Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក ត្រូវបានតែងតាំង​ជាទីប្រឹក្សារាជរដ្ឋាភិបាល​

  • Print

ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក អតីតប្រធានគ.ជ.ប ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដែលទើបផ្សព្វផ្សាយ។

ក្នុងព្រះរាជក្រឹត្យដដែល ក្រៅពីលោក ស៊ិក ប៊ុនហុក ព្រះករុណាព្រះមហាក្សត្រ ក៏បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាល ជូនលោក ជិន ប៊ុនស៊ាន មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី និងលោក ឃុន ហាំង ត្រូវបានតែងតាំង និងដំឡើងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ផងដែរ។

កាលពីចុងខែឧសភា ឆ្នាំ២០២១ លោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាឈប់ពីតួនាទី ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ក្រោយពេលលោកបានកាន់តំណែងនេះ កាលពីខែមេសា ឆ្នាំ២០១៥ តាមរយៈការកែទម្រង់គ.ជ.ប ក្រោយការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០១៣ ដែលមានសមាសភាព ៤-៤-១ ( គណបក្សប្រជាជនកម្ពុជា ៤រូប គណបក្សសង្គ្រោះជាតិ ៤រូប និង ១រូប មកពីអង្គការសង្គមស៊ីវិល )។

មានអាយុ ៧៧ឆ្នាំ ( គិតត្រឹមឆ្នាំ២០២៤ នេះ ) លោក ស៊ិក ប៊ុនហុក គឺជាអតីតគ្រូបង្រៀន និងក៏ធ្លាប់ធ្វើជាទីប្រឹក្សាគ.ជ.ប ក្នុងជំនាន់លោកតា ឆេង ផុន ជាប្រធានគ.ជ.ប នៅអាណត្តិទី១ កាលពីឆ្នាំ១៩៩៨។

មុនចូលកាន់តំណែងជាប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក ក៏ជាអ្នកតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា ផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព