Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចពញាចក្រី ហេង សំរិន៖ រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំគណបក្សប្រជាជនកម្ពុជា នឹងអនុវត្តកម្មវិធីនយោបាយនាំមកនូវសមិទ្ធផលធំធេងជូនជាតិ និងប្រជាជនបន្តទៀត

  • Print

(ត្បូងឃ្មុំ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ គណបក្សខេត្តត្បូងឃ្មុំ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ នាទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ។

នៅក្នុងពិធីនេះ សម្តេច ហេង សំរិន បានជំរុញដល់សមាជិក សមាជិកាទាំងអស់បន្តខិតខំបំពេញភារកិច្ច ពិសេសត្រូវបន្តអនុវត្តអំពើល្អ បម្រើពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព។

សម្តេចបានសង្កត់ធ្ងន់ថា ជោគជ័យរបស់គណបក្សខេត្តត្បូងឃ្មុំ និយាយជារួមជោគជ័យ របស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតខាងមុខ នឹងនាំមកនូវរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបានដំណើរការដោយរលូននូវកម្មវិធីនយោបាយ ដែលគណបក្សបានដាក់ចេញ ក្នុងការអនុវត្តទទួលបាននូវសមិទ្ធផលធំធេងជូនជាតិ និងប្រជាជនដោយពិតប្រាកដបន្តទៀត។

សម្តេច ហេង សំរិន បានសម្តែងការកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុមការងារ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយ ស្មារតី និងសម្ភារៈ

សហការគ្នាខិតខំបំពេញរាល់ភារកិច្ចដែលគណបក្ស ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញ សំដៅធ្វើឲ្យខេត្តត្បូងឃ្មុំ មានការវិវត្តន៍រីកចម្រើនលើគ្រប់វិស័យ ទាំងសង្គម និងសេដ្ឋកិច្ច ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋធានាបានស្ថិរភាពជាបន្តបន្ទាប់។

សម្តេចបានបញ្ជាក់ថា «ផ្អែកលើអំពើល្អរបស់មន្រ្តីគណបក្ស បរិមាណ និងគុណភាពសមាជិកគណបក្សដើម្បីឈ្នះឆ្នោត» ដោយធានាឲ្យបាននូវទិសស្លោក «ពង្រឹងចាស់ ពង្រីកថ្មី និងប្រែក្លាយសមាជិកម្នាក់ ឲ្យក្លាយទៅជាសំឡេងគាំទ្រគណបក្សមួយសន្លឹក» ផ្តើមចេញពីការខិតខំប្រឹងប្រែងទាំងនេះហើយ បានធ្វើឲ្យគណបក្សជោគជ័យយ៉ាងធំធេង ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក។

ដើម្បីឈានទៅទទួលបានជោគជ័យបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆាប់ៗនេះ សម្តេចពញាចក្រីហេង សំរិន បានស្នើដល់សមាជិក សមាជិកាទាំងអស់ ខិតខំថែរក្សាសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

ទប់ស្កាត់រាល់ឧបាយកល ប៉ុនប៉ងបង្ករចលាចលនានារបស់ពួកអមិត្ត សំដៅថែរក្សាចីរភាពនៃដំណើរការប្រជាធិបតេយ្យឲ្យបានរលូន។

បង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ច ឲ្យកាន់តែមានការរីកចម្រើនសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ត្រូវខិតខំអនុវត្តន៍ឲ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាពនូវគោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយជីវភាពប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងនូវហានិភ័យផ្សេងៗ។

សម្តេច ហេង សំរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់ និងគ្រប់កាលៈទេសៈ មិនថាពេលជំងឺកូវីដ១៩ រាលត្បាត និងវិបត្តិសេដ្ឋកិច្ចសកលនោះទេ។

សម្តេចបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានបន្តពង្រឹងប្រព័ន្ធគាំពារសង្គម សំដៅជួយថែរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ ងាយរងគ្រោះ និងប្រជាជន ដែលរងហានិភ័យផ្សេងៗ ជាក់ស្តែងរាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីសាច់ប្រាក់ ជូនគ្រួសារក្រីក្រ

និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជាមួយជំងឺកូវីដ១៩ ចំនួន១២ជុំ មាន៣៣លើក ដោយរដ្ឋចំណាយអស់ទឹកប្រាក់ចំនួនជិត១ពាន់លានដុល្លា ហើយគ្រួសារដែលទទួលបានមានចំនួនជាង៧០ម៉ឺនគ្រួសារ មានសមាជិកសរុបជិត៣លាននាក់ ហើយកំពុងបន្តបើកផ្តល់ជូនបន្តទៀត និងឧបត្ថម្ភគ្រួសារដែលរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជាដើមនោះ។

សូមជម្រាបថា ក្នុងពិធីបិតសន្និបាតនេះ អង្គពិធីបានស្តាប់ របាយការណ៍លទ្ឋផលការងារគណបក្ស ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣។

ការបង្ហាញសមាសភាពបេក្ខជនឈរឈ្មោះតំណាងរាស្រ្តមណ្ឌល ខេត្តត្បូងឃ្មុំ នីតិកាលទី៧ ផងដែរ៕

ដកស្រង់ពី៖ Fresh News