Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រតិភូជាង ២៥០រូប មកពី ១៩ ប្រទេស នឹងចូលរួមវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣

  • Print

ភ្នំពេញ៖ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងវេទិកាទេសចរណ៍ មេគង្គ ឆ្នាំ២០២៣ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថល នីយកម្ម (Rethink Resilience and Digitalization)” ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។

ប្រតិភូជាង ២៥០ រូប មកពី ១៩ ប្រទេស បានចូលរួមវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ នៅកម្ពុជានេះ។យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ ក្នុងវេទិកានេះ នឹងមានកិច្ចប្រជុំ ក្រុមការងារទេសចរណ៍ មហាអនុតំបន់មេគង្គ លើកទី៥១ ដោយមានការចូលរួម ពីប្រទេសកម្ពុជា ចិន ឡាវ ភូមា ថៃ និង វៀតណាម ។

កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះ វេទិកាទេសចរណ៍មេគង្គ ចំនួន ២ លើកមកហើយ នៅមុនវិបត្តិជំងឺកូវីដ-១៩ ហើយឆ្នាំនេះ ជាឱកាសដ៏ល្អប្រសើរផងដែរ កម្ពុជាធ្វើ ជាម្ចាស់ផ្ទះប្តូរវេន រៀបចំវេទិការទេសចរណ៍មេគង្គ ឆ្នាំ២០២៣

នៅខេត្តព្រះ សីហនុ ខណៈរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់ខេត្ត បានយ៉ាងល្អប្រសើរ និងកំពុងរៀបចំផែនការមេអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង ដែលចូលរួម ចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ។

ក្នុងវេទិកានេះ ក៏មានរៀបចំពិព័រណ៌ខ្នាតតូច ស្តីពីទេសចរណ៍ ប្រកបដោយ និរន្តរភាព (Exhibition on Sustainable Tourism) ការរៀបចំ អាហារស្វាគមន៍ លៀងសាយភោជន៍ កម្មវិធីបិទ/បើក សន្និសីទសារព័ត៌មាន និងកម្មវិធីទស្សនកិច្ច (Post-Tour) ផងដែរ។អ្នកជំនាញអន្តរជាតិ បានចូលរួមធ្វើបទបង្ហាញលើប្រធានបទ ចំនួន២រួមមាន៖

(១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ និង (២) គិតគូរឡើងវិញពីប្រព័ន្ធ ចំណីអាហារក្នុងវិស័យទេសចរណ៍។ ក្រៅពីនេះ កម្មវិធីមានរៀបចំកិច្ចពិភាក្សា (Panelist Discussion) ចំនួន ៣ រួមមាន៖

(១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (២) ការផ្តល់ភាពអង់ អាចដល់ស្ត្រីក្នុងវិស័យទេសចរណ៍ (៣) ការពង្រឹងមូលធនមនុស្សដើម្បីភាពធន់ ក្នុងវិស័យទេសចរណ៍

ដោយមានមានការចូលរួម ពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា៕

ដកស្រង់ពី៖ រស្មីកម្ពុជា