Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកអគ្គរដ្ឋទូតសហព័ន្ធរុស៊្សីប្រចាំនៅកម្ពុជា លោក អាណាតូលី បូរ៉ូវីក មកទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែ

  • Print

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស៊្សីប្រចាំនៅប្រទេសកម្ពុជា លោក អាណាតូលី បូរ៉ូវីក (ANATOLY BOROVIK) អមដំណើរដោយលេខាអ្នកស្រី សូហ្វីយ៉ា អូបូស្កៃ (SOFIA OBORSKAIA) និងពិធីការផ្ទាល់របស់លោក មកទស្សនកិច្ចបណ្ណាល័យសម្តេចម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយមានការទទួលស្វាគមន៍ពីលោក ឆាំង យុ នាយកជម្ឈមណ្ឌលឯកសារកម្ពុជា។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស៊្សីប្រចាំនៅប្រទេសកម្ពុជា លោក អាណាតូលី បូរ៉ូវីក បានប្រគល់រូបថតជាប្រវត្តិសាស្រ្តចំនួន៥សន្លឹកដល់លោក ឆាំង យុ ដើម្បីប្រើប្រាស់ជាឯកសារនៅបណ្ណាល័យសម្តេចម៉ែ។

រូបថតដែលជាអំណោយទាំងនេះ គឺជាព្រះឆាយាលក្ខណ៍របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយសម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនិនាថ សីហនុ ក្នុងអំឡុងពេលព្រះអង្គយាងបំពេញព្រះរាជទស្សកិច្ចទៅកាន់ប្រទេសរុស៊្សីក្នុងឆ្នាំ១៩៦០ និងបានជួបសោយក្រយាពេលព្រឹក ជាមួយលោក លីអូនីត ប្រេសនេវ (LEONID BREZNHEV) ប្រធានគណៈប្រធានជាន់ខ្ពស់នៃសហភាពសូវៀត ព្រមទាំងរូបភាពក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅឆ្នាំ១៩៥៨ និងរូបភាពដទៃទៀតដែលពិពណ៌នាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចពិភាក្សាជាមួយលោក លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាឯកអគ្គរដ្ឋទូតសហព័ន្ធរុស៊្សីប្រចាំនៅប្រទេសកម្ពុជា លោក អាណាតូលី បូរ៉ូវីក បានគាំទ្រដល់កិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងការប្រមូលចងក្រងឯកសារ និងបង្រៀនអំពីប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់កុំឲ្យរបបនេះកើតឡើងម្តងទៀត។

លោកក៏បានសម្តែងនូវការពេញចិត្តចំពោះការចុះទៅជួបសម្ភាសន៍ និងពិនិត្យសុខភាព ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជា ដែលកិច្ចការនេះបានជួយដល់អ្នករស់រានទាំងនោះ។

នៅឱកាសនេះដែរ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស៊្សីប្រចាំនៅប្រទេសកម្ពុជា លោក អាណាតូលី បូរ៉ូវីក បានរំឭកថា នៅក្នុងឆ្នាំ២០២៣នេះ គឺជាខួបលើកទី៤០ នៃការបាត់បង់ជំនាញការរុស្ស៊ីចំនួន៧រូប ដែលត្រូវបានខ្មែរក្រហមសម្លាប់នៅ ខែសីហា ឆ្នាំ១៩៨៣ នៅក្នុងខេត្តកំពង់ចាម។

លោកក៏ចង់ឲ្យមានការរំឭកទៅដល់ជំនាញការរុស្ស៊ីដែលបានពលីនៅក្នុងប្រទេសកម្ពុជាទាំងនោះដែរ។

នៅចុងបញ្ចប់ដំណើរទស្សនកិច្ច លោកឯកអគ្គរដ្ឋទូតថ្លែងថា លោកបានតាមដានកិច្ចការ បណ្ណាល័យសម្តេចម៉ែ និង មជ្ឈមណ្ឌលឯកសារកម្ពុជា កន្លងមក ហើយឃើញមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដែលក្នុងនោះរួមមានទាំងការពង្រីកសាខារបស់មជ្ឈមណ្ឌលឯកសារ កម្ពុជា ទៅកាន់ខេត្តទាំង៥ ដែលរួមមាន ខេត្តកំពង់ចាម, ខេត្តតាកែវ, ខេត្តត្បូងឃ្មុំ, ខេត្តព្រៃវែង និងខេត្តឧត្តរមានជ័យ។

ជាការឆ្លើយតបលោក ឆាំង យុ ស្នើឲ្យលោកឯកអគ្គរដ្ឋទូតផ្តល់ព័ត៌មានលម្អិតអំពីជំនាញការរុស្ស៊ី ដែលបានស្លាប់នៅខេត្តកំពង់ចាម ដើម្បីឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាស្រាវជ្រាវបន្ថែម និងចែករំលែកប្រវត្តិសាស្រ្តដល់សិស្សានុសិស្ស។

រួមជាមួយនេះដែរ លោក ឆាំង យុ អញ្ជើញឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

និងទីតាំងផ្ទាល់ដែលជំនាញការរុស្ស៊ីទាំង៧រូបបានស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ១៩៨៣ទៀតផង។ 

ដកស្រង់ពី៖ រស្មីកម្ពុជា