Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាខេត្តកែប បើកវគ្គបណ្តុះបណ្តាលអំពី «អភិបាលកិច្ចល្អ» ដល់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីរបស់ក្រុមប្រឹក្សា

  • Print

(កែប)៖ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រកាសបើកវគ្គបណ្តុះបណ្តាល២ថ្ងៃ សម្រាប់សមាជិកក្រុមប្រឹក្សា៩រូប និងមន្រ្តីរបស់ក្រុមប្រឹក្សា៩រូបទៀត អំពីមេរៀនចំនួនពីរ រួមមានគោលការណ៍ជាសាកល នៃអភិបាលកិច្ចល្អ និងការតម្រង់ទិសដល់ក្រុមប្រឹក្សា ទើបកាន់តំណែងថ្មី។

ការបណ្តុះបណ្តាលលើមេរៀនទាំងពីរ មានគោលបំណងលើកកម្ពស់ការ យល់ដឹងរបស់សមាជិក ក្រុមប្រឹក្សាខេត្ត និងមន្រ្តីពាក់ព័ន្ធ អំពីទ្រឹស្តី និងឆ្លុះបញ្ចាំងពី ការអនុវត្តការងារជាក់ស្តែង។

ខ្លឹមសារមេរៀនរួមមាន តួអង្គនៅក្នុងសង្គមល្អ អភិបាលកិច្ចល្អ គណនេយ្យភាពសង្គម វិមជ្ឈការ និងវិមជ្ឈការនៅកម្ពុជា តួនាទី និងការទទួលខុសត្រូវ របស់ក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ក្រោមជាតិ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានគាំទ្រថវិកា និងសម្របសម្រួលវគ្គដោយ គ្រូឧទ្ទេសពីសមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត គឺលោក ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងលោក ម៉ក់ វ៉ន សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង៕

 ដកស្រង់ពី៖  Fresh news