Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

  • Print

(កណ្តាល)៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធ ផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ខាងក្រោមជាប្រសាសន៍ សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទម្លាប់ជ្រើសរើស ថ្ងៃខ្នើតសម្រាប់ធ្វើបុណ្យទាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានឧបត្ថម្ភថវិកាប្រមាណ ១លានដុល្លារសម្រាប់កសាងសមិទ្ធ ផលនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ រួមទាំងអគារសិក្សាផង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់សាសនាទាំងអស់នៅកម្ពុជា ត្រូវបានសម្តេចប្រឹងប្រែង ធ្វើសុខដុមនីយកម្ម ដើម្បីឲ្យមានការរួមរស់ ជាមួយគ្នាយ៉ាងសុខសាន្ត។

* សម្តេចតេជោ ហ៊ុន សែន បានស្ញប់ស្ញែង និងស្ងើចសរសើរ ចំពោះសម្តេចព្រះសង្ឃរាជ ប៊ូ គ្រី សម្តេចព្រះសង្ឃគណៈធម្មយុត្តិ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ទិញដីសាងសង់ជា វត្តព្រះឥន្ទសាមគ្គីធម៌។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជាលេខរៀងទី២០ មិនបាច់ព្រួយបារម្ភ ត្រៀមអង្ករ វេចបង្វេចរត់គេចខ្លួននោះទេ ព្រោះគណបក្សប្រជាជនកម្ពុជា អ្នកនាំមកនូវសុខសន្តិភាព និងការពារសុខសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថា នៅវេលាម៉ោង ៩៖០០នាទីព្រឹក, សូមអរគុណចំពោះទស្ស នាការផ្សាយតាមរយៈ Fresh News៕

ដកស្រង់ពី៖ Fresh News