Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ហ៊ុន កុសល៖សម្តេចតេជោមានចរិយាវត្តពោរពេញសេចក្តីសន្តោស និងមេត្តាករុណាយ៉ាងជ្រាលជ្រៅ

  • Print

ភ្នំពេញ៖លោក ហ៊ុន សែន ដែលត្រូវបានគេស្គាល់ថា ជាអតីតអ្នកគាំទ្រគណបក្សប្រឆាំងយ៉ាងងុបងល់ ហើយទើបនឹងជួប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហាញនូវអារម្មណ៍កោតសរសើរនិងគោរពសម្ដេចតេជោយ៉ាងជ្រាលជ្រៅបំផុត។

ជាមួយរូបថតពីរសន្លឹកលើទំព័រហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី២៤ខែមេសាឆ្នាំ២០២៣ លោក ហ៊ុន កុសល បានសរសេរថា “កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ខ្ញុំត្រូវបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយសាលាដំបូងរាជាធានីភ្នំពេញដោះលែងឱ្យនៅក្រៅឃុំ។

ក្រោយបានជួបសម្តេចដោយផ្ទាល់ខ្ញុំកើតអារម្មណ៍ថា សម្តេចតេជោមានចរិយាវត្តពោរពេញសេចក្តីសន្តោស និងមេត្តាករុណាយ៉ាងជ្រាលជ្រៅ”។

លោក កុសល បន្តទៀតថា”ខ្ញុំត្រឹមតែអតីតអ្នកទោសតូចតាចម្នាក់ដែលបានប្រព្រឹត្តល្មើសចំពោះសម្តេចតេជោ ប៉ុន្តែក្រោយចប់ជំនួបដែលមិនអាចវាស់ថ្លៃបានសម្តេចតេជោបានជូនដំណើរពួកយើងរហូតដល់មុខនិវេសនដ្ឋានរបស់សម្តេចតេជោផ្ទាល់។

ចរិយាវត្តនេះបង្ហាញថា សម្តេចជាបុរសដែលមានបេះដូងគ្មានចិត្តព្យាបាទ និងគំនុំយ៉ាងពិតប្រាកដ។

ដូច្នេះហើយទើបប្រជាជនកម្ពុជាតែងតែគោរព និងបន្តផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោថា «ជាស្ថាបនិកសន្តិភាពសម្រាប់កម្ពុជា» ។

សំឡេងដ៏ស្រទន់ និងមានតេជះរបស់សម្តេចពុកពិតជាធ្វើឱ្យវិញ្ញាណរបស់កូនចងចាំនូវប្រសាសន៍ថ្លៃថ្លា និងជាមេរៀនដ៏សំខាន់នៅក្នុងជីវិត។

អ្នកធ្វើរមែងទទួលការនិន្ទាពីអ្នកដែលនិយាយច្រើន និងអ្នកច្រណែនច្រើន”។

លោក ហ៊ុន កុសល បញ្ចប់ដោយការបញ្ជាក់ថា ” សម្តេចតេជោ ជាអ្នកធ្វើប្រកបដោយពុះពាររហូតមក ។ដូច្នេះការនិន្ទាពីអ្នកនិយាយមិនមែនជាឧបសគ្គសម្រាប់អ្នកធ្វើដូចសម្តេចពុកទេ ប៉ុន្តែលទ្ធផលនៃការកសាងប្រទេសជាតិនោះហើយជាមរតកដែលមិនអាចកាត់ថ្លៃបាន។

យើងជាកូនចៅខ្មែរជំនាន់ក្រោយត្រូវតែការពារឱ្យបានដាច់ខាតនូវ «មរកតតេជោ»”៕

ដកស្រង់ពី៖ រស្មីកម្ពុជា