Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ អ្នកមានឆន្ទៈចង់ចិញ្ចឹមសត្វ គឺចិញ្ចឹមឱ្យស្របច្បាប់ដោយមិនមានការជួញដូរ

  • Print

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ប្រសិនបើអ្នកមានឆន្ទៈចង់ចិញ្ចឹមសត្វ គឺចិញ្ចឹមឱ្យស្របច្បាប់ ដោយមិនមានការជួញដូរឡើយ ។

ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់របស់កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកា ប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ក្នុងជំនួបរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានចូលរួមប្រជុំពិភាក្សាការងារលើសំណើសុំបន្តសកម្មភាពក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ផងដែរ ។ក្នុងកិច្ចប្រជុំនេះ

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ធ្វើការសហការគ្នាឱ្យបានល្អកសាងទំនុកជាមួយគ្នាធ្វើការរួមគ្នាលើការការពារ និងអភិរក្សសត្វព្រៃដោយត្រូវមានផែនការច្បាស់លាស់មានយុទ្ធសាស្ត្រឆ្លើយតបនឹងបញ្ហាជាក់ស្តែង និងស្ថានភាព កាលៈទេសៈភ្លាមៗប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ឯកឧត្តមបានគូសបញ្ជាក់ថា

៖«ទាក់ទងនឹងការងារនេះត្រូវធ្វើយ៉ាង ណាឱ្យស្របច្បាប់ និងទទួលបានការសាទរគាំទ្រពីមហាជន ហើយប្រសិនបើអ្នកមានឆន្ទៈចង់ចិញ្ចឹមសត្វ គឺចិញ្ចឹមឱ្យស្របច្បាប់ ដោយមិនមានការជួញដូរឡើយ»។

លើសពីនេះទៀត ឯកឧត្តមបានណែនាំឱ្យក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់នេះត្រូវធ្វើការងារ ដោយតម្កល់ប្រយោជន៍ជាតិជាធំមានគោលដៅរួមតែមួយ យល់ពីគ្នាទៅវិញទៅមក

និងរួមគ្នាដោះស្រាយបញ្ហា។សូមជម្រាបជូនថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចាប់តាំងពីឆ្នាំ២០០១ ដោយបានចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងចំនួន០៨មកហើយ

និងបានចំណាយថវិកាគម្រោងអស់ជាង៣៤,៥លានដុល្លារលើ ក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) កម្មវិធីថែទាំសត្វព្រៃ កម្មវិធីការពារព្រៃឈើ តំបន់ ជួរភ្នំក្រវាញភាគខាងត្បូង

និងគម្រោងអប់រំបរិស្ថានចល័តចាប់តាំងពីឆ្នាំ២០០១ ដល់២០១៦។ក្រុមការងារនេះ គឺជាក្រុមអន្តរាគមន៍ដឹកនាំដោយរដ្ឋបាលព្រៃឈើប្រតិបត្តិការទូទាំងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃ និងការដឹកជញ្ជូនសំណាកសត្វព្រៃខុសច្បាប់ ដែលមានសមាភាពមកពីរដ្ឋបាលព្រៃឈើ

រដ្ឋបាលជលផល កងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃសរុប ១៦រូប។

ចំពោះកម្មវិធីថែទាំសត្វព្រៃដែលសង្គ្រោះបានមាននៅឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ការដោះលែងសត្វព្រៃនៅក្នុងព្រៃឧទ្យានអង្គរ និងនៅជីផាត ខេត្តកោះកុង៕

ដកស្រង់ពី៖ កោះសន្តិភាព