Social Network

ប្រធានាធិបតីតួកគី ព្រមានប្រឆាំងនឹងរាល់សកម្មភាព នាំឱ្យសង្រ្គាមអ៊ុយក្រែន រាលដាលចូលទឹកដី​ NATO

  (អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃអង្គារ ទី១២ ខែមីនានេះថាគ្រប់ជំហានទាំងឡាយណាដែលដុតបញ្ឆេះសង្រ្គាមកាន់តែខ្លាំង នៅអ៊ុយក្រែន ឬអាចសាយភាយចូលទឹកដី NATO គួរតែត្រូវបានបញ្ចៀស ហើយថារូបលោកនឹងជួបលោក វ្ល៉ាឌីមៀ ពូទីន ក្រោយការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីនៅក្នុង ខែមីនានេះ។

Read more: ប្រធានាធិបតីតួកគី ព្រមានប្រឆាំងនឹងរាល់សកម្មភាព នាំឱ្យសង្រ្គាមអ៊ុយក្រែន...

យន្ដហោះចម្បាំង Tejas របស់ឥណ្ឌា ធ្លាក់ជាលើកដំបូង ក្នុងពេល ៨ឆ្នាំ

  (ញូវដេលី)៖ យន្ដហោះចម្បាំងផលិតក្នុងស្រុកមួយគ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃអង្គារ ទី១២ ខែមីនា នៅរដ្ឋ Rajasthan ស្ថិតនៅភាគខាងលិច នៃប្រទេស ដែលនេះជាគ្រោះថ្នាក់ធ្លាក់លើកដំបូងបំផុតចាប់តាំងពីយន្ដហោះចម្បាំងមួយនេះត្រូវបានដាក់ឱ្យប្រើ កាលពីជាង៨ឆ្នាំមុន។

Read more: យន្ដហោះចម្បាំង Tejas របស់ឥណ្ឌា ធ្លាក់ជាលើកដំបូង ក្នុងពេល ៨ឆ្នាំ

លោក ម៉ាក្រុង លើកពេលបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន

 វិមានប្រធានាធិបតីបារាំង បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ទៅកាន់ប្រទេសអ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខ ត្រូវបានលើក ពេលជាលើកទី២។

Read more: លោក ម៉ាក្រុង លើកពេលបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន

ប្រធានាធិបតីតួកគីថា ប្រទេសកាន់សាសនាឥស្លាមធំៗ ធ្វើឱ្យប៉ាឡេស្ទីនខកចិត្ត

 ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា បណ្តាប្រទេសកាន់សាសនាឥស្លាមធំៗ ធ្វើការមិនគ្រប់គ្រាន់ទេ ដើម្បីបញ្ឈប់ការសម្លាប់អាយុជីវិតជនស៉ីវិលប៉ាឡេស្ទីន ពីសំណាក់កងទ័ពអ៉ីសា្រអែល នៅតំបន់ហ្គាហ្សា ខណៈដែលសង្រ្គាមឈានចូលដល់ខែទី ៦ហើយ។

Read more: ប្រធានាធិបតីតួកគីថា ប្រទេសកាន់សាសនាឥស្លាមធំៗ ធ្វើឱ្យប៉ាឡេស្ទីនខកចិត្ត

គណៈកម្មការបោះឆ្នោតថៃស្នើឱ្យតុលាការធម្មនុញ្ញ រំលាយគណបក្សប្រឆាំង Move Forward

 កាលពីថ្ងៃអង្គារ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីទាមទារជាផ្លូវការឱ្យតុលាការរំលាយគណបក្សប្រឆាំង Move Forward។

Read more: គណៈកម្មការបោះឆ្នោតថៃស្នើឱ្យតុលាការធម្មនុញ្ញ រំលាយគណបក្សប្រឆាំង Move Forward

នាយករដ្ឋមន្រ្តីហៃទីលាលែងពីតំណែង បន្ទាប់ពីប្រទេសធ្លាក់ក្នុងភាពចលាចល

 នាយករដ្ឋមន្រ្តីហៃទី លោក Ariel Henry ដែលកំពុងស្ថិតនៅដែនដីអាមេរិក Puerto Rico ស្របពេល ប្រទេសលោក កំពុងធ្លាក់ក្នុងភាពចលាចលនោះ បានសម្រេចលាលែងពីតំណែងហើយ ដើម្បីព្យាយាមបន្ធូរ បន្ថយ វិបត្តិ។

Read more: នាយករដ្ឋមន្រ្តីហៃទីលាលែងពីតំណែង បន្ទាប់ពីប្រទេសធ្លាក់ក្នុងភាពចលាចល

ឥណ្ឌា ធ្វើតេស្ដបាញ់មីស៊ីលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ ច្រើនគ្រាប់ ដោយជោគជ័យ

 នាយរដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃចន្ទ បានប្រកាសថា ឥណ្ឌា បានធ្វើតេស្ដបាញ់ មីស៊ីល បាលិស្ទីគមួយគ្រាប់ផលិតក្នុងស្រុក ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់ ប្រកបដោយ ជោគជ័យជាលើកដំបូង។

Read more: ឥណ្ឌា ធ្វើតេស្ដបាញ់មីស៊ីលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ ច្រើនគ្រាប់...

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនមេបញ្ជាការកំពូលរុស្ស៊ី ចំនួន ២រូប

 នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន មេបញ្ជាការយោធារុស្ស៊ី លោក Sergei Ivanovich Kobylash និងលោក Viktor Nikolaevich Sokolov ដោយចោទប្រកាន់ពួកគេទាំងពីររូប ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។

Read more: តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនមេបញ្ជាការកំពូលរុស្ស៊ី ចំនួន...

ចិនចោទថា អាមេរិកកំពុងប្រើហ្វីលីពីនធ្វើជាកូនអុក នៅសមុទ្រចិនខាងត្បូង

 កាលពីថ្ងៃពុធ ចិន បានចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថា កំពុងប្រើប្រាស់ប្រទេសហ្វីលីពីន ធ្វើជាកូន អុករបស់ខ្លួននៅសមុទ្រចិនខាងត្បូង ស្របពេលដែលភាពតានតឹងនៅតែបន្តកើនឡើង រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល ជុំវិញបញ្ហាជម្លោះទឹកដីនៅដែនសមុទ្រនេះ។

Read more: ចិនចោទថា អាមេរិកកំពុងប្រើហ្វីលីពីនធ្វើជាកូនអុក នៅសមុទ្រចិនខាងត្បូង

វៀតណាម កត់ឈ្មោះក្រុមប្រឆាំងនៅក្រៅប្រទេស ដែលមានមូលដ្ឋានលើទឹកដី អាមេរិក ចូលបញ្ជីអង្គការភេរវកម្ម

រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃពុធ បានប្រកាសថា ខ្លួន បានសម្រេចកត់ឈ្មោះក្រុមនយោបាយចំនួន២ ដែលធ្វើប្រតិបត្តិការចេញពីទឹកដីសហរដ្ឋអាមេរិក ចូលក្នុងបញ្ជីអង្គការភេរវកម្ម ជាមួយការចោទប្រកាន់ថា ពួកគេនៅពីក្រោយផែនការវាយប្រហារផ្សេងៗ និងការជំរុញឱ្យមានចលនាផ្តាច់ខ្លួន។

Read more: វៀតណាម កត់ឈ្មោះក្រុមប្រឆាំងនៅក្រៅប្រទេស ដែលមានមូលដ្ឋានលើទឹកដី អាមេរិក...

ហ្វីលីពីនបង្ហាញចេតនាចង់ដោះស្រាយវិវាទដែនសមុទ្រ ជាមួយចិនដោយសន្តិវិធី ប៉ុន្តែទទូចឱ្យចិនឈប់ធ្វើទុក្ខបុកម្នេញ

 (ម៉ានីល)៖ នាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo បាននិយាយថា ប្រទេសរបស់លោកមានបំណងចង់ដោះស្រាយបញ្ហាជម្លោះដែនសមុទ្រជាមួយចិនដោយសន្តិវិធី ប៉ុន្តែលោកក៏ឆ្លៀតឱកាសផងដែរ ទទូចឱ្យទីក្រុងប៉េកាំងឈប់ធ្វើទុក្ខបុកម្នេញលើហ្វីលីពីនតទៅទៀត។

Read more: ហ្វីលីពីនបង្ហាញចេតនាចង់ដោះស្រាយវិវាទដែនសមុទ្រ ជាមួយចិនដោយសន្តិវិធី...

ចិនសម្រេចមិនរៀបចំ សន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្រ្តី នៅចុងបញ្ចប់នៃមហាសន្និបាតសភាប្រចាំឆ្នាំ ដែលជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៩៣

  (ប៉េកាំង)៖ មន្រ្តីចិនមួយរូបបានឱ្យដឹងនាថ្ងៃចន្ទនេះថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងមិនធ្វើសន្និសីទសារព័ត៌មានឡើយ ក្រោយមហាសន្និបាតប្រចាំឆ្នាំ នៃសភាប្រទេសចិន បន្ទាប់ពីទម្លាប់ធ្វើសន្និសីទសារព័ត៌មានបែបនេះ ត្រូវបានរក្សាមកអស់រយៈពេល៣ទសវត្សរ៍។

Read more: ចិនសម្រេចមិនរៀបចំ សន្និសីទសារព័ត៌មានរបស់នាយករដ្ឋមន្រ្តី...

ទីក្រុងប៉េកាំងសង្ឃឹមថា ទំនាក់ទំនងនឹងអាចប្រសើរឡើង ទោះនរណាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក ក៏ដោយ

(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ចិនបាននិយាយថា ខ្លួនសង្ឃឹមថាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នឹងអាចប្រសើរឡើង ទោះបីជានរណាទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នាខែវិច្ឆិកា ឆ្នាំនេះក៏ដោយ។

Read more: ទីក្រុងប៉េកាំងសង្ឃឹមថា ទំនាក់ទំនងនឹងអាចប្រសើរឡើង...

សហរដ្ឋអាមេរិក ស្នើអ៉ីសា្រអែលអនុញ្ញាតឱ្យពលរដ្ឋកាន់សាសនាឥស្លាម ចូលគោរពបូជានៅព្រះវិហារ Al-Aqsa អំឡុងពិធីបុណ្យរ៉ាម៉ាឌន

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានស្នើទៅកាន់អ៉ីស្រាអែល អនុញ្ញាតឱ្យពលរដ្ឋកាន់សាសនាឥស្លាម អាចទៅគោរពបូជានៅឯព្រះវិហារ Al-Aqsa ក្នុងទីក្រុងហ៊្សេរុយសាឡិម អំឡុងពិធីបុណ្យរ៉ាម៉ាឌន បន្ទាប់ពីរដ្ឋមន្រ្តីស្តាំនិយមអ៉ីសា្រអែលមួយចំនួន លើកជាសំណើរហាមឃាត់ពលរដ្ឋប៉ាឡេស្ទីនមកពីតំបន់ West Bank សម្រាប់ការចូលទៅគោរពបូជានៅទីនោះ។

Read more: សហរដ្ឋអាមេរិក ស្នើអ៉ីសា្រអែលអនុញ្ញាតឱ្យពលរដ្ឋកាន់សាសនាឥស្លាម...

សង្រ្គាមអ៉ីស្រាអែល ផ្តាច់ជីវិតមនុស្សកើនលើស៣០,០០០នាក់ នៅតំបន់ហ្កាហ្សា

  (ហ្កាហ្សា)៖ ក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជនជាតិប៉ាឡេស្ទីនកើនលើស៣០,០០០នាក់ហើយ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែលនិងហាម៉ាស បានផ្ទុះឡើងកាលពីជិត៥ខែមុន។

Read more: សង្រ្គាមអ៉ីស្រាអែល ផ្តាច់ជីវិតមនុស្សកើនលើស៣០,០០០នាក់ នៅតំបន់ហ្កាហ្សា

នូវែលសេឡង់ សម្រេចដាក់ក្រុមហាម៉ាសទាំងមូល ចូលក្នុងបញ្ជីអង្គការភេរវករ

(វែលីងតោន)៖ នៅថ្ងៃព្រហស្បតិ៍នេះ នូវែលសេឡង់បានសម្រេចដាក់ ក្រុមហាម៉ាសប៉ាឡេស្ទីនទាំងមូលតែម្តង ចូលក្នុងបញ្ជីអង្គការភេរវករ។

Read more: នូវែលសេឡង់ សម្រេចដាក់ក្រុមហាម៉ាសទាំងមូល ចូលក្នុងបញ្ជីអង្គការភេរវករ

នាវាចម្បាំងអាល្លឺម៉ង់ ច្រឡំបាញ់មីស៉ីលទៅលើយន្តហោះដ្រូនអាមេរិក នៅតំបន់សមុទ្រក្រហម ប៉ុន្តែមិនត្រូវ

 (បែរឡាំង)៖ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះថា នាវាចម្បាំងអាល្លឺម៉ង់១គ្រឿង ដែលត្រូវបានបញ្ជូនឱ្យទៅការពារកប៉ាល់ពាណិជ្ជកម្ម នៅតំបន់សមុទ្រក្រហម ប៊ិះបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក១គ្រឿង ដោយសារការភ័ន្តច្រឡំ។

Read more: នាវាចម្បាំងអាល្លឺម៉ង់ ច្រឡំបាញ់មីស៉ីលទៅលើយន្តហោះដ្រូនអាមេរិក...

អត្រាកំណើតនៅប្រទេសជប៉ុន បន្តធ្លាក់ចុះ៨ឆ្នាំជាប់គ្នាដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០២៣

(តូក្យូ)៖ ទិន្នន័យពីរដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃអង្គារនេះ ចំនួនកំណើតទារកនៅក្នុងប្រទេសអាស៉ីបូព៌ាមួយនេះ បានបន្តធ្លាក់ចុះសម្រាប់៨ឆ្នាំជាប់ៗគ្នា គឺបានធ្លាក់ដល់កម្រិតដ៏ទាបបំផុត កាលពីឆ្នាំ២០២៣។

Read more: អត្រាកំណើតនៅប្រទេសជប៉ុន បន្តធ្លាក់ចុះ៨ឆ្នាំជាប់គ្នាដល់កម្រិតទាបបំផុត...

លោក ហ្សេលេនស្គី សង្ស័យថាផែនការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំ២០២៣ បែកធ្លាយទៅដល់ដៃរុស្ស៉ី

 (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយថាកងកម្លាំងរុស្ស៉ីកំពុងត្រៀមលក្ខណៈបើកការវាយលុកប្រឆាំងកងកម្លាំងអ៊ុយក្រែនសាជាថ្មី អាចនៅចុងខែឧសភា ឬក៏រដូវក្ដៅនេះ ខណៈធ្វើការសន្និដ្ឋានថារុស្ស៉ីប្រហែលជាបានដឹងមុនពីផែនការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំ២០២៣។

Read more: លោក ហ្សេលេនស្គី សង្ស័យថាផែនការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំ២០២៣...

ស្របពេលប្រទេសកូនកោះទូវ៉ាលូតែងតាំងមេដឹកនាំថ្មី តៃវ៉ាន់អះអាងទទួលបានការធានាថា ទំនាក់ទំនងនឹងបន្តយូរអង្វែងទៅមុខទៀត

 (តៃប៉ិ)៖ តៃវ៉ាន់បានឱ្យដឹងថា ខ្លួនទទួលបានការធានាពីនាយករដ្ឋមន្រ្តីថ្មីនៃកូនប្រទេសដីកោះទូវ៉ាលូ (Tuvalu) នៅថ្ងៃចន្ទនេះថា ចំណងទាក់ទងរវាងភាគីទាំងពីរ គឺនឹងនៅឋិតថេរយូរអង្វែងទៅមុខទៀត បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ប្រទេសកូនកោះប៉ាស៉ីហ្វិកមួយនេះ មានបំណងចង់ដោះដៃងាកទៅរកទីក្រុងប៉េកាំង។

Read more: ស្របពេលប្រទេសកូនកោះទូវ៉ាលូតែងតាំងមេដឹកនាំថ្មី តៃវ៉ាន់អះអាងទទួលបានការធានាថា...

មន្ត្រីទ័ពអាកាសអាមេរិកម្នាក់ ចាក់សាំងដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៉ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន

 (វ៉ាស៊ីនតោន)៖ មន្ត្រីទ័ពអាកាសអាមេរិកម្នាក់បានចាក់សាំងដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៉ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ខណៈប្រព័ន្ធផ្សព្វផ្សាយជាច្រើនរាយការណ៍ថាមន្ត្រីរូបនេះដុតខ្លួនឯង ជាការសម្ដែងការប្រឆាំងទៅនឹងសង្រ្គាមក្នុងតំបន់ហ្កាហ្សា។

Read more: មន្ត្រីទ័ពអាកាសអាមេរិកម្នាក់ ចាក់សាំងដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៉ីស្រាអែល...