Social Network

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យគ្រប់ផ្នែកខិតខំរក្សាវប្បធម៌ខ្មែរឱ្យត្រឹមត្រូវតាមក្បួនខ្នាត កុំឱ្យអ្នកជំនាន់ក្រោយយល់ច្រឡំ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ជំរុញឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា និងគ្រប់ផ្នែកពាក់ព័ន្ធត្រូវរួមគ្នារក្សាឱ្យបាននូវទម្រង់ដើមនៃវប្បធម៌ខ្មែរ រាល់ពេលកសាង ឬរៀបចំសិល្បៈណាមួយត្រូវធ្វើឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត បញ្ជាក់ឱ្យបានច្បាស់លាស់នៃសម័យកាលសិល្បៈនីមួយៗ ដើម្បីជៀសវាងការនាំឱ្យមានការយល់ច្រឡំដល់អ្នកជំនាន់ក្រោយ។

Read more: សម្ដេចតេជោ ហ៊ុន សែន...

កម្ពុជាត្រៀមចុះអនុស្សរណៈយោគយល់គ្នាជាមួយភាគីចិន លើការបង្កើនបរិមាណនាំចេញអង្ករ

(ភ្នំពេញ)៖ កម្ពុជា និងចិន នឹងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នា (MOU) លើកទី៧ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបើកផ្លូវលើការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ទៅកាន់ប្រទេសចិន ខណៈកម្ពុជាបានស្នើសុំភាគចិនបន្ថែមបរិមាណនៃការនាំចេញអង្ករពីកម្ពុជា។

Read more: កម្ពុជាត្រៀមចុះអនុស្សរណៈយោគយល់គ្នាជាមួយភាគីចិន លើការបង្កើនបរិមាណនាំចេញអង្ករ

ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គសម្រេចលើបណ្ដឹងរបស់បក្សចំនួនពីរ

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ពាក់ព័ន្ធនឹងការទាមទារឲ្យ គ.ជ.ប ទទួលចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត។

Read more: ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គសម្រេចលើបណ្ដឹងរបស់បក្សចំនួនពីរ

គ.ជ.ប បង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ចូលរួមយកព័ត៌មាន ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ចូលរួមយកព័ត៌មាន ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

Read more: គ.ជ.ប បង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ...

លោកស្រី ឃួន សុដារី ៖ សន្តិសុខទឹក ពិតជាមានភាពពាក់ព័ន្ធទៅនឹងវិស័យជាច្រើនដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានទទួលលោក ចែ អ៊ីលប្យុន (Jae-il Byun) ប្រធានក្រុមប្រឹក្សាសភាទឹកអាស៊ី (Asia National Assembly Water Consultative) ហៅកាត់ថា AAWC ចូលជួបសម្តែងការគួរសម ក្នុងឱកាសដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកនៃសភាអាស៊ីលើកទី៥ នៅកម្ពុជា ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

Read more: លោកស្រី ឃួន សុដារី ៖ សន្តិសុខទឹក...

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក, អគ្គនាយក ARDB រំពឹងនាំប្រយោជន៍បន្ថែមដល់ជាតិ

(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក -Association of Development Financing Institutions in Asia and the Pacific (ADFIAP) នៅខែឧសភា ឆ្នាំ២០២៤។

Read more: កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ...

សាធារណរដ្ឋឆេក និងមន្ទីរពេទ្យកុមារជាតិរួមគ្នាបង្កើត ម៉ូបាលអេប ថ្មីមួយដើម្បីគាំពារដល់សុខភាពមាតា​ និងទារក

សាធារណរដ្ឋឆេក និងមន្ទីរពេទ្យកុមារជាតិ បានរួមគ្នាអភិវឌ្ឍន៍ ម៉ូបាលអេប ថ្មីមួយដើម្បីគ្រប់គ្រងព័ត៍មានសុខភាពមាតានិងទារកឱ្យបានកាន់តែល្អប្រសើរសំដៅកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារកឱ្យកាន់តែថយចុះថែមទៀត។

Read more: សាធារណរដ្ឋឆេក និងមន្ទីរពេទ្យកុមារជាតិរួមគ្នាបង្កើត ម៉ូបាលអេប...

មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែសីហា ២០២៣

ភ្នំពេញ: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយតំណាងសប្បុរសជនបរទេស នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) នៃគម្រោងការងារផ្គត់ផ្គង់សម្ភារៈ

Read more: មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែសីហា ២០២៣

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ក្រោយដំណើរទទួលបានជោគជ័យប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រ​ (Video inside)

(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញប្រកបដោយក្តីរីករាយ និងភាតរៈអស់រយៈប្រមាណ១៦ថ្ងៃ ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជា ក្នុងរយៈពេល៦៤ឆ្នាំ បានបិទបញ្ចប់ទាំងស្រុងហើយ។

Read more: ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម...

សម្តេច ស ខេង៖ សន្តិភាពសព្វថ្ងៃ ជាចំណែកមួយនៃពលិកម្មយ៉ាងធំធេងរបស់កម្លាំងនគរបាលជាតិ

ក្នុងឱកាសខួបអនុស្សារីយ៍លើកទី៧៨ឆ្នាំ របស់នគរបាលជាតិ ថ្ងៃទី១៦ ខែឧសភានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ព្រមទាំងបានរំលេចថា សន្តិភាពដែលកម្ពុជាកំពុងមាន គឺជាការរួមចំណែក និងពលិកម្មយ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ។ក្រោមការដឹកនាំដ៏មានសក្តានុពលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឱ្យប្រទេសរួចផុតពីសង្គ្រាម និងអាចស្វែងរកសន្តិភាពយ៉ាងពេញលេញ។

Read more: សម្តេច ស ខេង៖ សន្តិភាពសព្វថ្ងៃ ជាចំណែកមួយនៃពលិកម្មយ៉ាងធំធេងរបស់កម្លាំងនគរបាលជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ចាត់ឲ្យតំណាងអញ្ជើញសួរសុខទុក្ខលោកស្រី យូ អយ ដល់គេហដ្ឋាន

(ភ្នំពេញ)៖ ក្នុងឱកាសដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងសប្បាយរីករាយ និងមានមោទកភាពចំពោះកីទ្បាករ កីទ្បាការិនីកម្ពុជា ដែលដណ្តើមបានមេដាយយ៉ាងច្រើនជូនជាតិ

Read more: លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ចាត់ឲ្យតំណាងអញ្ជើញសួរសុខទុក្ខលោកស្រី យូ អយ...

​អភិបាល​រាជធានី​៖ ការអភិវឌ្ឍ​របស់​រា​ជ​ធានី​ភ្នំពេញ គឺ​មិនអាច​ផ្តាច់​បាន​ពី​ការចូលរួម ជួយឧបត្ថម្ភ​គាំទ្រ​ពី ប្រទេស​បារាំង​បានឡើយ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថាៈ ការអភិវឌ្ឍរីកចំរើនរបស់រាជធានីភ្នំពេញ គឺមិនអាចផ្តាច់បានពី ការចូលរួមជួយឧបត្ថម្ភគាំទ្រ ពីប្រទេសបារាំងបានឡើយ ដោយតាមរយៈសមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បារាំងបានជួយរាជធានី ភ្នំពេញ ជាច្រើន។

Read more: ​អភិបាល​រាជធានី​៖ ការអភិវឌ្ឍ​របស់​រា​ជ​ធានី​ភ្នំពេញ...

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត មួយខ្នងកម្ពស់៤ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត មួយខ្នង កម្ពស់៤ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង។

Read more: សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់...

សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តលក្ខរាជា

ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តលក្ខរាជា ដែលចំណាយថវិកាជាង១លានដុល្លារ ស្ថិតនៅឃុំកំពងចក ស្រុករំដួល ខេត្តស្វាយរៀង។

Read more: សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តលក្ខរាជា

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំគណៈប្រតិភូ​មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព

(ឥណ្ឌូនេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាពវិញហើយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី។

Read more: សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...

ជប៉ុនផ្តល់ជំនួយឥតសំណងជិត៧ម៉ឺនដុល្លារសម្រាប់គម្រោងគាំទ្រការសង្កេតការណ៍បោះឆ្នោត

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណិ ថវិកាចំនួន ៦៩.៣៣៣ ដុល្លារ សម្រាប់

Read more: ជប៉ុនផ្តល់ជំនួយឥតសំណងជិត៧ម៉ឺនដុល្លារសម្រាប់គម្រោងគាំទ្រការសង្កេតការណ៍បោះឆ្នោត

សម្តេចតេជោ ហ៊ុន សែន៖ ការពង្រឹងសហគមន៍អាស៊ាន មិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ

(ភ្នំពេញ)៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ សម្ដេចតេជោ ហ៊ុន សែន រួមជាមួយនឹងប្រមុខរដ្ឋដឹកនាំអាស៊ានដទៃទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន (AIPA) កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន កិច្ចប្រជុំប្រមុខដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្ដល់យោបល់ធុរកិច្ចអាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន ជាមួយក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។

Read more: សម្តេចតេជោ ហ៊ុន សែន៖ ការពង្រឹងសហគមន៍អាស៊ាន...

ប្រធានសហព័ន្ធតៃក្វាន់ដូ សម្រេចផ្តល់គ្រូបង្វឹកជួយបង្ហាត់ ដល់អ្នកកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីឱ្យមានសុខភាពល្អ និងអាចធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិ

(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្រេចផ្តល់នូវគ្រូបង្វឹកកីឡាតៃក្វាន់ដូ-ITF ដើម្បីជួយបង្វឹក និងបង្ហាត់បង្រៀនដល់បងប្អូននៅក្នុង «មជ្ឈមណ្ឌលឱកាសខ្ញុំ» ក្រោយចប់ការប្រកួតស៊ីហ្គេមលើកទី៣២ ដើម្បីឱ្យមានសុខភាពល្អ និងកាយសម្បទារឹងមាំ និងអាចធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិ និងបានរស់នៅជួបជុំជាមួយក្រុមគ្រួសារវិញ។

Read more: ប្រធានសហព័ន្ធតៃក្វាន់ដូ សម្រេចផ្តល់គ្រូបង្វឹកជួយបង្ហាត់...

ក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ

ភ្នំពេញ៖ នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២ ខែឧសភាកន្លងទៅនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ក្នុងគោលបំណងស្តាប់នូវសេចក្តីរាយការណ៍អំពីវឌ្ឍន៍ភាព និងផ្តល់អនុសាសន៍នានា ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងជាពិសេសដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិនិត្យចុងក្រោយ ដែលនឹងប្រព្រឹត្តិទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។

Read more: ក្រសួងពាណិជ្ជកម្ម បើកកិច្ចប្រជុំផ្ទៃក្នុង...

សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលយក លោកអៀ ចាន់ណា ជាសមាជិកបក្សប្រជាជន ហើយបញ្ជាក់ថា CPP បើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសទទួលយក លោក អៀ ចាន់ណា អតីតតំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) ឱ្យធ្វើជាសមាជិកបក្សប្រជាជនកម្ពុជា ហើយបញ្ជាក់ថា CPP បើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ។

Read more: សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលយក លោកអៀ ចាន់ណា ជាសមាជិកបក្សប្រជាជន...

ស៊ីហ្គេមសម្រេចយកបទ ” ស្រឡាញ់អ្វីដែលខ្មែរមាន ” សម្ដែងឈុតធំជាផ្លូវការ អ្នកសម្ដែងអាចឈានដល់ជាង ១.០០០ នាក់ ជូនថ្នាក់ដឹកនាំអាស៊ានទស្សនា ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញៈ បទ ” ស្រឡាញ់អ្វីដែលខ្មែរមាន ” ឬ CAMBODIAN PRIDE ត្រៀមឈុតធំ អ្នករាំជាង ១.០០០នាក់ ក្នុងកម្មវិធីបិទរបស់ផលិតកម្ម Galaxy Navatra ដែលជា បទចម្រៀងមួយ មានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការរៀបចំ ការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបទ ការប្រកួត ដែលកម្មវិធី គ្រោងធ្វើនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

Read more: ស៊ីហ្គេមសម្រេចយកបទ ” ស្រឡាញ់អ្វីដែលខ្មែរមាន ” សម្ដែងឈុតធំជាផ្លូវការ...