Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យដំឡើងតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការ

  • Print

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការកែប្រែតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។

អនុក្រឹត្យថ្មីនេះ មានគោលដៅកំណត់ការដំឡើងតម្លៃ ឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងកាលបរិច្ឆេទនៃការអនុវត្តតម្លៃឯកតានេះ។

បើតាមអនុក្រឹត្យនេះ ត្រូវកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានពីចំនួន ២៥០០រៀល ទៅចំនួន ២៦៣០រៀល ក្នុងមួយសន្ទស្សន៍។

តម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាននេះត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ៕