Social Network

រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ ចំនួនពីរ ដែលស្នើដោយរាជរដ្ឋាភិបាល មកពិនិត្យសិក្សា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

កិច្ចប្រជុំ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ ចំនួនពីរ ដែលជាសំណើរបស់ រាជរដ្ឋាភិបាល មកប្រគល់ជូន គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា។

សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភា ទទួលយកមកពិនិត្យសិក្សានេះ រួមមាន សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ៕

ដកស្រង់ពី៖ រស្មីកម្ពុជា