Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែសីហា ២០២៣

  • Print

ភ្នំពេញ: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយតំណាងសប្បុរសជនបរទេស នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) នៃគម្រោងការងារផ្គត់ផ្គង់សម្ភារៈ

និងបរិក្ខារវេជ្ជសាស្រ្តគ្រោងសម្រាប់បំពាក់ក្នុងមន្ទីរពេទ្យតេជោសែនកោះធំ ដោយមានការចូលរួមពី លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ថ្នាក់ដឹកនាំក្រសួង តំណាងសប្បុរសជន

និងមន្ត្រីពាក់ព័ន្ធ។បន្ទាប់ពីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រួចរាល់ អ្នកតំណាងសប្បុរសជន បានធ្វើបទបង្ហាញជូនអង្គពិធី ឱ្យបានជ្រាបពីបច្ចុប្បន្នភាពនៃមន្ទីរពេទ្យតេជោសែនកោះធំ

ដែលបានសាងសង់រួចរាល់ នៅរង់ចាំតែការបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តផ្នែកខាងក្នុងហើយរំពឹងថានឹងអាចរៀបចំប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

លើសពីការបំពាក់សម្ភារ និងបរិក្ខារវេជ្ជសាស្រ្តសំបូរបែបគ្រប់គ្រាន់ ស្របទៅតាមស្តង់ដារថ្នាក់ជាតិមន្ទីរពេទ្យតេជោសែនកោះធំនឹងក្លាយជាមន្ទីរពេទ្យទំនើបមួយក្នុងតំបន់

ជាមួយនឹងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្រាប់គ្រប់គ្រងសម្ភារ បរិក្ខារ ឱសថនិងទិន្នន័យព័ត៌មានរបស់អ្នកជំងឺ ដែលត្រូវបានសិក្សា និងអភិវឌ្ឍដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា