Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្រាប់មនុស្សម្នាក់ៗ ជីវិតសំខាន់ជាងអ្វីៗទាំងអស់ ហើយពលរដ្ឋបានទុកចិត្តសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកការពារអាយុជីវិតរបស់ពួកគេ (Video inside)

  • Print

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត បានលើកឡើងថា សម្រាប់មនុស្សយើងម្នាក់ៗ ជីវិតសំខាន់ជាងអ្វីៗទាំងអស់ ហើយពលរដ្ឋបានទុកចិត្តសម្តេចតេជោថាជាអ្នកការពារអាយុជីវិតរបស់ពួកគេ។

តាមរយៈវីដេអូតាមបណ្តាញសង្គម លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា៖ «សម្រាប់មនុស្សម្នាក់ៗ ជីវិតសំខាន់ជាងគេ អស់ជីវិតគឺអស់អ្វីៗទាំងអស់ កុំថាមានផែនការចង់ធ្វើអ្វីទៀត។

យើងចង់បានជាងគេ គឺការពារជីវិត»។ លោកបណ្ឌិត បានរំលឹកថា នាពេលកន្លងមក មានប្រជាពលរដ្ឋជាច្រើន បានចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិត។

ចំណុចនេះ នាពេលកន្លងទៅមានការឃោសនាអកុសលថា ចាក់វ៉ាក់សាំងនឹងធ្វើឱ្យស្លាប់ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋខ្មែរមានការជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ដែលខិតខំស្វែងរកវ៉ាក់សាំង ដើម្បីការពារជីវិតពលរដ្ឋ ទើបនាំគ្នាទៅចាក់វ៉ាក់សាំងទាំងអស់គ្នា។

លោកបណ្ឌិត បានបន្តថា ប្រសិនបើប្រជាពលរដ្ឋជឿទុកចិត្តសម្តេចតេជោ ថាអាចការពារអាយុជីវិតរបស់ពួកគាត់បាន សូមបន្តគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោបន្តទៀត៕

ដកស្រង់ពី៖ Fresh News