Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) បានបើកដំណើរការជាផ្លូវការ

  • Print

មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) បានដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) បង្កើតឡើងក្រោមកិច្ចសហការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ដែលស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា។ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេស និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម

និងឧស្សាហកម្ម របស់ជប៉ុន សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សក្នុងឧស្សាហកម្មផលិតឌីជីថលនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានអគុណលោកបណ្ឌិត Masahiko MORI ប្រធានក្រុមហ៊ុន DMG MORI សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លើជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលម៉ាស៊ីន CNC នៅមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) នេះ។មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ត្រូវបានបង្កើតឡើងជាមួយនឹងការរំពឹងទុកថា នឹងក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសម្រាប់ការផលិតឌីជីថលកម្រិតខ្ពស់នៅក្នុងតំបន់

ដោយផ្អែកលើ R&D ជាមួយនឹងម៉ាស៊ីន CNC ទំនើបចុងក្រោយបំផុត និងអាចកាត់បន្ថយកាកសំណល់ បង្កើនផលិតភាព និងបង្កើនគុណភាពនៃផលិតផល ដែលមានម៉ាស៊ីនទំនើបៗចំនួន៣គ្រឿង មានសមត្ថភាពផលិតគ្រឿងបន្លាស់ និងគ្រឿងបង្គំគ្រប់ប្រភេទ និងគ្រប់ទំហំពីសមាសធាតុលោហធាតុផ្សេងៗ ដោយប្រើបច្ចេកវិទ្យាឌីជីថល៕

ដកស្រង់ពី៖ កម្ពុជាថ្មី