Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​៖​មជ្ឈមណ្ឌល​វ​ជ្ជ​សាស្ត្រ​សាន់​រ៉ា​យស៍​សែន​សុខ នឹង​ជួយ​ធ្វើឱ្យ​ការផ្ដល់សេវា​សុខាភិបាល​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង​

  • Print

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងពង្រឹង និងកែលំអប្រព័ន្ធសុខាភិបាលបន្ថែម ដើម្បីបំពេញតម្រូវការសេវាពិនិត្យ និងព្យាបាលជូនដល់ប្រជាជនឱ្យបានទាន់ពេលវេលា

មានបច្ចេកទេសកាន់តែទំនើបស្របតាមការវិវត្តនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រក្នុងបរិបទសុខាភិបាលឌីជីថលជំរុញការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាលថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលវជ្ជសាស្តសាន់រ៉ាយស៍សែនសុខកាលពីល្ងាចថ្ងៃទី២៥ខែមេសានៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងទៀតថា៖ទន្ទឹមនឹងនេះផងដែរ ក្រសួងសុខាភិបាលក៏បានអនុញ្ញាតិឱ្យមានការ បង្កើតមន្ទីរពេទ្យ ឬគ្លីនិក ឬមជ្ឈមណ្ឌលវេជ្ជសាស្ត្រឯកជនទំនើបៗ ដើម្បីបំពេញសេចក្តីត្រូវការផ្នែកសេវាសុខាភិបាលចូលរួមកាត់បន្ថយនូវការស្វែងរកសេវាសុខាភិបាលនៅក្រៅប្រទេស ដែលមានបន្ទុកចំណាយខ្ពស់សម្រាប់ពលរដ្ឋកម្ពុជា។

លោកស្រីរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់មជ្ឈមណ្ឌលសាន់រ៉ាយស៍សែនសុខ ក៏ដូចជាមន្ទីរពេទ្យ និងគ្លីនិក ឬមជ្ឈមណ្ឌលវេជ្ជសាស្ត្រឯកជននានា ដែលបានទទួលការអនុញ្ញាតឱ្យដំណើរការនៅកម្ពុជា

ត្រូវបន្តការយកចិត្តទុកដាក់ឱ្យបានជាអតិបរមា រៀបចំដោយយកចិត្តទុកដាក់តាមក្បួនខ្នាតទាំងផ្នែកបច្ចេកទេស វេជ្ជសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះបណ្ដាលធនធានការប្រើប្រាស់ប្រព័ន្ធឌីជីថលពេលថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៣ ដល់ ២០៣០។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា៖«មូលដ្ឋានសុខាភិបាលឯកជន នៅតែជាដៃគូអភិវឌ្ឍសុខាភិបាលដែលស្ថិតនៅក្នុងប្រព័ន្ធសុខាភិ

-បាលដែលតម្រូវឱ្យមានការពង្រឹងគុណភាពសេវា និងត្រូវតែផ្តល់សេវាដែលមានគុណភាពនិងសុវត្ថិភាពជូនប្រជាជននៅព្រះរាជាណាចកក្រម្ពុជាដោយមិនគិតពីជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ»។ក្នុងនាមក្រសួងសុខាភិបាល លោកស្រីសង្ឃឹមថា

« វត្តមានរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់រ៉ាយស៍សែនសុខនាពេលនេះ និងតទៅអនាគតនឹងធ្វើឱ្យការផ្ដល់សេវាសុខាភិបាលនៅកម្ពុជាកាន់តែល្អប្រសើរឡើងនិងបង្កភាពភាពងាយស្រួលមានប្រសិទ្ធភាពខ្ពស់និងទទួលបានទំនុកចិត្តពីប្រជាជនហើយក៏នឹងអាចជួយជំរុញឱ្យវិស័យសុខាភិបាលនៅកម្ពុជាកាន់តែរីកចំរើនទៅមុខដើម្បីជាប្រយោជន៍រួមដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា»។

លោក កាម៉ាតៈ ខយ៉ា (Kamata Keiya) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិមន្ទីរពេទ្យ សាន់រ៉ាយស៍ភ្នំពេញ បានថ្លែងថា៖មន្ទីរពេទ្យSunrise បានបើកដំណើរការនៅឆ្នាំ២០១៦ហើយឥឡូវនេះជាឆ្នាំទី៧នៃប្រតិបត្តិការរបស់ខ្លួន។

នៅពេលនេះពួកយើងបានសម្រេចចិត្តបង្កើតមជ្ឈមណ្ឌលពិនិត្យសុខភាពនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ បន្ថែមមួយទៀតដើម្បីផ្តល់សេវាសុខភាពកាន់តែទំនើប ងាយស្រួល ប្រកបដោយគុណភាព

និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ។មជ្ឈមណ្ឌលវេជ្ជសាស្ដ្រសាន់រ៉ាយស៍សែនសុខលមានសេវាកម្មដូចជា៖ផ្នែកពិនិត្យសុខភាព ផ្នែកជំងឺទូទៅ ផ្នែកថែទាំបន្ទាន់ និងវះកាត់ខ្នាតតូច ការពិនិត្យ រោគវិនិច្ឆ័យ៖

រូបភាពវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍ ការចាក់ថ្នាំបង្ការ ជាដើម។ចាប់តាំងពីឆ្នាំ២០១៦ មក មន្ទីរពេទ្យ Sunrise Japan Phnom Penh បានប្តេជ្ញាបម្រើប្រជាជនកម្ពុជាតាមរយៈការផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ពិភពលោក។

ក្នុងរយៈពេល ៧ ឆ្នាំនៃប្រតិបត្តិការយើងបានផ្តល់សេវាពិនិត្យសុខភាពច្រើនជាង ២៥,០០០រៀងរាល់ឆ្នាំ។

វេជ្ជបណ្ឌិត ហុង ឆាយ នាយកគ្រប់គ្រងមជ្ឈមណ្ឌលវេជ្ជសាស្ដ្រសាន់រ៉ាយស៍សែនសុខបានមានប្រសាសន៍ថា៖បេសកកម្មរបស់យើងសម្រាប់មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Sunrise គឺដើម្បីធានាថាប្រជាជនកម្ពុជាទាំងអស់អាចទទួលបានសេវាវេជ្ជសាស្ដ្រល្អបំផុតត្រឹមតែមួយជំហានប៉ុណ្ណោះពីផ្ទះ។

មជ្ឈមណ្ឌលថ្មីនេះគឺជាគ្លីនិកទំនើបបំផុតដែលមានគោលបំណងពន្លឿនការផ្តល់ការពិនិត្យសុខភាពបង្ការជាមួយនឹងជម្រើសពិនិត្យសុខភាពជាច្រើន។

ការផ្តួចផ្តើមគំនិតនេះគឺដើម្បីការពារជីវិតនិងធ្វើឱ្យមានសុខភាពល្អសម្រាប់ប្រជាពលរដ្ឋម្នាក់ៗដែលរស់នៅក្នុងប្រទេសកម្ពុជា។ប្រជាជននឹងឆ្លងកាត់បទពិសោធន៍ថែទាំសុខភាព ដ៏ធំទូលាយ ជាមួយនឹងតម្លៃសមរម្យនិងបរិយាកាសប្រកបដោយផាសុកភាព។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់រ៉ាយ ប្តេជ្ញាផ្តល់សេវាកម្មល្អបំផុតដើម្បីបំពេញចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈចំណុចសំខាន់ៗចំនួន ៤៖១- តម្លៃសមរម្យ,២-សេវាកម្មរហ័ស

៣-គុណភាពខ្ពស់

និងទី៤- ផាសុកភាព។សូមជម្រាបថា៖ នៅក្នុងពិធីសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលវជ្ជសាស្តសាន់រ៉ាយស៍សែនសុខនេះ មានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី (Atsushi Ueno) ឯកអគ្គរដ្ឋទូតវិសាមញ្

ញ និងពេញសមត្ថភាពនៃរដ្ឋាភិបាល ជប៉ុន ប្រចាំកម្ពុជា លោក សានុយ កាហ្ស៊ីម៉ាសា (Sanui Kazumasa) ប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា លោក កាម៉ាតៈ

ខយ៉ា (Kamata Keiya) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិមន្ទីរពេទ្យ សាន់រ៉ាយស៍ភ្នំពេញ លោក Tsuboya, នាយកផ្សារទំនើប AEON Mall សែនសុខ៕

ដកស្រង់ពី៖ រស្មីកម្ពុជាថ្ម ី