Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាអបអរសាទរប្រទេសក្រិក ដែលមានដំណើរការវិជ្ជមាន ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅតាមមាត្រា៤ នៃអនុសញ្ញាស្តីពីការបំផ្លាញគ្រាប់មីនដែលរក្សាទុក

  • Print

(ស្វីស)៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយលោក Ioannis GHIKAS តំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃប្រទេសក្រិកប្រចាំអង្គការ សហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន និងវឌ្ឍនភាពនៃការបំផ្លាញគ្រាប់មីនក្នុងស្តុករបស់ប្រទេសក្រិក ដោយអនុលោមតាមអាណត្តិរបស់អនុសញ្ញា និងការកំណត់តំបន់សម្រាប់កិច្ចសហការ និងការគាំទ្របន្ថែមទៀត។

បណ្ឌិត លី ធុជ បានសម្តែងនូវការអបអរសាទរចំពោះលោក Ioannis GHIKAS សម្រាប់ការតែងតាំងជាអ្នកតំណាងអចិន្ត្រៃយ៍ថ្មី នៃប្រទេសក្រិកប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ព្រមទាំងបានអបអរសាទរ ដល់ប្រទេសក្រិកដែលមានដំណើរការវិជ្ជមាន ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅតាមមាត្រា៤ នៃអនុសញ្ញាស្តីពីការបំផ្លាញគ្រាប់មីនដែលរក្សាទុក។

ប្រទេសក្រិក បានប្រកាសអំពីឆន្ទៈនយោយបាយរបស់ខ្លួនក្នុងការបំផ្លាញគ្រាប់មីនឱ្យអស់ស្របតាមមាត្រា៤នៃអនុសញ្ញា ប៉ុន្តែការបំផ្លាញនោះត្រូវឆ្លងតាមនីតិវិធី និងត្រូវការពេលវេលា។

ប្រទេសក្រិក បានជួលក្រុមហ៊ុននៃប្រទេសក្រូអាត ដើម្បីដឹកជញ្ជូនគ្រាប់មីនដែលស្តុកទុករបស់ខ្លួនទៅប្រទេសក្រូអាត ហើយកម្ទេចចោលនៅទីនោះ។

ចាប់តាំងពីប្រទេសក្រិក បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្ន ប្រទេសក្រិក គ្មានតំបន់ដែលរងប៉ះពាល់ដោយគ្រាប់មីនទៀតទេ ព្រមទាំងបានបំផ្លាញចោលគ្រាប់មីនក្នុងស្តុកបានចំនួនជាង ១,២ លានគ្រាប់ និងនៅសល់ប្រមាណជាង ៣៤៣.០០០ គ្រាប់ទៀត៕

ដកស្រង់ពី៖ Fresh News