Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប បង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ចូលរួមយកព័ត៌មាន ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

  • Print

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្ដោះអាសន្ន នៃការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ចូលរួមយកព័ត៌មាន ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានទទួលស្គាល់

និងផ្តល់បណ្ណសម្គាល់ជូនអ្នកសារព័ត៌មានជាតិ សរុបចំនួន ២២០នាក់ មកពី ២១អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិ

សរុបចំនួន ៣០ នាក់ មកពី ១៤ អង្គភាព ដើម្បីចូលរួមយកព័ត៌មាន ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងកំពុងពិនិត្យពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមួយចំនួនទៀត៕

ដកស្រង់ពី៖ Fresh News