Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា-រវ៉ានដា ស្វែងរក​ឱកាសបង្កើតទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ

  • Print

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតប្រទេសរវ៉ានដា បានឯកភាពគ្នាក្នុងការស្វែងរកឱកាសដើម្បីកសាងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ការឯកភាពនេះធ្វើឡើងតាមរយៈជំនួបរវាងលោក ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងលោកស្រី អាំមរី សូអ៊ែត ដាលីឡា យ៉ាស៊ីន ឯកអគ្គរដ្ឋទូតរវ៉ាន់ដាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងសេអ៊ូល។ក្នុងជំនួបកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ជុំ សុន្ទរី និងលោកស្រីឯកអគ្គរដ្ឋទូតរវ៉ានដា បានពិភាក្សា និងស្របទស្សនៈគ្នាថា«កម្ពុជា និងរវ៉ាន់ដា គួរតែស្វែងរកឱកាសក្នុងការកសាងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ» ។

ទន្ទឹមនេះ លោក ជុំ សុន្ទរី បានស្នើឲ្យប្រទេសទាំងពីរជំរុញទំនាក់ទំនង និងកិច្ចពិភាក្សាដោយផ្ទាល់ ឬតាមប្រព័ន្ធវីដេអូ ក៏ដូចជាការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលក្លាយជាវេទិកា

ដើម្បីស្វែងរកមធ្យោបាយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។លើសពីនេះ លោក ជុំ សុន្ទរី បានស្នើសុំការគាំទ្រពីរដ្ឋាភិបាលរវ៉ាន់ដាសម្រាប់បេក្ខភាពកម្ពុជាជាសមាជិក ECOSOC សម្រាប់អាណត្តិឆ្នាំ២០២៨-២០៣០ ដែលនឹងបោះឆ្នោតនៅខែមិថុនា

ឆ្នាំ២០២៧ និងជាសមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិឆ្នាំ២០២៥-២០២៦ ដែលនឹងបោះឆ្នោតនៅឆ្នាំ២០២៤ ដោយធ្វើឡើងនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជារូបនេះ កម្ពុជាក៏ចង់ឲ្យប្រទេសទាំងពីររៀបចំប្រារព្ធខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងរវ៉ានដា នៅឆ្នាំ២០២៥ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី