើយក៏មិនទាន់ច្បាស់ដែរថា តើវា នឹងត្រូវចំណាយពេលយូរប៉ុនណា ដើម្បីឈានដល់សេចក្តីសន្និដ្ឋានផ្លូវការ។

Read more: អាជ្ញាធររុស្ស៉ី នៅតែមិនទាន់អាចបញ្ជាក់ជាផ្លូវការ...

រដ្ឋាភិបាលឥណ្ឌា ផ្តល់ឱ្យក្រុមកសិករនូវការគាំទ្រចំពោះតម្លៃពោត កប្បាស និងគ្រាប់ធញ្ញជាតិ

 ក្រោយការប៉ះទង្គិចគ្នាជិតមួយសប្តាហ៍រវាងក្រុមកសិករ និងកងកម្លាំងសន្តិសុខ រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal បាននិយាយថា រដ្ឋាភិបាល យល់ព្រមផ្តល់ការធានាលើតម្លៃគ្រាប់ធញ្ញជាតិ ពោត និងកប្បាស ដើម្បីបន្សាបកំហឹងរបស់ប្រជាកសិករឥណ្ឌា ដែលបាននាំគ្នាធ្វើសកម្មភាពតវ៉ាទ្រង់ទ្រាយធំ។

Read more: រដ្ឋាភិបាលឥណ្ឌា ផ្តល់ឱ្យក្រុមកសិករនូវការគាំទ្រចំពោះតម្លៃពោត កប្បាស...