Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​អភិបាល​រាជធានី​៖ ការអភិវឌ្ឍ​របស់​រា​ជ​ធានី​ភ្នំពេញ គឺ​មិនអាច​ផ្តាច់​បាន​ពី​ការចូលរួម ជួយឧបត្ថម្ភ​គាំទ្រ​ពី ប្រទេស​បារាំង​បានឡើយ

  • Print

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថាៈ ការអភិវឌ្ឍរីកចំរើនរបស់រាជធានីភ្នំពេញ គឺមិនអាចផ្តាច់បានពី ការចូលរួមជួយឧបត្ថម្ភគាំទ្រ ពីប្រទេសបារាំងបានឡើយ ដោយតាមរយៈសមាគម អន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បារាំងបានជួយរាជធានី ភ្នំពេញ ជាច្រើន។

ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើ ឡើង នាព្រឹកថ្ងៃទី១៦ ឧសភា ក្នុងជំនួបពិភាក្សាការងារ និងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដៃគូសហការ ស្តីពីការិយាល័យប្រចាំតំបន់ នៃបណ្តាញ ទីក្រុងអាស៊ី អាគ្នេយ៍ មានមូលដ្ឋាន

នៅសាលារាជធានីភ្នំពេញ ព្រមទាំងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដៃគូសហការ ស្តីពីគម្រោងត្រៀមបង្ការ សម្រាប់ស្ថានភាពបន្ទាន់ ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី២ (EMR2) ជាមួយ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការអភិវឌ្ឍរីកចំរើនរបស់ រាជធានីភ្នំពេញ គឺមិនអាចផ្តាច់បានពីការចូលរួមជួយឧបត្ថម្ភគាំទ្រពីប្រទេសបារាំង តាមរយៈសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) បានឡើយ ដោយបារាំងបានជួយរាជធានីភ្នំពេញជាច្រើន។

រាជធានីភ្នំពេញ នឹងសិក្សាស្វែងយល់ បទពិសោធន៍ ពីទីបណ្តាទីក្រុងផ្សេងទៀត លើពិភពលោក ដើម្បីយកមកអភិវឌ្ឍន៍ រាជធានីភ្នំពេញ អោយកាន់តែរីកចំរើនបន្ថែមទៀត។

លោកស្រី អារីយ៉ាណា អាដេហ្ស៊ី បានលើកឡើងថាៈ រាជធានីភ្នំពេញ បានសហការ ជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) យ៉ាង សំបូរបែប។

នៅរយៈពេល ២ខែទៀតទេ យើងនឹងបើកសម្ពោធ ស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះ រទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ ។ គម្រោងនេះ ជាគម្រោងធំ មិនធ្លាប់មានពីមុន ហើយក៏មិនចេះតែធ្វើបាននោះដែរ តែសម្រាប់រាជធានីភ្នំពេញ យើងបានបង្កើត អោយមានគម្រោងនេះហើយ។

គួរបញ្ជាក់ថា៖ ទស្សនកិច្ចការងាររបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ ភាសាបារាំង (AIMF) មានគោលបំណង២ គឺ ទី១.សម្ពោធសមិទ្ធផលនៃគម្រោង នានា ដែលសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និង សមាគមអន្តរជាតិក្រុងប្រើភាសាបារាំង ដែលរួមមាន៖ -

ស្ថានីយប្រព្រឹត្តកម្មសំណល់ ភក់បង្គន់ទី១ នៅរាជធានីភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល រាជធានីភ្នំពេញ។

-ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៃគម្រោងដែលជា ហិរញ្ញប្បទានរួម រវាងរដ្ឋបាលរាជធានីភ្នំពេញ សមាគម AIMF រដ្ឋបាល រដ្ឋធានីប៉ារីស និងសហភាពអឺរ៉ុប ដែលមានទីតាំងនៅតាមប្រឡាយស្ទឹងមានជ័យ ខណ្ឌមានជ័យ។

២. រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្តាញទីក្រុងប្រើប្រាស់ភាសា បារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីស្នាក់ការនៅ សាលារាជធានីភ្នំពេញ។គួរបញ្ជាក់ទៀតថា៖ ចាប់ពីដើមឆ្នាំ២០២០មក គម្រោងក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជធានីភ្នំពេញ និងសមាគម AIMF កំពុងអនុវត្ត គឺសមាគមអន្តរជាតិអភិបាល ក្រុងប្រើប្រាស់ ភាសា បារាំង (AIMF) បានរៀបចំឱ្យមានការិយាល័យប្រចាំតំបន់ អាស៊ីអាគ្នេយ៍របស់ខ្លួន ដែលមានទីតាំងនៅអគារ នៃរដ្ឋបាលរាជធានីភ្នំពេញ។

ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ក្នុងការតាក់តែង ឯកសារផែនទីបង្ហាញផ្លូវ យុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ ឆ្នាំ២០២២-២០៣៥។

រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ ភាសាបារាំង (AIMF) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពីជំនួយហិរញ្ញវត្ថុ និង ជំនួយបច្ចេកទេស

ក្នុងទំហំទឹកប្រាក់ចំនួន ១៤៣.៥០០,០០ អឺរ៉ូ ក្នុងគោល បំណងចូលរួមលើកកម្ពស់សមត្ថភាព អនុវត្តការងារមួយចំនួន ដូចជាការរៀបចំលំហ សាធារណៈក្នុងទីក្រុង,

ការកែលម្អអនាម័យ និងការគ្រប់គ្រងកែច្នៃសំណល់ភក់បង្គន់ ការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួន ទល់នឹងគ្រោះទឹកជំនន់៕

ដកស្រង់ពី៖ រស្មីកម្ពុជា