Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅអង្គរសង្ក្រាន្ត និងរូបថតផ្សេងកាលពី៣ឆ្នាំមុន ឲ្យបងប្អូនប្រជាពលរដ្ឋប្រៀបធៀប តើមួយណាក្មេង និងស្អាតជាង

  • Print

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ តាមរយៈ Facebook បានបង្ហោះរូបថតរបស់សម្តេចជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ជាមួយនឹងរូបថតផ្សេងទៀតកាលពី៣ឆ្នាំមុន ដោយឲ្យបងប្អូនប្រជាពលរដ្ឋ ជាអ្នកប្រៀបធៀបមើលថា តើមួយណាក្មេង និងស្អាតជាង។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពអមដោយសារដូច្នេះថា «មានបងប្អូនមួយចំនួន មានយោបល់ថា រូបថតខ្ញុំ និងភរិយាក្នុងឈុតសម្លៀកបំពាក់ថ្ងៃបើកអង្គរសង្រ្កាន្ត ជារូបថតដែលស្អាត ក្នុងចំណោមរូបថតដែលស្អាតនៃបងប្អូនផ្សេងទៀត ក្នុងគ្រានោះដែរ។

ខ្ញុំមិនហ៊ាននិយាយខ្លួនឯងទេ ទុកឲ្យបងប្អូនប្រៀបធៀបរូបថតកាលពី ៣ឆ្នាំមុនជាមួយរូបថតនាពេលនេះតើមួយណាក្មេងជាង និងស្អាតជាង»។

សូមជម្រាបថា ក្នុងឱកាសបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្លៀកសំលៀកបំពាក់ឈុតប្រពៃណីគូស្នេហ៍ (ពណ៌ដូចគ្នា) យ៉ាងស្រស់ស្អាត ដោយទទួលបានការសរសើរ និងចាប់អារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ៕

ដកស្រង់ពី៖ Fresh News