Social Network

សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជាក្រដោយសារកំហុសខាងនយោបាយនិងមួយទៀតគឺកង្វះធនធានមនុស្ស

(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងមកបញ្ជាក់អំពីមូលហេតុដែលធ្វើឲ្យកម្ពុជាធ្លាក់ ចូលទៅជាប្រទេសក្រីក្របញ្ហាធំបំផុតនោះគឺកំហុសខាងនយោបាយដែលកើតចេញពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ បាននាំឱ្យប្រទេសកម្ពុជាមិនត្រឹមតែមិនអាចអភិវឌ្ឍន៍បាន ប៉ុណ្ណោះទេប៉ុន្តែប្រទេសនេះត្រូវបានបំផ្លាញដល់ឫសគល់តែម្តងយើងលំបាកណាស់សង្គ្រាមបានដុតរោលទូទាំងប្រទេស ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើនចំនួនជាង ៣០០០ នាក់នាព្រឹកថ្ងៃទី ២៦ ខែ មករា ២០២៣ នេះ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«បើយើងពិនិត្យអំពីស្ថានភាពរបស់ប្រទេសយើងភាពអនុគ្រោះមានច្រើនប្រៀបជាមួយនឹងប្រទេសដទៃនៅក្នុងតំបន់ប៉ុន្តែហេតុ អ្វីបានជាយើងក្រ បញ្ហាចាប់ផ្តើមពីកំហុសខាងនយោបាយ ប្រទេសនេះបើសិនជាមិនមានសង្គ្រាមឆ្នាំ ១៩៧០ ផ្តើមដោយរដ្ឋប្រហារ ១៨មីនា ឆ្នាំ១៩៧០»។

សម្តេចថ្លែងបន្តថា៖កំហុសខាងនយោបាយនៃការសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នាំឱ្យប្រទេសនេះមិនត្រឹមតែមិនអាចអភិវឌ្ឍបានទេប៉ុន្តែប្រទេ សនេះត្រូវបានបំផ្លាញដល់ឫសគល់តែម្តងយើងលំបាកណាស់សង្គ្រាមបានដុតរោលទូទាំងប្រទេស។

អញ្ចឹងកំហុសខាងនយោបាយមួយនេះធ្វើឱ្យប្រទេសដើរថយក្រោយក្នុងពេ លដែលប្រទេសដទៃដើរទៅមុខយើងដើរថយក្រោយទៅវិញទេអញ្ចឹងកំហុសខាងនយោបាយនេះត្រូវតែចៀសវាងដែលយើងតែងតែនិយាយថាខិតខំរក្សានូវសន្តិភាពដែលយើង រកបានដោយលំបាកនេះឱ្យខាងតែបានទោះដោយតម្លៃណាក៏ដោយត្រូវការពារសន្តិភាពឱ្យបានសិនកំហុសខាងនយោបាយមិនត្រូវឱ្យមានបន្តទៀតនៅកម្ពុជានោះទេ។

សម្តេចបន្តថានៅសល់តែប៉ុន្មានខែទៀតរំលងតែមួយខែទៀតវាដល់ ១៨ មីនា ២០២៣ ហើយដែលឆ្នាំនេះជាខួបលើកទី ៥៣ នៃថ្ងៃធ្វើរដ្ឋប្រហារទម្លា

ក់សម្ដេចព្រះនរោត្តម សីហនុ ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាអំឡុងពេលនោះប្រទេសកម្ពុជាមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ហើយវិស័យនានាក៏មានការអភិវឌ្ឍផងដែរ។

សម្រាប់យុវ ជនសម័យនោះបានទទួលនិងទាញយកផលប្រយោជន៍យ៉ាងច្រើនពីសន្តិភាពដែលកើតចេញក្រោយសម័យឯករាជ្យដឹកនាំដោយសម្ដេចព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ។

ប៉ុន្តែកំហុសខាងនយោបាយនៃការសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នាំឲ្យប្រទេសកម្ពុជា មិនត្រឹមតែមិនអាចអភិវឌ្ឍបានទេ ក៏ប៉ុន្តែប្រទេសនេះ ត្រូវបានបំផ្លាញដល់ឬសគល់តែម្ដង ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងបន្ថែមទៀតថាកត្តាធនធានមនុស្សក៏ជាផ្នែកមួយសំខាន់ក្នុងការអភិវឌ្ឍប្រទេស ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាសម្តេចពិតជាមានមោទនភាពណាស់ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវឲ្យវិស័យឯកជនចូលរួមក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សដែលរដ្ឋាភិបាលតាំងពីសម័យអតីតរដ្ឋកម្ពុជា បានយកចិត្តទុកដាក់គឺតាំងពីការចាប់ផ្ដើមដំបូងបន្ទាប់ពីរបបប៉ុលពត ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាការដាំដើមឈើនិងដាំមនុស្សវាមានការខុសគ្នា ។ ឧទាហរណ៍ដាំដើមដូងយ៉ាងច្រើនប្រាំឆ្នាំគឺយើងបានផ្លែហូបហើយ ។

ប៉ុន្តែដាំមនុស្សគឺ ទម្រាំចប់មធ្យមសិក្សាទុតិយភូមិយើងចំណាយពេល ១២ ឆ្នាំគឺស្មើនឹងដាំដើមដូងពីរដង ។

ដើម្បីចប់បរិញ្ញារងយើងត្រូវប្រើរយៈពេល ១៤ ឆ្នាំ ចប់បរិញ្ញាបត្រយើងត្រូវការ១៦ ឆ្នាំ ។

ចប់បញ្ញាបត្រជាន់ខ្ពស់យើងត្រូវការ ១៨ ឆ្នាំ ហើយបើថែមថ្នាក់បណ្ឌិតត្រូវទៅតាមរយៈពេលនៃការកំណត់របស់សាលានីមួយៗឬក៏ទៅតាមប្រទេសនីមួយៗឬក៏ទៅតាម រយៈពេលនៃការសរសេរនិក្ខេបទនិងការពារនិក្ខេបទ គិតជាមធ្យមដើម្បីនឹងទទួលបាននូវថ្នាក់បណ្ឌិតមិនតិចជាង ២០ឆ្នាំទេ ។

ដូចនេះកត្តាធនធានមនុស្សសំឃាន់ណាស់ សម្រាប់ប្រទេសរបស់យើង ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថាប្រទេសដែលមានធនធានធម្មជាតិសម្បូរបែបមិនប្រាកដថាជាប្រទេសដែលក្លាយជាអ្នកមានបានទេ។ឯប្រទេសដែល គ្មានធនធានធម្មជាតិក៏មិនប្រាកដថាមិនអាចក្លាយទៅជាប្រទេសអ្នកមានបានដែរ ។

ឥឡូវយើងលើកឧទាហរណ៍នៅក្នុងក្របខ័ណ្ឌតំបន់របស់យើងទៅចុះ។ប្រទេសកម្ពុជា យើងជាប្រទេសដែលមានធនធានធម្មជាតិដ៍ច្រើនយើងមានតាំងពីមាស ត្បូង ធ្យូងថ្ម គ្រាន់តែយើងមិនទាន់បានប្រើតែប៉ុណ្ណោះយើងកំពុងតែដាក់ឲ្យវិនិយោគសម្រាប់អគ្គិ សនី

យើងមិនទាន់ដាក់ឲ្យធ្វើអាជីវកម្ម យើងនៅមានរ៉ែជាច្រើនទៀតប៉ុន្តែយើងមិនទាន់មានលទ្ធភាពកែច្នៃបូកជាមួយនឹងធាតុអាកាសអំណោយផលដូចជាយើងមិនមាន រញ្ជួយផែនដីឬព្យុះធំៗសាហាវៗដូចនៅហ្វីលីពីននិងវៀតណាមនោះទេ។ពិនិត្យអំពីស្ថានភាពរបស់ប្រទេសរបស់យើងភាពអនុគ្រោះមានច្រើនប្រៀបជាមួយនឹងប្រទេសដទៃនៅក្នុងតំបន់។

សម្តេចតេជោបន្តថាចំណុចទីពីរ គឺកត្តាសន្តិភាព និង ឯកភាពទឹកដី បន្ទាប់ពីនយោបាយឈ្នះឈ្នះឆ្នាំ ១៩៩៨ យើងបានវិលត្រឡប់ពីប្រទេសមួយដែលមានតំបន់ត្រួតត្រាពី មកជាប្រទេសមួយដែលមានតំបន់ត្រួតត្រាតែមួយ ។

ប៉ុន្តែការអភិវឌ្ឍរបស់យើងវាមិនទាន់លឿនស្ថិតនៅត្រង់ថាធនធានមនុស្សរបស់យើងនៅមានកម្រិត។អ្នកវិនិយោគគេ មើលមកតើយើងមានធនធានមនុស្សសម្រាប់បម្រើដល់ការអភិវឌ្ឍរបស់គេដែរឬទេ?។ការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បម្រើឲ្យក្រុមហ៊ុនវិនិយោគគឺនៅមានកម្រិតអញ្ចឹងទេនេះជាចំណុចរបស់កម្ពុជា។

ក៏ប៉ុន្តែយើងពិនិត្យមើលសាំងហ្គាពួរវិញតើសាំងហ្គាពួរគេមានធនធានដែរឬទេ?មិនមានធនធានទេសូម្បីតែទឹកសាបក៏មិនមានគ្រប់គ្រាន់សម្រាប់ប្រើដែរសាំងហ្គាពួរត្រូវទិញទឹកពីម៉ាឡេស៊ីមកប្រើ ។

ក៏ប៉ុន្តែហេតុអីសាំងហ្គាពួកទៅជាអ្នកមានបាន គឺ សាំងហ្គាពួរមានធនធានមនុស្ស ។

សម្តេចបានរំលឹកថាលោក ហ្គោ ជិបតុង នាយករដ្ឋមន្រ្តីសាំ ហ្គាពួរ ធ្លាប់បាននិយាយជាមួយសម្តេចថាសាំងហ្គាពួរមិនមានធនធានជាថវិកាដើម្បីជួយកម្ពុជាទេប៉ុន្តែសាំងហ្គាពួរអាចជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។

សម្តេចតេជោបន្តថាសាំងហ្គាពួរយកចិត្តទុកដាក់លើសន្តិភាពនិងនយោបាយរបស់ខ្លួនអ្នកណាចង់ថាសាំងហ្គាពួរផ្ដាច់ការតាមបែបថ្មីក៏ដោយចុះ។ប៉ុន្តែសាំងហ្គាពួរធ្វើទៅតាមច្បាប់របស់សាំងហ្គាពួរ។អញ្ចឹងបានជាសាំងហ្គាពួរក្លាយទៅជាប្រទេសមួយមានសន្តិភាពនិងស្ថេរភាពនយោបាយនិងសណ្តាប់ធ្នាប់។នយោបាយរបស់ប្រទេសសាំងហ្គាពួរត្រឹមត្រូវបូករួមជាមួយនឹងធនធានមនុស្សរបស់សាំងហ្គាពួរធ្វើឲ្យប្រទេសសាំងហ្គាពួរក្លាយទៅជាប្រទេសអ្នកមាន។

សាំងហ្គាពួរផ្ដោតសំខាន់ទៅលើសន្តិភាពនិងស្ថេរភាពនយោបាយនិងការបណ្ដុះបណ្ដាលធនធានមនុស្សចំណុចនេះជាចំណុចដែលយើងអាចប្រៀបធៀបបាន។

សម្រាប់យើងគឺយើងត្រូវបន្តការខិតខំឥឡូវយើងមានបរិមាណហើយបើគិតត្រឹមតែសប្តាហ៍នេះយើងមាន១ម៉ឺននាក់ដែលបានទទួលសញ្ញាបត្របរិញ្ញាបត្រ។

សម្តេចបន្តថាយើងមានហើយនូវ បរិមាណប៉ុន្តែបញ្ហាគុណភាពគឺជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់បន្ថែម ហើយក្រសួងអប់រំក៏កំពុង យកចិត្តទុកដាក់ទៅលើការពង្រឹងគុណភាពនៃការសិក្សាក្រសួងអប់រំ កំពុងខិតខំតាមរយៈការរៀបចំហៅថាសាលាជំនាន់ថ្មី ៕

ដកស្រង់ពី៖ រស្មីកម្ពុជា