Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រួមគ្នាលើកមុខមាត់កម្ពុជា តាមរយៈស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

  • Print

ភ្នំពេញ៖ យុទ្ឋនាការជាតិផ្សព្វផ្សាយ ព្រឹត្តិការណ៍ជា ប្រវត្តិសាស្រ្ត គឺ «ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈ ឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣» ក្នុងការផ្សព្វផ្សាយយុទ្ឋនាការអប់រំសង្គម៖ «កីឡារស់ក្នុងសន្តិភាព, ប្រជាជនម្នាក់ លេងកីឡាមួយមុខ, កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ, កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ និងកម្ពុជាកាត់បន្ថយ ឥទ្ធិពលគ្រឿងញៀន»។

នេះជាការលើកឡើងរបស់លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានថ្លែងថាៈ ព្រះរាជាណាចក្រកម្ពុជា មានមោទនភាពធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងឆ្នាំ២០២៣។

នេះជាការថ្លែងបញ្ជាក់ ធ្វើឡើងក្នុងជំនួបជាមួយ គណៈប្រតិភូ នៃសមាគមសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមសកល (Global Alliance of SMEs) ដែលជាសមាគមវិនិយោគអន្តរជាតិ មកពីប្រទេសចិន កាលពីចុងសប្ដាហ៍ កន្លងទៅ។

យុទ្ធនាការសំខាន់ៗ ខាងលើ ក៏បញ្ជាក់ថាៈ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញការបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់ ជូនប្រតិភូ និងកីឡាករ កីឡាការិនី ជាពិសេសត្រៀមទទួលភ្ញៀវទេសចរ មកទស្សនាកម្ពុជា ក្នុងអំឡុងព្រឹត្តិការណ៍កីឡា ជាប្រវត្តិសាស្ត្រនេះ ប្រមាណ ៣ ម៉ឺននាក់ ដោយមិនឱ្យមានការថ្នាំងថ្នាក់នោះទេ។

ទាំងការបដិសណ្ឋារកិច្ច ការដឹកជញ្ជូន ហុបចុក ស្នាក់នៅ ដើម្បីផ្តល់ភាពងាយស្រួល។ ដើម្បីឱ្យសម្រេចបាន តាមយុទ្ធនាការខាងលើ លោកបណ្ឌិត ថោង ខុន បានស្នើ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមក្នុងយុទ្ធនាការកម្ពុជាស្អាត។

ជាពិសេស គឺបណ្ដារាជធានី ខេត្ត-ក្រុង ដែលជាគោលដៅម្ចាស់ផ្ទះស៊ីហ្គេម រួមមាន ខេត្តសៀមរាប ព្រះសីហនុ កែប កំពត និងរាជធានីភ្នំពេញ ត្រូវតែធ្វើការតុបតែង លម្អ បំភ្លឺភ្លើងឲ្យបានស្អាត។

គ្រប់សេវាទាំងអស់ ត្រូវមានគុណភាពល្អ តម្លៃក៏ សមរម្យ ប៉ុន្តែត្រូវមានភាពរួសរាយរាក់ទាក់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ រាប់សិបម៉ឺននាក់ មកទស្សនាកម្ពុជា ដើម្បីឲ្យក្លាយជាចលនាជាតិមួយ សម្រាប់ ស្វាគមន៍ និងអបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

រីឯព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕

ដកស្រង់ពី៖ រស្មីកម្ពុជា