Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានសមាគមភស្តុភារកម្មកម្ពុជា៖ ការជំរុញប្រើប្រាស់ប្រព័ន្ធឌីជីថល និងការបង្កើតឱ្យមានច្បាប់ឆ្លងកាត់ (Transit) ជាគន្លឹះរុញការរីកចម្រើនវិស័យឡូជីស្ទិកកម្ពុជា

  • Print

(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានស្នើដល់រាជរដ្ឋាភិបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ នាំគ្នាជំរុញនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ក្នុងវិស័យភស្តុភារកម្ម (Logistics) ដែលរួមមាន៖ ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការបង្កើតឱ្យច្បាប់ឆ្លងកាត់ (Transit) លើវិស័យដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា។

ការស្នើបែបនេះធ្វើឡើងក្នុងឱកាស ដែលប្រធានសមាគមភស្តុភារកម្មកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធី Fresh Business ដែលជាវេទិកាពិភាក្សា ស្តីពីការធ្វើជំនួញ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

ឧកញ៉ា ស៊ិន ចន្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ចង់ឲ្យរដ្ឋាភិបាល ក៏ដូចជាយើងទាំងអស់គ្នាត្រូវគិតគូរថា ក្រៅអំពីការជំរុញនូវហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ក៏ត្រូវយកចិត្ដទុកដាក់ផងដែរ ដែលរួមមាន៖ ការធ្វើឌីជីថល និងច្បាប់ឆ្លងកាត់»។

ឧកញ៉ាបានឲ្យដឹងថា វិស័យឡូជីស្ទិក និងដឹកជញ្ជូន វាស្របគ្នា ហើយជាវិស័យដែលគាំពារពេញទំហឹង ទៅលើការនាំចេញ-នាំចូល ឬហៅថា វិស័យពាណិជ្ជកម្មក្រៅប្រទេស ក៏ដូចជាការជំរុញឲ្យសេដ្ឋកិច្ចឲ្យដើរ និងជំរុញឲ្យអ្នកផលិតនាំទំនិញ ក៏ដូចជាផលិតផលយកទៅឲ្យអ្នកប្រើប្រាស់៕

សូមទស្សនាវីដេអូនៃការលើកឡើងរបស់ឧកញ៉ា ស៊ិន ចន្ធី ដូចខាងក្រោម៖