សម្ដេចតេជោ ហ៊ុន សែន ៖ ការស្នើតែងតាំងមុខតំណែងស្រ្ដីនៅថ្នាក់ក្រោមជាតិ មានចំនួនតិចតួច
- Details
- Category: National News
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការតែងតាំងមុខតំណែងស្ត្រី នៅក្នុងជួរគណៈអភិបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ ដែលជាថ្នាក់ក្រោមជាតិ នៅមានចំនួនតិចតួចនៅឡើយ ដែលសម្ដេចស្នើសុំឲ្យពិនិត្យមើលករណីនេះឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៣ ខែកុម្ភនេះថា កន្លងមក រាជរដ្ឋាភិបាល បានធ្វើសោធនកម្មច្បាប់ ដើម្បីបង្កើនចំនួនគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់ការទទួលការងារបន្ថែមពីថ្នាក់ជាតិ។
ប៉ុន្តែសម្ដេចសង្កេតឃើញថា ការស្នើតែងតាំងមុខតំណែងស្រ្ដី ជាអភិបាលរងរាជធានីខេត្ត ក្រុងស្រុក ខណ្ឌនៅមានចំនួនតិចតួច នៅឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «នៅក្នុងពេលប្រជុំកាលពីប៉ុន្មានថ្ងៃមុននេះ នៅក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្ដីការស្នើសុំតែងតាំងនូវមុខតំណែងថ្មី របស់ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក មានស្ត្រីតិចពេកហើយ នេះជាបញ្ហាដែលខ្ញុំសុំរំលឹក
យើងពិនិត្យមើលអភិបាលរងខេត្ត ប៉ុន្មានដែលបានតែងតាំងថ្មីៗ ដូចជាមានចំនួនស្ត្រីតិចណាស់ តិចពេកហើយៗ អាហ្នឹងថ្នាក់ខេត្តដែលយើងត្រូវថា
តែងតាំងបន្ថែមអភិបាលរង ៣នាក់ ២នាក់យ៉ាងតិច ប៉ុន្តែយើងឃើញស្ត្រីតិចពេកហើយៗ»៕
ដកស្រង់ពី៖ កម្ពុជាថ្មី