Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការលើកកម្ពស់ទំនាក់ទំនងរវាងយុវជនកម្ពុជា និងវៀតណាម ជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា-វៀតណាម

  • Print

(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ទំនាក់ទំនងរវាងយុវជនកម្ពុជា និងវៀតណាម គឺជាចំណែកមួយដ៏សំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងវៀតណាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម។

ក្នុងជំនួបនោះ លោក ប៊ូយ ក្វាងហ៊ុយ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោក ប៊ូយ ក្វាងហ៊ុយ ក៏បានសម្តែងការអបអរសាទរសម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះ លោក ប៊ូយ ក្វាងហ៊ុយ បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម នឹងបន្តរីកចម្រើនរឹងមាំខ្លាំងបន្ថែមទៀត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការចែករំលែកនូវមតិយោបល់ល្អៗរបស់លោក ប៊ូយ ក្វាងហ៊ុយ ពាក់ព័ន្ធការងារយុវជននៅក្នុងប្រទេសវៀតណាម។ សម្តេចធិបតី បានគូសបញ្ជាក់ថា ការភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវជន គឺមានសារៈសំខាន់ណាស់ ដើម្បីជំរុញសកម្មភាពគ្រប់ផ្នែកឱ្យមានកាន់តែច្រើនឡើង។

ជាពិសេសយុវជននៅក្នុងមជ្ឈដ្ឋានធុរកិច្ច ដែលទាំងនេះ គឺជាការរួមចំណែកមិនអាចខ្វះបានដល់ការពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

ដកស្រង់ពី៖ Fresh News