Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា ចិន ឯកភាពលើការបង្កើនបរិមាណនាំចេញអង្ករ

  • Print

ភ្នំពេញ៖ កម្ពុជា និងចិន នឹងពិនិត្យលទ្ធភាពចុះអនុស្សរណៈ យោគយល់គ្នា (MoU) លើកទី៧ ដើម្បីបើកផ្លូវលើការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត ទៅកាន់ប្រទេសចិន។

គម្រោងចុះ MoU លើកទី៧ ស្តីអំពីការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ធ្វើឡើងបន្ទាប់ពី MoU លើកទី៦ លើបរិមាណអង្ករ ចំនួន ៤០ ម៉ឺនតោន ដែលបានចុះ ហត្ថលេខា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានអនុវត្តន៍សម្រេចបាន តាមផែនការ ទាំងស្រុង ដែលនឹងបញ្ចប់នៅចុងខែឧសភានេះ។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថាៈ បន្ទាប់ពីសហព័ន្ធ ស្រូវអង្ករកម្ពុជា បានប្រជុំជាមួយក្រុមហ៊ុនសាជីវកម្ម សាធារណរដ្ឋប្រជាមានិតចិន (COFCO) កាលពីសប្តាហ៍មុន

ដើម្បីពិនិត្យលើវឌ្ឍនភាព នៃការអនុវត្ត អនុស្សរណៈយោគយល់ លើកទី៦ ភាគីទាំងពីរ បានពិភាក្សាលើលទ្ធភាព នៃការរៀបចំ អនុស្សរណៈយោគយល់ លើកទី៧ ដើម្បីនាំចេញអង្ករទៅចិន ឱ្យបានកាន់តែច្រើន។

តែយ៉ាងនេះក្តី បរិមាណអង្ករ ដែលត្រូវចុះ MoU លើកទី៧ ខាងមុខនេះ មិនទាន់ត្រូវ បានកំណត់នៅឡើយទេ ដោយភាគីទាំងពីរ នឹងពិភាក្សាគ្នាបន្តទៀត។

ចំណែក ការអនុវត្តទៅលើ MoU នេះ ត្រូវបានព្រមព្រៀងគ្នា រយៈពេល ១៧ ខែ។

សូមជម្រាបថា ក្នុងការអនុវត្ត MoU កន្លងមក ភាគីទាំងពីរ បានពេញចិត្តលើវឌ្ឍនភាព នៃការរីកចម្រើន លើវិស័យស្រូវអង្ករកម្ពុជា-ចិន ដែលភាគីចិន បានទិញអង្ករពីកម្ពុជា

ក្នុងរយៈពេល ១០ឆ្នាំ នេះ បានកើនឡើងពី ៦០០ តោន នៅឆ្នាំ២០១១ ទៅដល់ជាង ៣០ ម៉ឺនតោន ក្នុងមួយឆ្នាំ ដែលស្មើនឹង ១០% នៃការនាំចូលអង្ករសរុបរបស់ប្រទេសចិន ក្នុងមួយឆ្នាំ៕