Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ប្រាប់បរទេសមួយចំនួន កុំឱ្យសាងកំហុសទី៣ ចំពោះប្រទេសកម្ពុជា ខណៈសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមានតែនៅលើបបូរប៉ុណ្ណោះ (Video inside)

  • Print

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចំពោះបរទេសមួយចំនួន កុំឱ្យសាងកំហុសទី៣ មកលើប្រទេសកម្ពុជា ខណៈដែលពួកគេធ្លាប់បានសាងកំហុស២លើករួចទៅហើយ។

សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ចំឈ្មោះប្រទេស ដែលបានសាងកំហុសមកលើប្រទេសកម្ពុជានោះទេ ប៉ុន្តែទំនងជាសំដៅទៅកាន់សហរដ្ឋអាមេរិក ដែលគាំទ្ររបបលននល់ និងគាំទ្រខ្មែរក្រហមនៅក្នុងអង្គការសហប្រជាជាតិ កាលពីអតីតកាល។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី២៥ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំតែងនិយាយជាមួយនឹងបរទេសមួយចំនួនដែលចូលចិត្តប្រដៅកម្ពុជា ខ្ញុំថា "ពួកអ្នកឯងកុំធ្វើកំហុសទី៣"»។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា កំហុសពីរដែលពួកគេបានធ្វើលើកម្ពុជារួចមកហើយនោះ ទី១៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារ លន់ នល់ ទម្លាក់សម្តេច នរោត្តម សីហនុ, ទី២៖ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។

សម្តេចបញ្ជាក់បន្តថា៖ «ខ្ញុំតែងតែដាស់តឿនថា អ្នកឯងសូមកុំធ្វើកំហុសទី៣ សម្រាប់ប្រទេសរបស់ខ្ញុំ អ្នកឯងសុទ្ធតែតាំងខ្លួនប្រជាធិបតេយ្យប៉ុន្តែប្រជាធិបតេយ្យរបស់អ្នកឯងទី១.គាំទ្ររដ្ឋប្រហារយោធា ទី២. គាំទ្រអ្នកដែលសម្លាប់ប្រជាជន ហើយអ្នកឯងថាខ្លួនប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស»។

សម្តេចបានបន្តថា៖ នៅពេលដែលសាងកំហុសនោះ ពួកគេពុំបានសុំទោសប្រជាជនកម្ពុជានោះទេ បានត្រឹមតែប្រើប្រាស់នូវពាក្យសម្តីសម្តែងការសោកស្តាយប៉ុណ្ណោះ ដែលធ្វើឱ្យប្រជាជនកម្ពុជា នៅតែមានការឈឺចាប់៕

 

ដកស្រង់ពី៖ Fresh News