(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០២៤-២០២៨) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក លោកស្រីប្រធាននាយកដ្ឋាន ព្រមទាំងមន្ដ្រីជំនាញនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទ។
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មនឹងវីដេអូហូបស្បែកជើង ហូបកង់ឡាន ក៏ដូចជារូបភាពអវិជ្ជមានផ្សេងៗទៀតដែលនាំឱ្យប៉ះពាល់តម្លៃសង្គម វប្បធម៌ជាតិ ដូច្នេះសម្ដេចធិបតីក៏បានអំពាវនាវដល់យុវជន យុវតីខ្មែរទាំងឡាយថា ប្រសិនចង់ធ្វើអ្វីមួយ សូមកុំឱ្យហួសព្រំដែនច្បាប់ និងប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ។
Read more: សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មនឹងវីដេអូហូបស្បែកជើង...
(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានស្នើដល់រាជរដ្ឋាភិបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ នាំគ្នាជំរុញនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ក្នុងវិស័យភស្តុភារកម្ម (Logistics) ដែលរួមមាន៖ ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការបង្កើតឱ្យច្បាប់ឆ្លងកាត់ (Transit) លើវិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា។
Read more: ប្រធានសមាគមភស្តុភារកម្មកម្ពុជា៖ ការជំរុញប្រើប្រាស់ប្រព័ន្ធឌីជីថល...
ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក អតីតប្រធានគ.ជ.ប ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដែលទើបផ្សព្វផ្សាយ។
Read more: អតីតប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការកែប្រែតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។
Read more: សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យដំឡើងតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន...
ត្បូងឃ្មុំ៖ ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៍មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ អញ្ជេីញចុះមកសំណេះសំណាល ពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងការផ្សាយរបស់ស្ថានីយវិទ្យុជាតិត្បូងឃ្មុំ ស្ថិតនៅក្រោយសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នារសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
Read more: ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អញ្ជេីញចុះមកសំណេះសំណាល...
ត្បូងឃ្មុំ៖ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងអ្នកសារព័ត៌មាន ដែលកំពុងអនុវត្តការងារក្នុងខេត្ត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរព័ត៌មាន ស្ថិតនៅក្នុង ”តំបន់រដ្ឋបាលខេត្ត” ភូមិនិគមលើ ឃុំស្រទ្បប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ភ្នំពេញ៖ គ.ជ.ប បានប្រកាសថា នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨កន្លះព្រឹក គ.ជ.ប នឹងរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
Read more: ព្រឹកថ្ងៃទី២៨ធ្នូ គ.ជ.ប រៀបចំចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្ស...
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមសហការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឱ្យមានប្រសិទ្ធភាព ដើម្បីពង្រីកទំហំគម្របព្រៃឈើនៅកម្ពុជា ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងចូលរួមការពារបរិស្ថានតំបន់និងពិភពលោក។
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថាន ឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ។
Read more: សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យបរិស្ថានកម្ពុជា សម្រេចបានសមិទ្ធផលធំៗ...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣–សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ព្រះពុទ្ធសាសនាពិតជាបាន ចូលរួមចំណែកដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ កសាងបាននូវមូលធនមនុស្ស ដែលមានទាំងចំណេះដឹង និងគុណធម៌សម្រាប់ចូលថែរក្សា ការពារ និងកសាងប្រទេសជាតិឱ្យបន្តស្ថិតលើមាគ៌ានៃសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។
Read more: សម្ដេចវិបុលសេនាភក្តី សាយ ឈុំ៖ ព្រះពុទ្ធសាសនាពិតជាបាន...
នេះជាប្រសាសន៍បញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sheng Gaoju អគ្គនាយករដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តយូណាន់ CDTV ប្រទេសចិន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។
Read more: រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ទូរទស្សន៍ជាតិកម្ពុជា ទទក គ្រោងរៀបចំកម្មវិធីផ្សាយ...
(រដ្ឋធានីហាណូយ)៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet ចូលជួបសម្តែងការគួរសម នៅក្នុងថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
Read more: សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ហាណូយ-ខេត្តសៀមរាប...
(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គ និងបច្ចេកទេសលើកទី៨ នៅខេត្តសៀមរាប នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ។
Read more: អាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំកិច្ចប្រជុំដើម្បីតាមដានវឌ្ឍនភាពការងារ...
(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការបរទេស បានអះអាងថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់បណ្តាប្រទេសនានា គ្មានឡើយអារម្មណ៍ក្រោមសម្ពោធប្រទេសនេះ ឬប្រទេសនោះ ឬក៏សម្ពាធត្រូវតែធ្វើល្អជាមួយប្រទេសនេះ ឬប្រទេស។
Read more: លោក ហ្សង់ហ្វ្រង់ស័រ៖ រាល់ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញផ្សាយនូវសេចក្តីប្រកាស ស្ដីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
Read more: អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ រយៈពេល...
(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ទំនាក់ទំនងរវាងយុវជនកម្ពុជា និងវៀតណាម គឺជាចំណែកមួយដ៏សំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងវៀតណាម។
Read more: សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់ទំនាក់ទំនងរវាងយុវជនកម្ពុជា និងវៀតណាម...
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Sheng Gaoju អគ្គនាយករដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តយូណាន់ CDTV ប្រទេសចិន ដើម្បីផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានផ្សព្វផ្សាយ និងសោតទស្សន៍ឱ្យកាន់តែរីកចំរើនបន្ថែមទៀត ក្នុងក្របខណ្ឌមេគង្គ-ឡាងឆាង ដោយនៅក្នុងឆ្នាំ២០២៤។
Read more: រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយអគ្គនាយករដ្ឋបាលវិទ្យុ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា សច្ចភាពប្រវត្តិសាស្ត្រខ្មែរជួយបង្រួបបង្រួមវៀតណាម និងវៀតណាមជួយកម្ពុជារំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត មិនអាចក្រុមប្រតិក្រិយាណាមកកែខៃកាឡៃបាននោះឡើយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះតាមរយៈសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដែលរៀបចំដោយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅយប់ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។